មក​ដឹង​អត្ថប្រយោជន៍​ទាំង​ ៧ យ៉ាង​របស់​ម្នាស់​ដែល​អ្នក​គួរ​តែ​ញ៉ាំ​ឲ្យ​បាន​រាល់​ថ្ងៃ

  • 2021-03-02 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម្នាស់​គឺ​ជា​ផ្លែ​ឈើ​ដែល​ងាយ​ស្រួល​រក​ទិញ​បំផុត​។​ វា​ក៏​អាច​យក​ទៅ​ធ្វើ​ជា​ម្ហូប​បាន​ច្រើន​មុខ​ទៀត​ផង លើស​ពី​នេះ​វា​មាន​គុណ​ប្រយោជន៍​ចំពោះ​រាង​កាយ​នឹក​ស្មាន​មិន​ដល់​។​ តោះ​អ្នក​ចូល​ចិត្ត​ញ៉ាំ​ម្នាស់​មក​ដឹង​ពី​អត្ថប្រយោជន៍​របស់​វា​ទាំង​អស់​គ្នា​។​

១. ជួយ​រំលាយ​អាហារ

នៅ​ក្នុង​ម្នាស់​មាន​អង់​ស៊ីម​ម្យ៉ាង​ដែល​ជួយ​រំលាយ​អាហារ​។​ ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធូរ​ស្បើយ​។​ ជួយ​ការពារ​ជំងឺ​មហារីក​ពោះ​វៀន​ធំ​និង​សម្រក់​ទម្ងន់​។​

២. ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាង​កាយ

ក្នុង​ម្នាស់​មាន​សារធាតុ​ជួយ​ប្រយុទ្ធ​ប្រឆាំង​ នឹង​រ៉ាឌីកាល់​សេរី​ ជួយ​កុំ​ឲ្យ​ឆាប់​ចាស់​និង​មាន​វីតាមីន​ C ដែល​ជា​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ដ៏​ខ្លាំង​ក្លា​។

៣. ជួយ​កាត់​បន្ថយ​ការ​អស់​កម្លាំង

ក្នុង​ម្នាស់​មាន​ម៉ង់ហ្គា​ណែស​ដែល​ជា​សារធាតុ​រ៉ែ​មួយ​។​ វា​ជួយ​ការពារ​កោសិកា​ពី​ការ​ខ្សោះ​ជីវជាតិ​ដែល​ជា​សារធាតុ​សំខាន់​បំផុត​ក្នុង​ការ​ពង្រឹង​ដល់​រាង​កាយ​។​ ​

៤. ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា

ម្នាស់​ជួយ​កាត់​បន្ថយ​ការ​រលាក​ក្រហម​ និង​ជួយ​បង្កើន​កូឡាជែន​ ក្នុង​រាង​កាយ​នឹង​ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​ភ្លឹ​ថ្លា​។​

៥. ជួយ​កាត់​បន្ថយ​ការ​ទល់​លាមក

ដោយ​សារ​តែ​ម្នាស់​មាន​ជាតិ​សរសៃ​ច្រើន​ចឹង​វា​អាច​ជួយ​បញ្ចេញ​ជាតិ​មិន​ល្អ​ធ្វើ​ឲ្យ​ទល់​លាមក​បាន​។​

៦. ជួយ​ទប់​ស្កាត់​ជំងឺ​មហារីក

នៅ​ក្នុង​ម្នាស់​មាន​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ដែល​ជួយ​ទប់​ស្កាត់​ការ​លូត​លាស់​កោសិកា​កាច​សាហាវ​ក្នុង​សួត​។​ជួយ​ទប់​ស្កាត់​ជំងឺ​មហារីក​អូវែ​ ក្រពះ​ និង​មហារីក​សុដន់​។​

៧. ជួយ​កាត់​បន្ថយ​ស្លេះ​ក្នុង​បំពង់​ក

ព្រោះ​ម្នាស់​មាន​អាស៊ីត​ខ្សោយ​ នៅ​ពេល​ដែល​វា​ជ្រាប​ចូល​ ជាតិ​អាស៊ីត​និង​ជួយ​រំលាយ​ស្លេះ​នៅ​ក្នុង​ពង់​ក​។

ចុចអាន​៖ ភ្ញាក់​ផ្អើល​! គ្រាន់​តែ​ញ៉ាំ​ផ្លែ​ផាសិន​រាល់​ថ្ងៃ​ធ្វើ​ឲ្យ​រាង​កាយ​ផ្លាស់​ប្ដូរ​ដល់​ម្ល៉ឹង​

ប្រភព៖ postsod ប្រែសម្រួល៖ ឃួន សូលីកា

អត្ថបទពេញនិយម