ស្រលាញ់គេតែម្នាក់ឯង មើលទៅស្ងប់ស្ងាត់ តែវាកំពុងបំផ្លាញបេះដូងយ៉ាងសាហាវ
- 2021-03-02 15:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រលាញ់គេតែម្នាក់ឯង មើលទៅស្ងប់ស្ងាត់ តែវាកំពុងបំផ្លាញបេះដូងយ៉ាងសាហាវ
ស្រលាញ់នរណាម្នាក់តែម្ខាង បើមើលពីខាងក្រៅ ដូចទឹកនៅក្នុងបឹងដែរ គឺស្ងប់ស្ងាត់ល្អខ្លាំងណាស់ តែធាតុពិតវិញ វាគឺជាមហាសមុទ្រដ៏ធំធេង រលកបោកបក់គ្មានពេលឈប់ អាចធ្វើឲ្យគេឈឺចាប់ដល់កំពូល។ ប្រសិនបើអ្នកធ្លាប់ស្រលាញ់នរណាម្នាក់តែម្ខាង អ្នកប្រាកដជាធ្លាប់ឆ្លងកាត់អារម្មណ៍ទាំងនេះហើយ។
១. គ្រាន់តែចេញក្បាលដំបូងមក គឺស្នេហាមួយនេះគ្មានពន្លឺក្ដីសង្ឃឹមបាត់ទៅហើយ ព្រោះពីដើមដល់ចប់ វាគឺជាអាថ៌កំបាំងមួយ។ ខ្លាចគេដឹងថាយើងស្រលាញ់គេ ហើយក៏ខ្លាចថាគេមិនដឹងថាយើងស្រលាញ់គេ តែអ្វីដែលខ្លាចបំផុតនោះគឺ ពេលគេដឹងហើយ បែរជាធ្វើមិនដឹងទៅវិញ។
**២**. ផែនដីធំទូលាយយ៉ាងនេះ គេលួចមើលអ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួន តែបែរជារំលងយើងទៅវិញ។ នោះគឺជាអារម្មណ៍មួយដែលយើងសង្កេតឃើញថា គេហាក់បើកចិត្តចំពោះមនុស្សគ្រប់គ្នា អត់តែយើង។
៣. អារម្មណ៍ដែលឈឺចាប់បំផុតនោះគឺមិនមែនប្រចណ្ឌទេ តែគឺគ្មានសិទ្ធិប្រចណ្ឌ។ ពេលខ្លះចង់ច្រណែន ចង់ខឹងឲ្យគេដឹង ពេលគេស្និទ្ធិស្នាលនឹងនរណាម្នាក់ខ្លាំង តែចុងក្រោយក៏បានត្រឹមតែស្ងប់ស្ងាត់ ព្រោះយើងយកសិទ្ធិអីទៅប្រចណ្ឌ?
៤. យើងមិនចង់សារភាពព្រោះមិនមែនគ្មានភាពក្លាហាននោះទេ តែមកពីដឹងពីចម្លើយនៅក្នុងចិត្តរួចទៅហើយ នៅចង់បំបាក់មុខខ្លួនឯងធ្វើអីទៀត?
៥. អ្នកមានធ្លាប់យល់អារម្មណ៍ពេលចូលហាងភ្លៅមាន់ តែចង់ញ៉ាំសាច់ទាដែរឬទេ? នោះគឺជាអារម្មណ៍ស្រលាញ់គេតែម្ខាង។ ដឹងច្បាស់ហើយថាពេលចាប់ផ្ដើមនឹងមិនទទួលបានលទ្ធផលដែលខ្លួនចង់បាន តែនៅតែបង្ខំចិត្តរំពឹងវាឲ្យទាល់តែបាន។
៦. ស្នេហាតែម្ខាងគឺពេលចាប់ផ្ដើមគ្មានអ្នកយល់ព្រម ហើយពេលបញ្ចប់ក៏គ្មានអ្នកណាខ្វល់។ អ្វីគ្រប់យ៉ាងគឺខ្លួនឯងជាអ្នកផ្ដើមហើយបញ្ចប់ទាំងអស់។ ប្រៀបដូចជាឆាកល្ខោនមួយដែលគ្រប់ឈុតឆាកទាំងអស់យើងជាអ្នកសម្ដែង តែគ្រាន់តែគ្មានទស្សនិកជន៕
ចុចអាន៖ច្បាស់ដូចថ្ងៃ ៥ សញ្ញាបង្ហាញឲ្យឃើញថា អ្នកលង់ស្រលាញ់គេមែនទែនហើយ