Tao ទិញយន្តហោះ​ឯកជន​ក្រោយ ស្នង​មរតក ៣០០០​លាន​ដុល្លារ

  • 2021-03-04 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​ស្នង​មរតក​លុយ​ដ៏​ច្រើន​មហិមារ តារា​ចម្រៀង​ល្បី​ឈ្មើ​ចិន Tao មាន​ជីវិត​ពោរពេញ​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ​ជាមួយ​មិត្តភ័ក្ដិ​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​ទី ៣ ខែ​មីនា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា តារា​ចម្រៀង​ល្បី​ឈ្មោះ​ចិន Tao បាន​ចែក​រំលែក​កម្រង​រូបភាព​សប្បាយ​រីករាយ​របស់​ខ្លួន និង​តារា​សម្ដែង​ប្រុស Peng Yu Chang នៅ​លើ​យន្ត​ហោះ​ឯកជន​របស់​ខ្លួន។ នៅ​ក្នុង​ចំណោម​តារា​ចិន​ស្រករ​ក្រោយទាំង​អស់ មាន​តែ អតីត​សមាជិក​ក្រុម​ចម្រៀង EXO រូប​នេះ​ទេ ដែល​មាន​លទ្ធភាព​ប្រើ​យន្តហោះ​ឯកជន​បែប​នេះ។

បណ្ដាញ​ព័ត៌មាន SCMP បាន​ឲ្យ​ដឹង​ថា ម្ចាស់​បទ Call Me Baby ទើប​តែ​ស្នង​មរតក​៣​ពាន់​លាន​ដុល្លារ ពី​ឪពុក​របស់​ខ្លួន ដែល​ជា​អ្នក​មាន​ទី​៧ នៅ​កោះ Qing Dao។ ខុស​ពី​អ្នក​ដទៃ ដែល​មិន​ចង់​បង្ហាញ​ពី​ទ្រព្យ​របស់​ខ្លួន​នោះ ប្រុស​ស្អាត ២៧​ឆ្នាំ មិន​ក្រែង​ក្នុង​ការ​បង្ហាញ​ពី​ក្ដី​សុខ​រប់ស​ខ្លួន​ឡើយ។ ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា យន្តហោះ​ឯកជន​ដែល​មាន​តម្លៃ​ជាង​១០​លានដុល្លារ​នេះ ត្រូវ​ចំណាយ​ជាង​២​លាន​ដុល្លារ​ ​ក្នុង​១​ឆ្នាំ​ទៀត ដើម្បី​ធ្វើ​ការ​ថែ​រក្សា។

ក្រៅ​ពី​យន្តហោះ​ តារា​ប្រុស​រូប​នេះ​ក៏​ចូលចិត្ត​ទិញ​ឡាន​លំដាប់​កំពូល​​ដូច​ជា Lamborghini, Aston Martin, Rolls Royce, Ferrari ជា​ដើម។ ឡាន​ដែល​ថ្លៃ​ជាង​គេ​របស់​លោក​គឺ Lamborghini LP700-4 ដែល​មាន​តម្លៃ ១,២​លាន​ដុល្លារ។ ដោយ​សារ​តែ​សមត្ថភាព​សម្ដែង​​ហាក់​មិន​ទាន់​​ស្ទុះ​នៅ​ឡើយ ទើប​នៅ​ពេល​នេះ​ តារា​កើតឆ្នាំ ១៩៩៣ ផ្ដោត​តែ​លើ​ចម្រៀង​សិន៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម