រឿងទាំងប៉ុន្មានយ៉ាងនេះ មានតែមនុស្សដែលច្បាស់លាស់ទេពេញចិត្តនឹងធ្វើសម្រាប់អ្នក

  • 2021-03-03 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលដែលមនុស្សប្រុសគិតគូរពីរឿងអនាគតអ្នកនឹងគេ ទាំងនេះអាចជាអ្វីដែលគេនឹងធ្វើជាញឹកញាប់៖

១. ទោះរវល់យ៉ាងណា អាចអោយអ្នកមានអារម្មណ៏ថាគេនៅក្បែរគ្រប់ពេល

ពេលដែលគេមិនមានចិត្តចង់មានអ្នកផ្សេង ទោះជាជីវិតគេស្មុគស្មាញយ៉ាងណា រវល់យ៉ាងណាក៏គេនៅតែឆ្លៀតចំនាយពេល Text មកសួរនាំពីសុខទុក្ខ និង ការងារអ្នក។ អារម្មណ៏ដែលអោយអ្នកមានអារម្មណ៏ថាស្និទស្នាលទោះជាមិនបានជួបមុខគ្នាដោយផ្ទាល់បែបក្ដីអាចបង្ហាញបាន អ្នកក៏នៅមិនឆ្ងាយពីបេះដូងគេដូចគ្នា ទើបធ្វើអោយគេឧស្សាហ៏ទាក់ទងមកអ្នកបែបនេះ។

២. រំលឹកពីរឿងអនាគត់ជាញឹកញាប់

ចំពោះពាក្យសន្យាមួយនរណា ក៏អាចនិយាយចេញទៅបានដែរ តែមានតែប្រភេទមនុស្សដែលមានបំណងចង់សាងអនាគតជាមួយអ្នកនោះទេ ទើបជាប្រភេទមនុស្សដែលនៅបំពេញពាក្យសន្យាទាំងប៉ុន្មានដែលគេនិយាយប្រាប់អ្នកនោះ។ មនុស្សប្រុសខ្លះពេលដែលលើកយករឿងអនាគត លើកយករឿងរៀបការមកនិយាយមិនប្រាកដថាគេនិយាយទៅដោយចិត្តស្មោះនោះទេ មានតែអ្នកតែចាប់អារម្មណ៏សង្កេតបន្តិចទេ កុំជឿស្លប់ទាំងងងឹតងងុលអី។

៣. អោយអ្នកដឹងពីកន្លុកកន្លៀតជីវិតគេគ្មានសល់

ធម្មតាទេ មុននឹងអាចចាប់ដៃគ្នាកសាងទាល់តែចាប់ផ្ដើមដោយភាពស្មោះត្រង់មិនមានការលាក់បាំង។ ជីវិតគ្រួសារគេយ៉ាងណាក៏ពេញចិត្ត និង បង្ហាញប្រាប់អ្នកគ្មានសល់។ មនុស្សប្រុសមិនមែនចេះតែណែនាំ មនុស្សស្រីទៅអោយប៉ាម៉ាក់ និង សាច់ញាតិបងប្អូនគេស្គាល់នោះទេ ទាល់តែច្បាស់លាស់ទើបគេអាចដឹកដៃអ្នកទៅជួបពួកគាត់បែបនេះ។ លើសពីនេះទៅទៀត គេមិនមែនមានតែចិត្តអោយអ្នកម្នាក់នោះទេ គេច្បាស់ជាបារម្ភខ្វល់ខ្វាយពីមនុស្សជិតស្និទ្ធអ្នកខ្លាំងដូចគ្នា ព្រោះតែដឹងថាក្នុងចិត្តអ្នកពួកគេសំខាន់ខ្លាំងយ៉ាងណា។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម