អត្ថប្រយោជន៍ជាច្រើនពីការឱប

  • 2021-03-02 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការឱបមិនសំដៅតែលើគូស្នេហ៍នោះទេ គឺសម្រាប់ភាពទូទៅនៃក្តីស្រឡាញ់ បងប្អូន គ្រួសារ មិត្តសម្លាញ់ ឬក៏សាច់ញាតិជាដើម។ វាជាការបង្ហាញសេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់របស់អ្នក ហើយមិនត្រឹមតែប៉ុណ្ណោះវាជាការបង្ហាញពីភាពទុកចិត្ត លើកទឹកចិត្ត និងផ្តល់អារម្មណ៍កក់ក្តៅដល់មនុស្សម្នាក់នោះដែលទទួលបានការឱប។

ដូចច្នេះតើការឱបមានអត្ថប្រយោជន៍អ្វីខ្លះចំពោះអ្នក? វាត្រូវបានគេជឿថាមានអត្ថប្រយោជន៍ចំពោះស្បែកនឹងស្បែករវាងការឱបរបស់អ្នកទាំងពីរ។ អ្នកក៏បានដឹងរួចមកហើយថាពេលមនុស្សម្នាក់ ឬមួយក៏អ្នកផ្ទាល់ត្រូវការ ការឱបនោះ ពីព្រោះពួកអ្នកដឹងថាវាជាឱសថដ៏មានប្រសិទ្ធិភាពខ្ពស់ជួយធ្វើឲ្យអារម្មណ៍មនុស្សបានប្រសើរឡើង។

តាមការសិក្សាស្រាវជ្រាវក៏បានបង្ហាញដែលថា ការឱបនឹងផ្តល់អត្ថប្រយោជន៍មួយចំនួនទៀតដូចជា៖

  • ជួយកាត់បន្ថយកំរិតស្ត្រេសរបស់អ្នកបាន
  • ជួយផ្តល់នូវអារម្មណ៍ល្អសប្បាយរីករាយ
  • ជួយលើកកម្ពស់ការគិតវិជ្ជមាន
  • ធ្វើឲ្យប្រព័ន្ធអរម៉ូនរបស់អ្នកមានតុល្យភាពល្អ
  • កាត់បន្ថយភាពភ័យខ្លាចនឹងធ្វើឲ្យអ្នកមានចិត្តស្ងប់
  • កាត់បន្ថយសម្ពាធឈាម ជាពិសេសនៅពេលអ្នកមានអារម្មណ៍សោកសៅ បាក់ទឹកចិត្ត
  • ល្អទាំងសុខភាពផ្លូវចិត្ត និងសុខភាពរាងកាយ

មិនមែនមនុស្សគ្រប់គ្នាចូលចិត្តការឱបក្រសោបនោះទេ ហើយវាក៏មិនអីដែលប្រសិនបើអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនោះ! គ្រាន់តែដឹងថាវាមិនត្រឹមតែជាការបង្ហាញនៃក្តីស្រឡាញ់ប៉ុណ្ណោះទេ វាធ្វើឲ្យអារម្មណ៍ល្អ បង្កើនសុខភាពផ្លូវចិត្តល្អរបស់អ្នកជាច្រើនថែមទៀត៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម