សារពិសេសពីទេពធីតានាំសំណាង សម្រាប់អ្នកនៅក្នុងខែនេះ

  • 2021-03-05 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់ដឹងអត់ថា ទេពធីតាមានពាក្យពេជច៏អ្វីខ្លះផ្ដែផ្ដាំដល់អ្នក៖

ទេពធីតាទី ១

កុំបារម្ភពេកអី គ្រប់យ៉ាងនឹងមិនអីនោះទេ។ សម្រាប់ខែនេះជីវិតអ្នកនឹងជួបតែរឿងល្អៗ។ អ្នកអាចនឹងសួរខ្លួឯងជាញឹកញាប់ថា ពេលណាទៅទើបការខិតខំប្រឹងប្រែងរបស់អ្នកលេចចេញជារូបរាងឡើងមក ពេលណាទៅទើបអ្នកអាចដឹងថាអ្វីដែលអ្នកធ្វើសព្វថ្ងៃនេះ ជាអ្វីដែលអ្នកប្រាថ្នាចង់បានក្នុងជីវិតនេះយ៉ាងប្រាកដនោះ។ អ្នកនឹងទទួលបានចម្លើយនៅក្នុងខែនេះជាក់ជាមិនខាន។ ឱកាសមកដល់ហើយ ហេតុនេះគួរតែប្រើប្រាស់កម្លាំង និង ពេលវេលាអ្នកអោយមានប្រយោជន៏បំផុត បើមិនពេញចិត្តអ្វីដែលអ្នកធ្វើទេនោះក៏គួរតែកុំចំនាយពេលទៅធ្វើវាទៀតអី។ កន្លងមកនេះអ្នកអាចនឹងទុកចោលការសម្រេចចិត្តដ៏សំខាន់មួយសម្រាប់ជីវិតអ្នក​ ព្រោះតែគិតថាពេលវេលាដែលត្រឹមត្រូវមិនទាន់មកដល់។ អ្នកមិនចាំបាច់ត្រូវរងចាំទៀតនោះទេ សាកល្បងធ្វើអ្វីដែលអ្នកមិនដែលហ៊ានសាកល្បងពីមុនមក ព្រោះថាបើតាមសមត្ថភាពផ្ទាល់ខ្លួន អ្នកនឹងបានសម្រេចការងារតូចធំដែលប៉ងនោះយ៉ាងប្រាកដ។

ទេពធីតាទី ២

ស្នេហាកំពុងតែធ្វើដំណើរតម្រង់មករកអ្នកដល់ផ្ទះតែម្ដងហើយ។ អ្នកធ្លាប់ត្រូវឈឺចាប់មិនតិចនោះទេកន្លងមកនេះព្រោះតែស្រលាញ់មនុស្សខុស តែកុំបារម្ភអី រឿងនេះនឹងមិនកើតឡើងទៀតនោះទេ។ ព្រោះតែរឿងរ៉ាវពីអតីតទាំងអស់នោះហើយ អ្នកពេលនេះ អ្នកក៏ក្លាយជាមនុស្សរឹងមាំជាងមុន ជឿជាក់លើខ្លួនឯងជាមុន ហើយក៏ចេះស្រលាញ់ខ្លួនឯងបានច្រើនជាងមុនផងដែរ។ អ្នកអាចចាប់ផ្ដើមសម្លឹងរកស្នេហាជាថ្មីម្ដងទៀតបានហើយ ឬ គ្រាន់តែជាការរាប់អានកាន់តែល្អជាមួយមិត្តភក្តិ និង ក្រុមគ្រួសារ។ ទេពធីតាទី ២ នេះក៏ចង់បានប្រាប់ដល់អ្នកថាបើសិនជាមិនចង់បានអ្នកថ្មីទេនោះ​ ពេលនេះជាពេលដែលសក្តិសមបំផុតហើយ ដើម្បីទៅផ្សះផ្សារនឹងមនុស្សសំខាន់ដែលអ្នកមិនអាចបំភ្លេចបាន ព្រោះថាខាតពេលអស់ច្រើនមកហើយ។

ទេពធីតាទី ៣

រឹងមាំឡើង! កន្លងមក អ្នកតែងតែរស់នៅពោរពេញដោយក្ដីស្រម៉ៃ និង បំណងប្រាថ្នាជីវិតជាច្រើនដែលចង់សម្រេច តែអ្វីដែលធ្វើអោយអ្នកមិនពេញចិត្តនឹងជីវិតខ្លួនឯងនោះគឺ​ព្រោះតែអ្នកតែងតែសម្លឹងទៅភាពជោគជ័យរបស់អ្នកដទៃដោយចាក់ទុកវាជាអ្វីដែលចាកឆ្ងាយពីការពិតខ្លាំងណាស់សម្រាប់អ្នក។ តែពេលអ្នកអាចនឹងចាប់ផ្ដើមយល់ថាអ្វីៗគ្រប់យ៉ាងដែលអ្នកយល់ឃើញនោះ ការពិតទៅជាអ្វីដែលអ្នកតែងតែប្រាថ្មាចង់បាន។ អ្នកបានចាប់ផ្ដើមដើរលើរផ្លូវដែលអ្នកមិនធ្លាប់បានដើរពីមុន ផ្លូវដែលជួយអោយអ្នកយល់ថាខ្លួនឯងនេះក៏មិនអន់ សមត្ថភាពក៏មានខ្ពស់គួរសម មិនចាញ់មនុស្សដែលអ្នកគោរពទាំងនោះនោះទេ។ ការដែលអង្កូយច្រណែននឹងភាពជោគជ័យរបស់អ្នកដទៃ អាចនឹងជាចំនុចដែលហាមឃាត់អ្នកមិនអោយចំនាយពេលមកគិតគូរពីក្ដីស្រម៉ៃអ្នក។

ទេពធីតាទី ៤

ឈប់បន្ទោសខ្លួនឯង ព្រោះតែដើរចេញពីរឿងមិនល្អ​ហើយចាប់ផ្ដើមសារជាថ្មីទៅ! ច្រើនឆ្នាំមកនេះ អ្នកតែងតែទំលាក់កំហុសអោយខ្លួនឯង ថាខ្លួននេះមិនបានជួយអ្នកដទៃអោយអស់ពីចិត្តនោះទេ។ អ្នកតែងតែចំនាយពេល ចំនាយជីវិតខ្លួនឯងនេះទៅជួយអ្នកដទៃ ជួយដោះស្រាយបញ្ហាគេ ជួយអោយគេមានអារម្មណ៏ល្អជាងមុន។ ទោះជាការធ្វើបែបនេះជារឿងល្អក្ដី តែអ្នកក៏មិនគួរអោយខ្លួនឯងមានអារម្មណ៏ថាខុស ព្រោះតែមិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីជួយរំដោះអ្នកដទៃពីទុក្ខសោករបស់ពួកគេនោះ។ ទេពធីតាដែលតាមថែរក្សាអ្នកចង់ប្រាប់អ្នកថា វាមិនមែនជារឿងងាយស្រួយទេសម្រាប់មនុស្សដែលមានចិត្តសប្បុរសដូចសប្បាយចិត្តបាន តែអ្នកក៏គួរតែកុំភ្លេចសេចក្ដីសុខ និង សុភមង្គលរបស់ខ្លួនឯងដែរ។

ទេពធីតាទី ៥

ភាពរីករាយ និង ការធ្វើអ្វីដែលជួយអោយជីវិតស្រស់បំព្រងជាងមុន មិនត្រឹមតែជួយអោយជីវិតអ្នកបានប្រសើរជាមុននោះទេ សូម្បីបីតែជីវិតមនុស្សជុំវិញខ្លួនអ្នករីករាយទៅតាមនោះដែរ។ នៅពេលដែលអ្នកតែងមានអារម្មណ៏តានតឹង មានទុក្ខជាប្រចាំ វាក៏អាចធ្វើអោយជីវិតមនុស្សជុំវិញខ្លួនដុនដាបទៅតាមបានដែរ។ ជីវិតមនុស្សយើងនេះនរណាៗ ក៏មិនអាចគេចផុតពីទុក្ខលំបាកនោះដែរ តែសំខាន់លើអ្នកខ្លួនឯងនោះទេ ថាផ្ដេកផ្ដួលទៅតាមវាឬអត់។ បើទន្ទេញពាក្យនេះជាប់ក្នុងចិត្តហើយនោះ អ្នកច្បាស់ជាមិនចំនាយជីវិតនេះផ្តោតសំខាន់ទៅលើតែរឿងមិនល្អដែលអ្នកជួបប្រទះនោះទេ។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម