ត្រូវ​ដឹង! អ្នក​​អាច​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ទោះបី​អ្នកគិត​ថា​វា​ជា​រឿង​ធម្មតា​ក៏ដោយ

  • 2021-03-03 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​ជា​ច្រើន​កំពុង​តែ​ព្រងើយ​កន្តើយ​ជាមួយ​សុខភាព​ខ្លួន​ឯង ហើយ​គិត​ថា​វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ។ ដោយឡែក​វា​មិន​មែនជា​រឿង​សាមញ្ញ​ដូច​ដែល​អ្នក​គិត​នោះ​ទេ​ ព្រោះ​វា​អាច​បណ្ដាលឲ្យ​អ្នក​មាន​បញ្ហា​ធ្ងន់ធ្ងរ​បើ​យឺត​ពេល​តែ​បន្តិច ៖

១. ជ្រុះសក់

មនុស្ស​ស្រី​ជា​ច្រើន​បាន​ព្យាយាម​ថែរក្សា​សក់​ពួក​គេ​ដោយ​ប្រើ​ផលិតផល​ជាច្រើន។ បើ​អ្នក​សង្គេត​ឃើញ​ថា​សក់​អ្នក​ចេះ​តែ​ជ្រុះ​មិន​ស្រាន្ត​នោះ មាន​ន័យ​ថា​អ្នក​កំពុង​មាន​បញ្ហា​សុខភាព​ណា​មួយ​ហើយ។ ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ទាក់ទិន​នឹង​បញ្ហា​នេះ ព្រោះ​បើ​អ្នក​ចេះ​តែ​មិន​ខ្វល់​វា​អាច​បង្ក​គ្រោះ​ធំ​បាន។

២. អស់​កម្លាំង​

មាន​មនុស្ស​ជា​ច្រើន​កំពុង​ប្រទះ​នឹង​បញ្ហា​នេះ តែ​គិត​ថា​វា​​ជា​រឿង​ធម្មតា ព្រោះ​ពួក​គេ​គិត​ថា​មក​ពី​ពួក​គេ​ធ្វើការ​ច្រើន​ជាដើម។ យ៉ាង​ណា​មិញ​បើ​អ្នក​ចេះ​តែ​អស់​កម្លាំង​ទោះ​មិន​បាន​ធ្វើ​អី​នោះ មាន​ន័យ​ថា​ វាគឺជា​សញ្ញាមួយ​ដែលអ្នក​អាចទទួលរងពីការអស់កម្លាំងរ៉ាំរ៉ៃ។ ការអស់កម្លាំងរ៉ាំរ៉ៃ​ច្រើនតែបណ្តាលមកពីការគេងមិនសូវ​បាន​ ធ្វើ​ការ​ហួសកម្លាំង និង​មាន​បញ្ហា​ផ្លូវ​ចិត្ត​ទាក់ទង​ស្នេហា​ការងារ និងបញ្ហាគ្រួសារ។

៣. ចលនាពោះវៀនមិនទៀងទាត់

ការទល់លាមក ការ​ឈឺពោះ​ជា​ញឹកញាប់​គឺអាចនាំឱ្យមាន​បញ្ហាសុខភាព​ធ្ងន់ធ្ងរ។ ប្រសិនបើ​អ្នក​ចង់​ឲ្យ​វា​រឹងមាំ​ឡើង​វិញ​នោះ វាដល់​ពេលដែលត្រូវ​ពិចារណា​អំពីរបបអាហារ និងទម្លាប់​រស់នៅ​ប្រចាំថ្ងៃរបស់​អ្នក។ បង្កើនការទទួលជាតិ fiber​ប្រហែល 25 ក្រាម​ក្នុងមួយថ្ងៃដើម្បីធ្វើឱ្យចលនារបស់ពោះវៀនមានភាពប្រសើរឡើង។

៤. ឈឺក្បាល

ស្ត្រី​ដែលរស់នៅក្នុងទីក្រុង​ធំ ៗ តែងតែយល់ថាការឈឺក្បាលរបស់ពួកគេជាលទ្ធផលនៃភាពមមាញឹក​ការងារ និង​ភាព​អ៊ូអររបស់​ទីក្រុងធំៗ។ ខណៈពេលដែលវាជាផ្នែកមួយមិន​ប្រក្រតីឡើយ ការឈឺក្បាលជាញឹកញាប់​អាច​មក​ពី​សុខភាព​អ្នក​មាន​បញ្ហា​ធ្ងន់ធ្ងរ និងរ៉ាំរ៉ៃ ដូច្នេះ​អ្នក​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ទើប​ជាការ​ប្រសើរ។

៥. ហើមពោះ

មែនហើយការហើមពោះរបស់អ្នកអាចបណ្តាលមកពីទម្លាប់នៃការញ៉ាំមិនល្អ។ ទោះជាយ៉ាងណាក៏ដោយ ការប៉ោងពោះ ឬ​ហើម​ពោះ​ជាញឹកញាប់អាចនាំឲ្យ​មានស្ថានភាពធ្ងន់ធ្ងរមួយចំនួនដូចជាជំងឺមហារីកក្រពេញអូវែ ជំងឺខួរក្បាល ជំងឺខ្សោយតម្រងនោម ឬជំងឺថ្លើម​ជា​ដើម។

រូបតំណាង

រឿង​សុខភាព​អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន​ទែន ព្រោះ​ជួន​កាល​អ្នក​គិត​ថា​មិន​អី​តែ​វា​អាច​នឹង​មាន​បញ្ហា​ធ្ងន់ធ្ងរ​ក៏​ថា​បាន៕

ចុចអាន៖បើ​ចេះ​តែ​រាក​រូស​រាល់​ថ្ងៃ អ្នក​ត្រូវ​កាត់បន្ថយ​ភេសជ្ជៈទាំង​នេះ​ភ្លាម

ប្រភព៖ Womanitely ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម