៥ ​យ៉ាង​ដែល​មនុស្ស​ស្រី​គួរ​ធ្វើ​ ដើម្បី​ស្វែង​រក​សេចក្ដី​សុខ​ពិត​ប្រាកដឲ្យ​ខ្លួនឯង

  • 2021-03-02 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សេចក្ដី​សុខ​ពិត​ប្រាកដ​រមែង​កើត​ចេញ​ពី​ខ្លួន​យើង​​ម្នាក់​ៗ។​ ជាក់ស្ដែង​វា​ជា​អ្វី​ដែល​មនុស្ស​ពេញ​ចិត្ត​នឹង​ធ្វើ ​ហើយ​សប្បាយ​ជាមួយ​​លទ្ធផល​ចេញ​មក​។​ ប៉ុន្តែមាន​​មនុស្ស​​តិច​ណាស់​ដែល​ដឹង​ពី​អ្វី​ដែល​ខ្លួន​ស្រលាញ់​ចង់​បាន​ ហើយ​ភាគ​ច្រើន​នៅ​មិន​ទាន់​ប្រាកដ​ចិត្ត​​ពី​អ្វី​ដែល​នាំ​ឲ្យ​គ្មាន​សេចក្ដី​សុខ​ផ្លូវ​អារម្មណ៍​តែ​ម្ដង។​ ដូច្នេះ​ កញ្ញា សូម​បង្ហាញ​​វិធី​សាស្ត្រ​ដែល​ជួយ​ឲ្យ​អ្នក​ស្វែង​រក​សេចក្ដី​សុខ​ពិត​ប្រាកដ​បាន៖

១. ចំណាយ​ពេល​ស្គាល់​ខ្លួន​ឯង​ជា​មុន​សិន​

យក​ពេល​វេលា​មក​សង្កេត​មើល​ចិត្ត​ខ្លួន​ឯង​ថា​ស្រលាញ់​អ្វី​ ចូលចិត្ត​អ្វី​ឲ្យ​ពិត​ប្រាកដ​ រួច​ហើយ​បណ្ដោយ​ខ្លួន​ឯង​ឲ្យ​ធ្វើ​រឿង​ ១​ នោះ។​ ការ​ស្គាល់​ពី​ខ្លួន​ឯង​ គឺ​ជា​រឿង​ចាំ​បាច់​ចម្បង​គេ​ មុន​នឹង​ឈាន​ដល់​ការ​ដឹង​ថា​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​។

២. ឈប់​បន្ទោស​ខ្លួន​ឯង​ត​ទៅ​ទៀត​

ដើម្បី​ឲ្យ​ខ្លួន​ឯង​មាន​សុភមង្គល​ យើង​ត្រូវ​ផ្ដល់​សុភមង្គល​ដល់​ខ្លួន​ឯង​ជា​មុន​សិន​ នោះ​គឺ​ការ​ស្រលាញ់​ខ្លួន​ឯង​ និង​ចេះ​អត់​ឱនឲ្យ​ខ្លួន​ឯង។​ បើក​ចិត្ត​ទទួល​យក​ខ្លួន​ឯង​ឲ្យ​តម្លៃ​ខ្លួន​ឯង​ និង​មើល​ថែ​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​ ទើប​ជា​ក្ដី​សុខ​ពិត​មួយ​ដែល​អ្នក​ទទួល​បាន។​

៣.​ ដើរ​ចេញ​ពី​បរិស្ថាន​ដែល​បំពុល​អារម្មណ៍​អ្នក​

ជ្រើស​រើស​នៅ​ជុំ​វិញ​មនុស្ស​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ ហើយ​គួរ​វាស​ជៀស​ឆ្ងាយ​ ពី​មនុស្ស​ដែល​បង្ក​តែ​រឿង​មិន​សប្បាយ​ចិត្ត​ និង​បញ្ហា​ឈឺ​ក្បាល​ឲ្យ​អ្នក។ ​

៤.​ អរគុណ​នូវ​គ្រប់​រឿង​រ៉ាវ​ដែល​អ្នក​បាន​ជួប

មិន​ថា​រឿង​ល្អ​ឬ​អាក្រក់​ គួរ​ត្រេកអរ​ទទួល​ស្គាល់​ថា​រឿង​ទាំង​នេះ​កើត​ឡើង​ដោយសារ​មាន​ហេតុ​មាន​ផល។​ រួច​ចាត់​ទុក​ជា​បទ​ពិសោធន៍​ជីវិត​ដែល​អ្នក​គួរ​តែ​ជួប​យ៉ាង​ហោច​ណាស់​មួយ​ជីវិត​ឲ្យ​បាន​ម្តង។​

៥.​ ធ្វើ​សមាធិ​

តាម​ធម៌​ព្រះ​ ការ​ធ្វើ​សមាធិ​នាំ​ឲ្យ​មាន​ភាព​ស្ងប់​សុខ​ក្នុង​ចិត្ត​ ដែល​នេះ​ហើយ​គឺ​ជា​ក្ដី​សុខ​មួយ​ដ៏​ពិត​ប្រាកដ​។​ ដូច្នេះ​ឆ្លៀត​ពេល​ធ្វើ​សមាធិ​ដើម្បី​ឲ្យ​មាន​សេចក្ដី​សុខ​ក្នុង​ចិត្ត៕

ចុចអាន៖អ្នកអស់​រស​និយម​ និង​រំកិល​ទៅ​រកភាព​ចាស់​គំរឹល​ មាន​សញ្ញា​ទាំង ១១ នេះ​ជាប់​ខ្លួន

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម