តើអ្នកគិតថាក្នុងចំនោមនារីទាំង ៤ នេះម្នាក់ណាស្លៀកពាក់បានស្អាតសមសួនជាងគេ?

  • 2021-03-05 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដឹងពីចរិតអ្នកពេលមានស្នេហា តាមរយះមនុស្សស្រីដែលអ្នកជ្រើសរើស៖

នារីទី ១

អ្នកអាចនឹងមិនមែនជាប្រភេទមនុស្សដែលងាយនឹងរកពាក្យពេចជ៏អោយសក្តិសមមកបកស្រាយអារម្មណ៏ខ្លួនឯងបាននោះទេ។ ច្រើនពេលច្រើនដងណាស់ ដែលអ្នកជ្រើសរើសយកភាពស្ងៀមស្ងាត់ ជៀសជាងបង្ហាញអារម្មណ៏ខ្លួនអោយគេឯងបានដឹង។ អ្នកជាមនុស្សដែលមានចិត្តសប្បុរសហើយតែងតាមជួយអ្នកដទៃដោយស្ថាត់ៗជានិច្ច។ មនុស្សភាគច្រើនមានអារម្មណ៏ថាកក់ក្ដៅណាស់ពេលបាននៅក្បែរអ្នក។ សូម្បីតែជាមិត្តភក្តិដែលរាប់អានគ្នាក្ដី ក៏អ្នកស្រលាញ់គេយ៉ាងអស់ពីចិត្ត មិនខុសពីសាច់ញាតិបងប្អូនខ្លួនឯងនោះទេ។ ចំពោះរឿងស្នេហាវិញ អ្នកជាភាគីដែលងាយនឹងឈឺចាប់បំផុត ព្រោះតែអ្នកយកចិត្តទុកពីគេ ស្រលាញ់គេយ៉ាងអស់ពីចិត្ត ដែលធ្វើអោយអ្នកដទៃយល់ថាអ្នកជាល្ងង់ ហើយបារម្ភជំនួសអ្នកខ្លាំងណាស់។ ត្រូវចាំថាមិនមែនមនុស្សគ្រប់តែសុទ្ធតែសក្តិសមនឹងទទួលបានការបារម្ភ និង យកចិត្តទុកដាក់ពីអ្នកនោះទេ។

នារីទី ២

អ្នកជាសម្បូរស្នេហ៏ មិនខ្វះទេអ្នកបេតី តែអ្នកក៏ជាមនុស្សដែលរើសខ្លាំងមិនធម្មតានោះទេដែលធ្វើអោយអ្នកមិនងាយនឹងបើកបេះដូងអោយនរណាមកស្វែងយល់ងាយៗនោះទេ។ មនុស្សភាគច្រើនពេញចិត្តអ្នក ព្រោះតែអ្នកជាមនុស្សដែលមិនស៊ាំញ៊ាំច្រើន ឃើញអ្វីក៏និយាយនោះនោះ មិនចេះបត់បែនលាំងបាំង ទុកមុខទុកមាត់អោយនរណានោះទេ។ អ្នកក៏ជាមនុស្សដែលឆ្លាតមិនធម្មតាផងដែរ រៀនអ្វីក៏ឆាប់ចេះឆាប់ចាំ មានការត្រិះរិះពិចារណាខ្ពស់ថែមទៀត។ សម្រាប់មនុស្សដែលរាប់អានអ្នកច្បាស់ជាមិនអាចនឹងធុញទ្រាន់បាននោះទេ ព្រោះអ្នកសម្បូរណាស់គំនិតប្លែកៗខុសពីគេ។ អ្នកក៏ជាប្រភេទមនុស្សដែលមានភាពស្មោះត្រង់ខ្លាំងណាស់ដែរ មិនទ្រាំឃើញអ្នកដទៃលំបាកមិនជួយបាននោះទេ។

នារីទី ៣

ចិត្តគំនិតអ្នកមិនដូចមនុស្សទូទៅនោះទេ ដែលធ្វើអោយមនុស្សភាគច្រើនយល់ថាអ្នកមានភាពទាក់ទាញជាខ្លាំង។ អ្វីដែលអ្នកខ្លាចបំផុតនោះគឺអោយអ្វីដែលអ្នកស្រលាញ់ពេញចិត្តរបូតបាត់ពីដៃទៅ។ អ្នកជាប្រភេទមនុស្សដែលអ្នកផងចង់បានរាប់អានជាមិត្តបំផុតហើយ។ ពេលមានស្នេហា អ្នកក៏មិនអនុញ្ញាតអោយវាមកដឹកមុខអ្នកបាននោះទេ ព្រោះថាមុននឹងធ្វើអ្វីមួយ អ្នកតែងតែមានហេតុផលផ្ទាល់ខ្លួនជានិច្ច។ មិនត្រឹមតែសម្រស់នោះទេ ភាពវៃឆ្លាត ប៉ិនប្រសប់នេះហើយដែលធ្វើអោយមនុស្សទូទៅពិបាកនឹងហាមចិត្តមិនអោយពេញចិត្តនឹងអ្នកណាស់។

នារីទី ៤

អ្នកជាមនុស្សដែលស្វាហាប់ ចាប់ខ្លាំងតែលើរឿងល្អៗក្នុងជីវិត ដែលធ្វើអោយអ្នកប្រៀបបានទៅនឹងពន្លឺព្រះអាទិត្យនៅក្នុងជីវិតមនុស្សដែលស្គាល់អ្នកអញ្ចឹង។ អ្នកជាមនុស្សដែលចេះគិតគូរ ហើយតែងតែដាក់កម្ហិតអោយខ្លួនឯងលើរឿងជាច្រើន មិនខ្លាចទេក្នុងការដើរកាត់ផ្លូវដែលមិនរលោងស្រឹល អោយតែច្បាស់ថា វានឹងនាំអ្នកទៅដល់គោលដៅដែលប្រាថ្នានោះ។ សម្រាប់រឿងស្នេហា អ្នកជាមនុស្សដែលសម្រេចចិត្តដោយថ្លឹងថ្លែងរវាងអារម្មណ៏ និង ហេតុផល។ អ្នកមិនចេះតែខឹង ងរង៉ក់ផ្ដេសផ្ដាសនោះទេ តែក៏មិនមែនថាអ្នកមិនចេះចិត្តច្រើនដែរ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម