បង្ហើប​មូលហេតុដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ងាយ​សាវា​ជាង​មនុស្ស​ស្រី

  • 2021-03-03 16:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បែក​ចិត្ត​សាវា​គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​មនោសញ្ចេតនា​មួយ​ស្លាប់​លឿន​បំផុត។ ក្បត់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​គេ​ឈឺចាប់​នោះ​ទេ វា​នឹង​ធ្វើ​ឲ្យ​គេ​ភ័យ​ខ្លាច​នឹង​ស្នេហា​រហូត​ដល់​ថ្នាក់​អ្នក​ខ្លះ​មិន​ហ៊ាន​ស្នេហាទៅ​ថ្ងៃ​ក្រោយ​ក៏​មាន។ យោង​តាម​ការ​ស្ទង់​មតិ អត្រា​ភាគ​រយ​មនុស្ស​ប្រុស​សាវា​គឺ​ច្រើន​ជាង មនុស្ស​ស្រី ហើយ​នេះ​គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​គេ​មាន​គំនិត​បែប​នេះ។

១. ធម្មជាតិ​មនុស្ស​ប្រុស

មូលហេតុ​ដែល​ធំ​ជាង​គេ ក៏​ដូច​ជា​ងាយ​ប្រទះ​ឃើញ​ជាង​គេ​ផង​ដែរ​នោះ​គឺ អត្តចរិត​ដើម​របស់​មនុស្ស​ប្រុស​តែ​ម្ដង។ ទោះ​បី​ជា​មាន​មនុស្ស​​ជា​ទី​ស្រលាញ់​ហើយ​ក្ដី តែ​មនុស្ស​ប្រុស​​មួយ​ចំនួន​នៅ​តែ​មាន​ចិត្ត​មួយ​គិ​ត​ថា​មិន​គ្រប់​គ្រាន់។ បន្ថែម​ពី​នេះ គេ​ចង់​តេស្ត​សមត្ថភាព​ខ្លួន​ឯង​ថា តើ​ខ្លួន​អាច​រក​បាន​ស្នេហា​ចំនួន​ប៉ុន្មាន​ក្នុង​ពេល​តែ​មួយ។

២. មាន​ទំនាក់ទំនង​ក្នុង​សង្គម​ច្រើន

ធៀប​នឹង​មនុស្ស​ស្រី​ទូទៅ មនុស្ស​ប្រុស​មាន​ទំនាក់ទំនង​នៅ​ក្នុង​សង្គម​ច្រើនជាង។ ពួក​គេ​ក៏​ជួប​សម្ពាធ​ក្នុង​ការងារ​ច្រើន​ជាង​ដូច​គ្នា។ នៅ​ពេល​ដែល​ឈរ​លើ​កំពូល​ដែល​និយាយ​ឲ្យ​ស្រួល​ស្ដាប់​ទៅ​​គឺ​មាន​លុយ​នោះ នឹង​ធ្វើ​ឲ្យ​មនុស្ស្​ស្រី​ច្រើន​ស្ញប់ស្ញែង​នឹង​គេ។ នៅ​ពេល​នេះ​ប្រសិន​បើ​ចិត្ត​មនុស្ស​ប្រុស​មិន​ត្រង់ និង​មិន​មាំ​នោះ​​នឹង​ងាយ​រេ​តាម​ការ​ពង្វក់​របស់​គេ​ខ្លាំង​ណាស់។

៣. ធុញ​ទ្រាន់​នឹង​ជីវិត

នៅ​ពេល​មង្គលការ ឬ​ស្នេហា​ដើរ​ទៅ​ដល់​ផ្លូវ​ទាល់ រឿង​ឈ្លោះ​ប្រកែក​គ្នា​កើត​ឡើង​មិន​ឈប់ ប្ដីប្រពន្ធ​លែង​ចង់​មើល​មុខ​គ្នា ពេល​នោះ​ហើយដែល​មនុស្ស​ប្រុស​ចាប់​ផ្ដើម​ងាក​មក​រក​ទំនាក់ទំនង​ខាង​ក្រៅ​ដើម្បីរំសាយ​អារម្មណ៍។ នៅ​ពេល​ដែល​កំពុង​តុកសិក​បែប​នេះ​ ប្រសិន​បើ​មាន​មនុស្ស​ស្រី​ណា​ម្នាក់​ហ៊ាន​តែ​ពូកែ​ផ្អែម​ល្ហែម​បន្តិច មនុស្ស​ប្រុស​នឹង​បាក់​ចិត្ត​ទៅ​រក​គេ​ភ្លាម​ៗ ដោយ​មិន​បង្អង់​យូរ​ឡើយ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម