រាជិនី Youtube Li Ziqi លើក​ទី​១​ចូល​រួម​កម្មវិធី​ធំ ផ្អើល​អស់​អ្នក​គាំទ្រ

  • 2021-03-03 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​វត្តមាន​នៅ​លើ​កម្រាល​ព្រំ​ក្រហម​ជាមួយ​កំពូល​តារា​ជា​ច្រើន​ដូច​ជា Yang Mi និង Zhao Li Ying រាជិនី​បណ្ដាញ​សង្គម​ចិន Li Ziqi ក៏​ហាក់​មិន​ចាញ់​ប្រៀប​តារា​ធំ​ៗ​ប៉ុន្មាន​ឡើយ។

កាល​ពី​​យប់​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ កម្មវីធី​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នោះ​គឺ Weibo Award Ceremony 2020 ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​មាន​វត្តមាន​របស់​តារា​លំដាប់ A ចិន​រាប់​រយ​ដួង​ដូច​ជា Dilraba, Wu Yifan និង Wang Yibo ជា​ដើម។ ក្រៅ​ពី​តារា​បណ្ដាញ​សង្គម​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​សិល្បៈ តារា​បណ្ដាញស​ង្គម​ផ្សេង​ៗ​ដែល​មាន​ឥទ្ធិពល​ក៏​មាន​​នៅ​ក្នុង​កម្មវិធី​នេះ​ដែរ ដោយ​អ្នក​ដែល​ទទួល​បាន​ចំណាប់​អារម្មណ៍​ខ្ពស់​ជាង​គេ​ គ្មាន​អ្នក​ណា​ក្រៅពី​រាជិនី​វីដេអូ​ស្រុក​ស្រែ Li ziqi នោះ​ឡើយ ដោយ​នាង​មាន​អ្នក​គាំទ្រ​ជាង ៣០​នាក់​លើ​បណ្ដាញ​សង្គម Weibo។ មាន​វត្តមាន​ក្នុង​កម្មវិធី​នេះ ស្រី​ស្អាត​៣០​ឆ្នាំ ស្លៀ​ករ៉ូប​វែង​អូស​ដី​ពណ៌​ស្រាល និង​ពាក់​អាវ​ក្រៅ​រូប​ដើម​ឫស្សី​ដែល​តំណាង​ឲ្យ​ស្រុក​ភូមិ​របស់នាង។ ​មាន​មុខ​នៅ​ទី​នេះ​ដែរ ស្រី​ស្អាត​​កើត​ឆ្នាំ ១៩៩០ ក៏​ឈ្នះ​ពាន​តារា​បណ្ដាញ​សង្គម​មាន​ឥទ្ធិពល​ជាង​គេ​ផង​ដែរ។ អ្នក​គាំទ្រ​របស់​ Li Ziqi បាន​វាយ​តម្លៃ​ថា​ នេះ​​គឺ​ជា​កម្មវិធី​ធំ​ដំបូង​របស់​នាង​ដែល​ធ្វើ​ឲ្យ​នាង​មើល​ទៅ​ហាក់​ភ័យ​បន្តិច។

Sina បាន​ឲ្យដឹង​ថា Li Ziqi ស្ថិត​ក្នុង​ចំណោម​តារា​បណ្ដាញ​សង្គម​ដែល​រក​លុយ​បាន​ច្រើន​ជាង​គេ ដោយ​ចំណូល​​របស់​នាង​ប្រចាំ​ឆ្នាំ​អាច​រក​បាន​ពី​ចន្លោះ​ ៧ ទៅ​៨​លាន​ដុល្លារ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម