ផលិតផល LIBRESSE ជម្រុញក្មេងស្រីនៅកម្ពុជារឿងអនាម័យ ដើម្បីសម្រេចបំណងប្រាថ្នាក្នុងជីវិត

  • 2021-03-05 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រជាជាតិទាំង ១០ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយរហូតមកដល់បច្ចុប្បន្នប្រទេសនេះកំពុងស្ថិតក្នុងដំណើរការប្រែក្លាយទៅជាប្រទេសអភិវឌ្ឍន៍មួយយ៉ាងខ្លាំង។ ផ្អែកតាមទិន្នន័យ ធនាគារពិភពលោក (World Data Bank) បានបង្ហាញថាសហគមន៍ជនបទមានប្រហែល ៧៧% នៃចំនួនប្រជាជន។ ប្រជាជនដែលរស់នៅតាមតំបន់ជនបទ ជាពិសេសស្ត្រីបាននឹងកំពុងជួបការលំបាកក្នុងជីវិតរស់នៅប្រចាំថ្ងៃទាក់ទងនឹងកង្វះលទ្ធភាពទទួលបានអនាម័យ កង្វះទឹកស្អាត និងកង្វះផលិតផលអនាម័យផ្ទាល់ខ្លួន។ ហើយចំនួនប្រជាជននេះជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្មេងស្រីដែលកំពុងចូលរៀនតាមសាលានានា។

បញ្ហានេះត្រូវបានលើកឡើងនៅក្នុងការសិក្សាស្រាវជ្រាវកន្លងមកដែលធ្វើឡើងដោយកញ្ញា និច ជា (Nich Chea) នៅក្នុងនិក្ខេបបទរបស់នាងក្រោមចំណងជើងថា “ឧត្តមសិក្សានៅកម្ពុជា” ដែលបានគូសបញ្ជាក់ថាប្រមាណជាង ៤៣% នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យនៅកម្ពុជាមិនមានទឹកស្អាត ហើយប្រមាណជាង ៣៤% គ្មានបង្គន់អនាម័យឡើយ។ ហើយបញ្ហានេះនាំឲ្យមានអត្រាបោះបង់ការសិក្សារបស់ក្មេងស្រីស្ថិតក្នុងកម្រិតមួយខ្ពស់បន្ទាប់ពីពេញវ័យ ដោយត្រូវមានកន្លែងលាងសម្អាតនៅពេលដែលមករដូវ។ ដោយបានកំណត់នឹងយល់ច្បាស់ថាបញ្ហាគម្លាតនៃការអប់រំ និងបញ្ហាអនាម័យចាំបាច់ត្រូវតែដោះស្រាយនៅក្នុងប្រទេស។

ដូច្នេះហើយ LIBRESSE® បានប្តេជ្ញាអនុវត្តកម្មវិធីផ្សព្វផ្សាយអប់រំតាមរយៈការសាងសង់បង្គន់អនាម័យនៅតាមសាលារដ្ឋដែលខ្លួនបានជ្រើសរើស។ រហូតមកទល់ពេលនេះសាលារដ្ឋមួយដែលទទួលបានការបញ្ជាក់ថានឹងត្រូវសាងសង់បង្គន់អនាម័យគឺ វិទ្យាល័យព្រះនរោត្តមរណឬទ្ធិគន្ធបុប្ផា ដែលមានទីតាំងនៅភូមិឃ្លោយទី ១ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ការធ្វើបែបនេះគឺដើម្បីឲ្យសិស្សស្រីមានលទ្ធភាពប្រើប្រាស់បន្ទប់ទឹកស្អាត និងអនុវត្តអនាម័យបានត្រឹមត្រូវ។ ការថែទាំងសុខភាពនឹងអនាម័យគឺមានសារៈសំខាន់សម្រាប់ក្មេងស្រីទាំងនេះដើម្បីឲ្យពួកគេផ្តោតការយកចិត្តទុកដាក់ចំពោះការសិក្សារហូតដល់ចប់។ តាមរយៈការទទួលបានការអប់រំនឹងបំណិនជីវិតចាំបាច់នានា ក្មេងស្រីទាំងនេះអាចប្រើប្រាស់សក្តានុពលរបស់ខ្លួនបានយ៉ាងពេញលេញ និងបំពេញតួនាទីរបស់ពួកគេនៅក្នុងសង្គម ហើយអាចរស់នៅក្នុងជីវភាពមួយតាមបំណងប្រាថ្នារបស់ខ្លួនទាំងសម្រាប់ពួកគេផ្ទាល់ ក៏ដូចជាសម្រាប់ក្រុមគ្រួសាររបស់ពួកគេ ។

LIBRESSE® ជឿជាក់ថាស្ត្រីចាំបាច់ត្រូវទទួលបានការបង្ហាត់បង្រៀនតាំងពីតូចដើម្បីចេះទទួលខុសត្រូវចំពោះផ្នែកសុខភាព V-zone របស់ខ្លួនដែលនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការតស៊ូមតិរបស់ខ្លួនក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ស្ត្រីនៅក្នុងប្រទេស តាមរយៈការផ្តល់បង្គន់អនាម័យនៅតាមសាលារដ្ឋដែលបានជ្រើសរើសជាពិសេសសម្រាប់ក្មេងស្រីកម្ពុជា។ មិនមានអ្វីដែលមានផាសុកភាពជាងនេះទេសម្រាប់ស្ត្រីជាពិសេសក្នុងអំឡុងពេលមករដូវដែលត្រូវមានការយកចិត្តទុកដាក់ឲ្យបានត្រឹមត្រូវ ហើយការមានបង្គន់អនាម័យនៅតាមសាលារបស់ពួកគេគឺប្រៀបបាននឹងការបំពេញនូវសេចក្តីត្រូវការរាងកាយរបស់ពួកគេបានត្រឹមត្រូវ។

LIBRESSE® គឺជាម៉ាកយីហោថែទាំសម្រាប់សុភាពនារីដែលយល់ពីស្ត្រីបានយ៉ាងច្បាស់ ដោយយីហោនេះជឿជាក់ថាក្មេងស្រីមិនមែនកើតមកដោយមានភាពខ្មាសអៀនចំពោះរាងកាយ និងបរិវេណឯកជនរបស់ពួកគេទេ។ ផ្ទុយទៅវិញពួកគេបានផ្លាស់ប្តូរផ្នត់គំនិតសង្គមដែលដាក់កម្រិតលើទំនុកចិត្តរបស់ពួកគេនៅពេលពួកគេចម្រើនវ័យ។ ដូច្នេះក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ (និង ៤០ ឆ្នាំនៅទូទាំងពិភពលោក) LIBRESSE® នឹងខិតខំផ្តល់ទំនុកចិត្តដល់ស្ត្រីនៅក្នុងជីវិតសង្គម និងទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេ។ ក្នុងនាមជាបងស្រីដ៏ក្លាហាន LIBRESSE® ខិតខំលុបបំបាត់ភាពសង្ស័យចំពោះខ្លួនឯង ការខ្មាសអៀន និងភាពមិនសុខស្រួលដែលធ្វើឲ្យស្ត្រីត្រឡប់មកបង្កើតពិភពនៃទំនុកចិត្ត V-zone ។ នេះត្រូវបានធ្វើឡើងដោយចូលទៅកាន់ចំណុចស្នូលនៃមណ្ឌលសុខភាព V-zone ដោយនឹងមានការអនាម័យយ៉ាងត្រឹមត្រូវ។

LIBRESSE® គាំទ្រយ៉ាងពេញទំហឹងចំពោះការជំរុញពង្រឹងភាពអង់អាចដល់ស្ត្រីតាមរយៈការចូលរួមរបស់សង្គម និងការមានវិធីសាស្រ្តជាប្រព័ន្ធបន្ថែមទៀត ពីព្រោះវាឆ្លុះបញ្ចាំងពីគុណតម្លៃរបស់ក្រុមហ៊ុន។ យុទ្ធនាការនេះមានការផ្តួចផ្តើមឡើងដោយ LIBRESSE® ដែលត្រូវបានទទួលស្គាល់តាមរយៈ “ពានរង្វាន់ទីផ្សារឆ្លើយតបចំពោះយែនឌ័រ” “Gender-responsive Marketplace Award” ដែលត្រូវបានប្រគល់ជូនដល់ក្រុមហ៊ុន Vinda Group Southeast Asia (Malaysia) ដែលជាក្រុមហ៊ុនមេរបស់ LIBRESSE® ។

អំពី LIBRESSE®

LIBRESSE® គឺជាម៉ាកយីហោថែទាំសម្រាប់សុភាពនារី ដែលយល់ច្បាស់ពីធាតុពិតក្នុងនាមជានារី ។ ម៉ាកយីហោនេះគាំទ្រដល់ស្ត្រីឲ្យដើរតាមគន្លងជីវិតរបស់ខ្លួននឹងអបអរសាទចំពោះស្ត្រីដែលមានរូបរាង និងដងខ្លួនខុសៗគ្នា។ ក្រៅពីផលិតផលប្រកបដោយគុណភាព និងគួរជាទីទុកចិត្តសម្រាប់សុភាពនារី LIBRESSE® ក៏ប្តេជ្ញាចិត្តផងដែរចំពោះគំនិតផ្តួចផ្តើមសម្រាប់ជីវិតរស់នៅជាប្រក្រតីក្នុងពេលមករដូវប្រចាំខែដូចជាយុទ្ធនាការអំពីការមករដូវគឺចូលទទួលយកការពិត និងការមករដូវ (Let’s Get Real and Period)។

អំពីសម្ព័ន្ធក្រុមហ៊ុន Vinda Group

ចាប់តាំងពីពេលចាប់ផ្តើមដំបូងរបស់ខ្លួនក្នុងឆ្នាំ ១៩៨៥ រហូតដល់បច្ចុប្បន្នសម្ព័ន្ធក្រុមហ៊ុន Vinda Group បានក្លាយជាក្រុមហ៊ុនធំជាងគេមួយសម្រាប់ផលិតផលអនាម័យនៅអាស៊ី និងមានបុគ្គលិកជិត ១ ម៉ឺននាក់។ ការលក់ត្រូវបានធ្វើឡើងក្រោមស្លាកយីហោផលិតផលថែទាំខ្លួនសំខាន់ៗដូចជា Vinda, Drypers, TENA, Dr P, Libresse, VIA, Tempo, Tork, Libero និង Sealer ។ Vinda មានទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងហុងកុង ហើយត្រូវបានចុះបញ្ជីនៅលើផ្សារហ៊ុនហុងកុង (លេខកូដហ៊ុន: 3331.HK) ។

អត្ថបទពេញនិយម