ប្ដី​ប្រពន្ធ Huang Xiaoming និង Angelababy មិន​មើល​មុខ​គ្នា​ទោះ​ចូល​កម្មវិធី​តែ​មួយ

  • 2021-03-02 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មាន​នា​ម​ជា​ប្កី​ប្រពន្ធ​មែន​ពិត តែ​កំពូល​តារា​សម្ដែង Huang Xiaomin ព្រម​ទាំង​ភរិយា Angelababy អង្គុយ​បែក​ពី​គ្នា នៅ​ក្នុង​កម្មវិធី​ទាំង​មូល មិន​មាត់​រក​គ្នា​សូម្បី​មួយ​ដង។

ទោះ​បី​ជា​កម្មវិធី Weibo Awards Ceremony បាន​ចប់​ទៅ​ហើយ​ក្ដី តែ​ចំហាយ​សល់​ពី​កម្មវិធី​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ ជាក់​ស្ដែង Drama លើក​នេះ​ គឺ​ពាក់​ព័ន្ធ​នឹង​ប្ដី​ប្រពន្ធ​លំដាប់ A Huang Xiaoming និង Angelababy។

ជាក់​ស្ដែង នៅ​ពេល​ឮ​ដំណឹង​ថា គូ​ស្វាមី​ភរិយា​ល្បី​ឈ្មោះ​នេះ​នឹង​ចូល​រួម​កម្មវិធី​តែ​មួយ អ្នក​គាំទ្រ​ជា​ច្រើន​បាន​ធូរ​ស្រាល​ក្នុង​ចិត្ត ព្រោះ​យូរ​ណាស់​មក​ហើយ​ទើប​អ្នក​ទាំង​២​ចូល​រួម​កម្មវិធី​ជាមួយ​គ្នា​វិញ។ យ៉ាងណាក្ដី នៅ​ពេល​កម្មវិធី​ចាប់​ផ្ដើម អ្វី​គ្រប់​យ៉ាង​ត្រូវ​បាន​រលាយ​អស់។ ដោយ​សារ​តែ​ ប្ដី​ប្រពន្ធ​តារា​ផ្សេង​ៗ​សុទ្ធ​តែ​កៀក​ដៃ​គ្នា​ដើរ​លើ​ព្រំ​ក្រហម ហើយ​អង្គុយ​ជាប់​គ្នា​ទាំង​អស់ តែ​អ្នក​ទាំង​២​នេះ​វិញ មិន​ត្រឹម​តែ​មិន​ដើរ​ជាមួយ​គ្នា​នោះ​ទេ ថែម​ទាំង​អង្គុយ​ឆ្ងាយ​ពី​គ្នា​ទៀត​ផង។ ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​រឹត​តែ​ភ្ញាក់​ផ្អើល​ទៀត​នោះ ពី​ដើម​ដល់​ចប់​កម្មវិធី អ្នក​ទាំង​២​មិន​បាន​មាត់​រក​គ្នា​សូម្បី​មួយ​ម៉ាត់។

ក្រៅ​ពី​នេះ ថ្ងៃ​ដែល​កម្មវិធី​នេះ​ប្រព្រឹត្ត​ឡើង​ក៏​ជា​ថ្ងៃ​ខួប​របស់ Baby ដែរ ខណៈ​នាង​ឆ្លើយ​តប​ទៅ​នឹង​សារ​ជូន​ពរ​ខួប​កំណើត​របស់​គេ​គ្រប់​គ្នា​នោះ នាង​មិន​បាន​អើ​ពើ​នឹង​សារ​របស់​ប្ដី​ខ្លួន​ឯង​នោះ​ឡើយ ដែល​ធ្វើ​ឲ្យ​គេ​គ្រប់​គ្នា​គិត​ថា ចំណង​ស្នេហ៍​មួយ​នេះ នៅ​តែ​ខាង​ប្រុស​នោះ​ទេ ដែល​នៅ​ស្រណោះអាល័យ​នោះ ឯ​ខាង​ស្រី​បាន​អស់​ចិត្ត​តាំង​ពី​យូរ​មក​ហើយ៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម