របៀប​​ជ្រើស​រើស​រ៉ូប​​ឲ្យ​​​ស៊ី​​​នឹង​​​​​​ទម្រង់​​ត្រគាក​

  • 2021-03-02 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ទូទៅ​​​​​​​​​ត្រគាក​​​របស់​​​មនុស្ស​​​ស្រី​​​ចែក​​ចេញ​ជា​​​​៤​ទម្រង់​​​ផ្សេងៗ​គ្នា។​ ទម្រង់​​ត្រគាក​​​ដែល​មាន​​​​ជាប់​មក​​​​​តាំង​​​ពី​កំណើត​​ មិន​​​ងាយ​​​ផ្លាស់​​ប្តូរ​​បាន​ឡើយ ដូច្នេះ​​​​ហើយ​​​​​​អ្នក​​​គួរ​​ដឹង​​​ពី​​របៀប​​ជ្រើស​រើស​​​រ៉ូប​ឲ្យ​​ស័ក្តិសម​​​នឹង​​រូប​​រាង​​​​ ដើម្បី​​ឲ្យ​​មើល​​ទៅ​​​​សម​ភ្នែក​​​​ ​​មិន​ថា​​​​​​​​អ្នក​​​មាន​​ត្រគាក​​បែប​ណា​ក៏​ដោយ។

​​​​​​​រាង​​​ជ្រុង​

រាង​​បែប​នេះ​​​គឺ​​​​ពុំ​​​សូវ​​​សម្បូរ​​​សាច់​​​​​និង​​​​​​​​​​​សំប៉ែត ទើប​បាន​​ជា​​មើល​ទៅ​​​​​​​​​​​​​​​​​​ចេញ​រាង​​​​តែ​​ម្តង​។ ​​​​អ្នក​គួរ​​​ជ្រើស​រើស​​​​រ៉ូប ​​​​ដែល​​មាន​​​​​​​​​ចាប់​​​ភ្លី​ឬ​​​​​​​​​​​​មាន​​​ដាក់​បូ​​នៅ​ពី​​ខាង​​​​ក្រោយ​ ដើម្បី​​បំពេញ​​កន្លែង​​​ខ្វះ​​ខាត​​មើល​ទៅ​​​​សម​​​ឥត​​ទាស់​។

រាង​​​មូល​

រាង​​ទី​​​ពីរ​​នេះ​ភាគ​​​ច្រើន​មនុស្ស​ស្រី​​​​ចង់​​បាន ព្រោះ​​​​​​​​​វា​ងាយ​ស្រួល​​ក្នុង​​ការ​​ស្លៀក​​​​សម្លៀក​​​​បំពាក់​​​​​​ផ្សេងៗ ប៉ុន្តែ​​​បើ​​​ចង់​​​ឲ្យ​កាន់​តែ​​ទាក់​ទាញ គួរ​​​​ស្លៀក​​​រ៉ូប​​​​​​រឹប​​​​​​​​នៅ​​ផ្នែក​​ខាង​លើ​​ មាន​​​​ផាយ​​​​ធំ​​​នៅ​​ខាង​​ក្រោម នោះ​​​​​​​​​​រូប​រាង​​​​ដ៏​​ស្រស់​ស្អាត​​​​​​​​នឹង​​​​​​​បង្ហាញ​​ចេញ​មក។

រាង​​បេះដូង​

អ្នក​មាន​​​ត្រគាក​បែប​​នេះ គឺ​​​​​​​​​​​មាន​​​​ផ្នែក​​​​​​​ខាង​មាន​ទំហំ​​​តូច​ជាង​​​​ខាង​ក្រោម ដូច្នេះ​​​​ហើយ​ជម្រើស​​​​ដ៏​ល្អ គឺ​​​ស្លៀក​​​​​រ៉ូប ​​​​​ដែល​មាន​​រឹប​​​លើ​​​ចង្កេះ​ផាយ​ធំ ឬ​​​រ៉ូប​​​​​រឹប​​​ត្រង់​​ស្មើ​​​​ក៏​បាន។

រាង​​​អក្សរ​V​

បើ​អ្នក​មាន​ត្រគាក​​​​​រាង​​​អក្សរV ឬ​​ត្រីកោណ គួរ​ប្រុង​​​ប្រយ័ត្ន​​​បន្តិច​​ក្នុង​​ការ​ជ្រើស​​​សម្លៀក​​​​​​​បំពាក់​។ ត្រូវ​ស្លៀក​​រ៉ូប​ណា​​ដែល​​មិន​​​រឹប​រាង​ពេក សាច់​​​ក្រណាត់​ទន់​ និង​​​​​​​មាន​​ប្រវែង​​​ខ្លី​​​​​​​​​គឺ​​​ស័ក្តិសម​​បំផុត៕​​​

ចុចអានបន្ត៖ មាន​គម្រោង​ទៅ​លេង​​ប្រទេស​​​ត្រជាក់​​​ៗ​​ ​​ស្ទីល​​ទាំង​​នេះ​​ឡូយ​កប់!

ប្រភព៖ Brightside ប្រែសម្រួល៖ ដេត ឈុនអ៊ី

អត្ថបទពេញនិយម