៨​យ៉ាង​​​ប្រុស​ៗ​ចង់​​ឲ្យ​ស្រីៗ​ឈប់​ធ្វើ ហើយ​ងាក​មក​ស្រលាញ់​អ្វី​ដែល​ជា​ធម្មជាតិ​របស់​ខ្លួន​វិញ

  • 2021-03-07 15:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​មនុស្ស​ស្រី​​​ណា​មិន​​ចង់​​​ស្អាត​នោះ​ទេ ប៉ុន្តែ​ពេល​ខ្លះ​ចង់​​ស្អាត​ខ្លាំង​ពេក ធ្វើ​ឲ្យ​​​ផ្ទុយ​ពីការ​គិតភ្លេច​​គោរព​ស្រលាញ់​នូវអ្វីដែល​ជា​ធម្មជាតិ​របស់​ខ្លួន ឬ​ក៏​​តុបតែង​ខ្លួន​លើស​ជ្រុល​ពេក​​ ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​​ប្រុស​ ងឿង​ឆ្ងល់​ថា​ហេតុ​អី​ចាំ​​​​បាច់​​ធ្វើ​បែប​នេះ ហើយ​​​មិន​​ពេញ​ចិត្ត​អ្វី​ដែល​ខ្លួន​មាន​ទៅ​វិញ។

១. ធ្វើ​ម៉ូដ​សក់​ខ្លាំង​ពេក

មនុស្ស​ស្រី​ខ្លះ ចូល​ចិត្ត​មូរ​សក់ ឲ្យ​ធំ​សំពីង​សំពោង បាញ់​ស្រ្ពាយ​​ឡើង​រឹង​អស់ ដើម្បី​​ចង់​ឲ្យ​​ស្អាត​​ប្លែក ប៉ុន្តែ​មនុស្ស​ប្រុស​ចាប់​អារម្មណ៍​​តែ​មនុស្ស​​ស្រី​ណា​ ដែល​មាន​​សក់​​ទន់​រលោង​បែប​ធម្មជាតិៗ​​​ទៅ​វិញ​ទេ។

២. ​លាប​ម្សៅ​លើ​មុខ​ក្រាស់ៗ​​

ការ​​ផាត់​ម្សៅ​អាច​ជួយ​លើក​សម្រស់​មនុស្ស​ស្រី​បាន​មួយ​កម្រិត​ តែ​មិន​មែន​ផាត់​ក្រាស់​ៗ​ រហូត​ដល់​មុខ​ស​ជាង​ក​​នោះ​ទេ គឺ​កាន់​តែ​ស្តើង​កាន់​តែ​ស្អាត។

៣. លាប​ម៉ាស្ការ៉ា​​ប្រតេកប្រតាក​

ភ្នែក​ជា​ចំណុច​ទាក់​ទាញ​បំផុត ដូច្នេះ​ហើយ​ពេល​លាប​ម៉ាស្ការ៉ា តម្រូវ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ជៀស​វាង​ការ​លាប​​​​ប្រតេកប្រតាក​​ ធ្វើ​ឲ្យ​ភ្នែក​ស្អិត​ចូល​គ្នា ពេល​បិទ​បើក។

៤. ​ដាក់​ភ្លឺផ្លេក​​នៅ​លើ​ត្របក​ភ្នែក​ច្រើន​​ពេក (Glitter)

ប្រសិន​បើ​អ្នក​​គ្មានជំនាញ​​ផ្នែក​ Make Up ទេ គួរតែ​ធ្វើ​ការ​​ផាត់​ត្របក​ភ្នែក​តាម​បែប​ធម្មតា​សាមញ្ញៗ ព្រោះ​​​ការ​​ដាក់​​ភ្លឺផ្លេក (Glitter)​ បើ​ខុស​​ទំនង​ពិត​ជា​អាក្រក់​មើល​ខ្លាំង​ណាស់។

៥. ធ្មេញ​លឿង​និង​មាន​ក្លិន​មាត់​មិន​ល្អ

បើ​តុប​តែង​​ខ្លួន​​​ផ្នែក​ខាង​ក្រៅ​​​​ស្អាត​ហើយ កុំ​ភ្លេច​ថែរក្សា​ផ្នែក​ខាង​ក្នុង​ដូច​ជា​ត្រូវ​​អនាម័យ​​មាត់​ធ្មេញ​កាត់​បន្ថយ​ការ​ផឹក​កាហ្វេ តែ​ជាដើម​​ដើម្បី​​កុំ​​ឲ្យ​​ធ្មេញ​លឿង​មាន​ស្នាម​ញញឹម​មិន​​ស្អាត។

ចុចទីនេះដើម្បី​អានបន្ត៖ ២ វិធី​ជួយ​ឲ្យ​ធ្មេញ​ស អាច​ធ្វើ​នៅ​ផ្ទះ ​មិន​​ខ្ជះខ្ជាយ​លុយ​និង​ពេលវេលា​​

៦. គ្មាន​​អនាម័យ​​លើ​ដង​​ខ្លួន

​ទាំង​​ដង​​ខ្លួន ទាំង​​ក្រចក ត្រូវ​​ដុស​​សម្អាត​ឲ្យ​បាន​ស្អាត និង​មាន​​ក្លិន​ល្អ​​​ ព្រោះ​​ការ​​ស្លៀក​ពាក់​ ការ​បាញ់​ទឹក​អប់​តែ​មួយ​មុខ​មិន​​​អាច​ជួយ​បាន​ឡើយ។

៧. បបូរ​មាត់​​ស្ងួត​ប្រេះ

ទោះ​អ្វីៗ​​​ស្អាត​បាត​អស់​ហើយ​​ក៏​ដោយ ​​ប៉ុន្តែ​​បើ​អ្នក​មាន​បបូរ​​ស្ងួត​ប្រេះ ដោយ​​សារ​លាម​ក្រេម​​គុណភាព​មិន​ល្អ ត្រូវ​ជំនួស​វិញ​ដោយ​ការ​ញ៉ាំទឹក​ឲ្យ​បាន​ច្រើន និង​ប្រើ​ក្រម​ណា​ដែល​ផ្តល់​សំណើម​​ដល់​បបូរ​មាត់។

ចុចទីនេះដើម្បីអានបន្ត៖ រូបមន្ត ៣​យ៉ាង​ជួយ​ឲ្យ​បបូរមាត់ខ្មៅ ប្រេះ ​ត្រឡប់​មក​ស្អាត​ស៊ីជម្ពូ​​វិញ​បាន​យ៉ាង​ងាយ

៨. បាញ់​ទឹក​អប់​​ហួស​ហេតុ

ការ​បាញ់​ទឹក​​អប់​​ច្រើន​ហួស​ហេតុ ជា​ទម្លាប់​អាក្រក់​មួយ​ មិន​ថា​ទឹក​អប់​នោះ​ថ្លៃ​ឬ​ថោក​នោះ​ទេ​។ ​សំខាន់​អ្នក​​​ដឹង​​ពី​​កន្លែង​ដែល​ត្រូ​វ​បាញ់​ឲ្យ​​ជាប់​បាន​យូរ​ដូច​ជា ក ក្រោយ​គុម្ព​ត្រចៀក និង​នៅ​លើ​កដៃ​ជា​ដើម ៕

ប្រភព៖ famifi ប្រែសម្រួល៖ ដេត ឈុនអ៊ី

អត្ថបទពេញនិយម