តែ ៧ ថ្ងៃឃើញលទ្ធផល ជាមួយការតមអាហារបែប Keto

  • 2021-03-05 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការសម្រកទម្ងន់បែប Keto ជាការតមអាហារដែលមានសារជាតិកាបូនអ៊ីដ្រាត (Carbohydrates) ដែលធ្វើអោយរាងកាយអ្នកចាប់ផ្ដើមទាញយកសារជាតិខ្លាញ់ដែលស្តុកទុកនៅក្នុងរាងកាយមកប្រើប្រាស់សម្រាប់ផ្គត់ផ្គងសកម្មភាពប្រចាំថ្ងៃ ជួយអោយស្រកទម្ងន់បានយ៉ាងឆាប់រហ័ស ថែមទាំងមិនត្រូវចំនាយពេលច្រើនក្នុងការចម្អិនថែមទៀត។ សម្រាប់បរិមាណដែលអ្នកទទួលទាន គួរតែកំណត់តាមបរិមាណដែលអ្នកទម្លាប់ទទួលទាន។ សាល្បងតមបែបនេះមួយសប្ដាហ៏ ធានាថាប្លែកតែម្ដង៖

ថ្ងៃទី ១

  • អាហារពេលព្រឹក ៖ ពងទា Omelet និង ត្រសក់មួយផ្លែ
  • អាហារថ្ងៃត្រង់ ៖ ភ្លៅមាន់ចៀនមួយភ្លៅ ស៊ុបបន្លែមួយកូនចាន និង ឆាឃ្លោកលាយជាមួយនឹងសណ្ដែកបណ្ដុះ
  • អាហារពេលល្ងាច ៖ សាច់គោឆាទំពាំង និង ស៊ុបបន្លែសាច់បង្គារ

ថ្ងៃទី ២

  • អាហារពេលព្រឹក ៖ សាច់ជ្រូកចៀន
  • អាហារថ្ងៃត្រង់ ៖ ឆាបង្គាជាមួយបន្លែដែលអ្នកចូលចិត្ត ស្ពៃក្ដោបស្រុះ និង ត្រីចៀន
  • អាហារពេលល្ងាច ៖ សាច់គោឆាសណ្ដែកបណ្ដុះ និង ស៊ុបបន្លែឆ្អឹងជំនី

ថ្ងៃទី ៣

  • អាហារពេលព្រឹក ៖ សាច់ទ្រូងមាន់ចៀន
  • អាហារថ្ងៃត្រង់ ៖ ស៊ុបត្រី និង ថ្លើមសត្វចៀន
  • អាហារពេលល្ងាច ៖ បង្គាស្រុះ និង ស៊ុបក្ដាម

ថ្ងៃទី ៤

  • អាហារពេលព្រឹក ៖ សាឡាត់ផ្លែប័រ និង ផ្លែស្រ្តប៊ែរី
  • អាហារថ្ងៃត្រង់ ៖ សាច់គោឆាផ្សិត និង បន្លែស្រុះ
  • អាហារពេលល្ងាច ៖ ត្រីចៀន និង ត្រកួនស្រុះ

ថ្ងៃទី ៥

  • អាហារពេលព្រឹក ៖ ស៊ុបបន្លែ
  • អាហារថ្ងៃត្រង់ ៖ សាច់ជ្រូក Bacon ស្ងោរ និង ស្ងោរបន្លែសាច់ជ្រូកចិញ្រ្ចាំ
  • អាហារពេលល្ងាច ៖ សាច់គោឆាទំពាំង

ថ្ងៃទី ៦

  • អាហារពេលព្រឹក ៖ ស៊ុតទាចៀន ២ គ្រាប់ សាច់ជ្រូក Bacon ចៀន ២ បន្ទះ និង ឈីស ២ បន្ទះ
  • អាហារថ្ងៃត្រង់ ៖ សាច់គោស្ទេក និង ទំពាំងបារាំងស្រុះ
  • អាហារពេលល្ងាច ៖ សាច់ជ្រូកអាំង និង ស្ពីណាត់មួយកូនចាន

ថ្ងៃទី ៧

  • អាហារពេលព្រឹក ៖ សាច់ក្រកចៀន ២ និង ឈីស ២ បន្ទះ
  • អាហារថ្ងៃត្រង់ ៖ សាច់ទ្រូងមាន់អាំង និង ត្រកួនត្រលប់ខ្លាញ់
  • អាហារពេលល្ងាច ៖ សាច់ជ្រូក Bacon ស្ងោរ និង ស្ពីណាត់ស្រុះ

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម