រើសរោមសត្វដែលអ្នកពេញចិត្ត ដើម្បីទទួលបានដំបូន្មានសម្រាប់ជីវិតអ្នកក្នុងពេលនេះ

  • 2021-03-03 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រើសយកមួយណាក្នុងចំនោមរោមទាំង​ ៣ នេះ

រោមសត្វទី ១

មានតែអ្នកតែម្នាក់គត់ដែលអាចដឹងបានថា អ្នកខ្លាចអ្វីបំផុត​ ហើយមានតែការយល់ដឹងបែបនេះនោះទើបអ្នកអាចជាសះស្បើយពីភាពភ័យខ្លាចទាំងនោះបាន។ ពេលខ្លះព្រោះតែភាពភ័យខ្លាចបែបនេះ ទើបមិនអាចអោយអ្នកមានអារម្មណស្ងប់ចិត្ត​ គិតអ្វីក៏មិនចេញ ចង់លូតលាស់ទៅមុខដូចគេមិនបាន។ វីធីតែម្យ៉ាងគត់ដែលអាចអោយអ្នកជម្នះមន្ទិលនៅក្នុងចិត្តទាំងនេះ​បាន លុះត្រាតែអ្នករៀនទទួលស្គាល់ និង ស្វែងយល់ពីឬសគល់វាអោយបានច្បាស់លាស់ ពេលនោះអ្នកនឹងអាចរំដោះខ្លួនចេញពីគុកច្រវ៉ាក់ខាងផ្នែកផ្លូវអារម្មណ៏នេះបាន។

រោមសត្វទី ២

ច្រើនដងរាប់មិនអស់នោះទេ ដែលអ្នកអោយអារម្មណ៏អ្នកជះ‌ឥទ្ធិពលមកលើការយល់ឃើញរបស់អ្នកចំពោះអ្នកដទៃ មែនអត់? ឬមួយក៏អ្នកចេះតែចែករំលែកបទពិសោធន៏ទៅអ្នកដទៃ ពិបាកអោយពួកគេសម្រេចចិត្តបានដោយខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឯង? អ្នកអាចនឹងមិនមានបំណងអាក្រក់នោះទេ តែអ្នកត្រូវចាំថាមនុស្សម្នាក់ៗ ត្រូវតែរៀនសម្រេចចិត្ត រៀនវិភាគវែកញែកដោយខ្លួនឯង​ ព្រោះអ្នកមិនអាចតាមជួយគេបានមួយជីវិតនោះទេ។

រោមសត្វទី ៣

អ្នកចាំបាច់ត្រូវចងចាំថា មនុស្សម្នាក់មានលក្ខណះដោយឡែកពីគ្នា យ៉ាងណាក៏មានចំនុចលេចធ្លោមួយដែរ អ្វីដែលសំខាន់នោះត្រូវដឹងថាប្រើប្រាស់វាបែបណានោះទេ។ ឧបមាថាអ្នកជាមនុស្សរឹងរូស មិនចុះចាញ់ងាយៗ អ្នកគួរតែព្យាយាមប្រើប្រាស់ចរិតមួយនេះនៅក្នុងផ្នែកណាមួយនៃជីវិតអ្នកដែលតម្រូវអោយមានការតស៊ូព្យាយាម​ មិនបោះបង់នោះ។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម