អាទិត្យនេះគួរតែរៀបចំខ្លួនបែបណា សាករើសកាតដែលពេញចិត្តមួយសន្លឹកមើល៎

  • 2021-03-01 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រុងប្រៀបបែបណា អោយសំណាងល្អសម្រាប់សប្តាហ៏នេះន៎៖

កាតទី ១ បើសិនអ្នកពេញចិត្តកាតទី ១ ឆាប់ៗនេះអ្នកនឹងទទួលបានដំណឹងល្អជាមិនខាន បញ្ហាដែលមានទាំងប៉ុន្មានក៏ចាប់ផ្ដើមរសាយបាត់ទៅបន្តិចម្ដងៗ។ ទោះជាមានរឿងបង្អាក់ដំណើរ និង គម្រោងអ្នកខ្លះក៏ពិតមែន តែកុំទាល់អាលបារម្ភ ព្រោះទោះជាយ៉ាងណាក៏អ្នកនៅតែអាចសម្រចបំណងប្រាថ្នា និង ក្ដីស្រម៉ៃក្នុងជីវិតអ្នកបានដែរ អោយតែមិនបោះបង់ និង មានការជឿជាក់លើខ្លួនឯងនោះ។

កាតទី ២

សម្រាប់អ្នកដែលពេញចិត្តកាតទី ២ នេះ អ្នកគួរតែចាំទុកក្នុងចិត្តថា អ្វីៗដែលអ្នកចង់សម្រេចក្នុងឆ្នាំនេះ​ បើចង់ជោគជ័យមានតែព្យាយាមអោយអស់ពីសមត្ថភាពដោយខ្លួនឯងនោះទេ។ អ្នកមិនត្រូវការជំនួយពីអ្នកដទៃនោះទេ ទោះជាត្រូវពិបាកខ្លួនបន្តិចមែន បើតាំងចិត្ត ហើយផ្តោតអារម្មណ៏បន្តិចនោះ លំបាកយ៉ាងណាក៏មិនឈ្នះការព្យាយាមរបស់អ្នកនោះទេ។

កាតទី ៣

ក្នុងពេលឆាប់ៗខាងមុននេះ អ្នកនឹងមានអារម្មណ៏ថាគ្មានឧបសគ្គណាអាចមករារាំងអ្នកបាននោះទេ គ្រប់យ៉ាងនឹងប្រសើរឡើងមិនខាន កុំបារម្ភច្រើនអ្វី។ អ្វីដែលអ្នកចង់បានបំផុតនៅក្នុងជីវិតនេះ នឹងលេចចេញជារូបរាងឡើងមកមិនខាន ហេតុនេះហើយ មិនចាំបាច់ត្រូវហត់ច្រើនដូចមុន មានពេលសំរាកច្រើនជាងមុនមិនខាន។ ព្យាយាមរក្សាមនុស្សដែលមានចិត្តស្មោះត្រង់នៅក្បែរខ្លួន ជីវិតអ្នកនឹងជួបតែក្ដីសុខ និង សុភមង្គលមិនខាន។

កាតទី ៤

ព្រោះតែអ្នកជាមនុស្សភាពវៃឆ្លាត មានហេតុផល ជាហេតុបណ្តាលអោយអ្នកសម្រេចគោលដៅជីវិត និង បំណងប្រាថ្នាអ្នក។ តែត្រូវចាំថាពេលខ្លះមិនត្រូវជឿជាក់លើខ្លួនឯងហួសហេតុពេលនោះទេ ទោះជាអ្នកជាមនុស្សដែលប៉ិនប្រសប់យ៉ាងណា ក៏មិនអាចនឹងសម្រេចគ្រប់យ៉ាងដោយមិនពឹងពាក់គេឯងសោះនោះទេ។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម