សញ្ញាដែលអ្នកពេញចិត្តអាចបង្ហាញបានថា​ បញ្ហាកាលពីជាតិមុនណាខ្លះដែលតោងទាមអ្នកមកដល់ជាតិនេះ

  • 2021-03-03 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដឹងថាជីវិតអ្នកសព្វថ្ងៃនេះ និង កាលពីអតីតជាតិពាក់ព័ន្ធគ្នាបែបណា

សញ្ញាទី ១ - មិនហ៊ានបើកចិត្តស្គាល់មនុស្សថ្មី

ក្នុងជីវិតអ្នកធ្លាប់បានជួបប្រទះមនុស្សបែប Toxic ជាច្រើនណាស់មកហើយធ្វើអោយអ្នករៀងចាលខ្លាំងតែម្ដង ជីវិតនេះមិនប្រាថ្នាចង់ជួបទៀតទេក្នុងជាតិនេះ។ ក្ដីសង្ឃឹមសំខាន់ណាស់សម្រាប់អ្នក ត្រូវបង្រៀនខ្លួនឯងអោយហ៊ានប្រថុយទុកចិត្តមនុស្សម្ដងទៀត ហើយបើគិតថាមនុស្សដែលអ្នកសេពគប់នោះមិនល្អ កុំបង្អង់យូរចាកចេញអោយឆ្ងាយពីពួកគេទៅ។

កាលពីជាតិមុនអ្នកអាចនឹងត្រូវខកចិត្តព្រោះតែមនុស្សដែលអ្នកយលចិត្តទុកដាក់ពេញចិត្ត ក៏ត្រូវពង្រាត់ពីជីវិតអ្នកទៅទាំងមិនបន្សល់ទុកពាក្យលាមួយម៉ាត់។ ហេតុនេះហើយ​ អ្នកខ្លាចនឹងមានាអារម្មណ៏បែបនេះម្ដងទៀតទើប មិនចង់ស្និទ្ធស្នាលនឹងនរណានោះទេ។

សញ្ញាទី ២​ - មិនហ៊ានទុកចិត្តអ្នកដទៃ

កាលពីអតីតជាតិ អ្នកអាចនឹងត្រូវបានកុហកបោកប្រាស់ និង កេងចំនេញលើរហូតទាល់តែអស់រលីងពីខ្លួន។​

សព្វថ្ងៃនេះអ្នកនៅតែមានអារម្មណ៏ថាមិនអាចទុកចិត្តនរណាបាននោះទេ​​ មិនដឹងថាគេស្មោះត្រង់ពិតឬអត់ អ្វីដែលគេសម្ដែងចេញទៅនោះដូចអ្វីបំណងគេដែលមានចំពោះអ្នកដែរឬយ៉ាងណា។​ ទោះគំនិតបែបនេះអាចការពារអ្នកពីភាពឈឺចាប់ទៅថ្ងៃក្រោយក៏ពិតមែន តែអ្នកក៏កំពុងតែរារាំងសេចក្ដីសុខដែលធ្វើដំណើរមករកអ្នកផងដែរ។ អ្វីដែលអ្នកត្រូវតែចាំច្បាស់ក្នុងចិត្តនោះគឺ ទោះជាវិភាគពីគោលបំណងដែលគេចូលមកក្នុងជីវិតអ្នកក៏ពិតមែន តែកុំអោយហួសហេតុខ្លាំងពេក។

សញ្ញាទី ៣ - មិនហ៊ានបដិសេធអ្នកដទៃ

មានដែលចាប់អារម្មណ៏អត់ ថាភាគច្រើនគំនិតយោបល់ដែលអ្នកបង្ហាញចេញទៅមិនសូវជាមានគេយកចិត្តទុកដាក់ស្ដាប់ និង​ មិនយល់ស្រប?​​ មិនថាជាការសេពគប់បែបណានោះទេ តែអ្នកតែងតែមានអារម្មណ៏ពិបាកក្នុងការបញ្ចេញគំនិតយោបល់ អ្វីដែលអ្នកចង់បាន ហេតុនេះហើយចាប់ពីពេលនេះទៅ គួរតែសន្យានឹងខ្លួនឯងថាត្រូវជឿជាក់លើគំនិតខ្លួនឯង ដឹងថាពេលត្រូវបដិសេធកុំចេះតែយល់ស្របតាមអ្នកដទៃនោះ។

កាលពីជាតិមុនអ្នកអាចនឹងជាប្រភេទមនុស្សដែលស្រេចឃ្លាននឹងការទទួលស្គាល់ពីមនុស្សជុំវិញខ្លួន យល់ព្រមគេគ្រប់រឿង រហូតដល់ថ្នាក់មើលខ្លួនឯងលែងចង់ស្គាល់។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម