រើសបៀរមួយសន្លឹក ដើម្បីដឹងថាមានលាភសំណាងអ្វីខ្លះសំរាប់ខែថ្មីនេះ

  • 2021-03-01 05:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សំណាងយ៉ាងណាទៅសម្រាប់ខែនេះ៖

សន្លឹកបៀរទី ១

សម្រាប់អ្នកដែលពេញចិត្តសន្លឹកបៀរទី ១ ខែនេះអាចនឹងរវល់បន្តិចសម្រាប់អ្នក មានការងារជាច្រើនដែលតម្រូវអោយអ្នកដោះស្រាយដាច់ខាត។ អ្នកអាចនឹងមានអារម្មណ៏ថាហត់នឿយ ចង់បោះបង់ ព្រោះតែបន្ទុកដែលអ្នកស្ពាយជាប់ខ្លួនមកនេះ វាធ្ងន់ខ្លាំងណាស់។ ហេតុនេះហើយត្រូវចាំថា បើអត់ធ្មត់បន្តិច ហើយខិតខំតែបន្តិចទៀត អ្នកនឹងអាចឃើញលទ្ធផលមិនខាន។ សម្រាប់អ្នកធ្វើការ ត្រូវរៀនរៀបចំ ថារឿងណាដែលសំខាន់ រឿងណាដែលអ្នកមិនគួរចាប់អារម្មណ៏ ចាយពេលវេលាអោយមានប្រយោជន៏បំផុត។

សន្លឹកបៀរទី ២

សម្រាប់ខែនេះ អ្នកនឹងមានការជួបជុំ ទោះជាមិនបានជួបដោយផ្ទាល់ក្តី អ្នកនឹងបានទាក់ទងជាមួយមិត្តចាស់ ដែលឃ្លាតឆ្ងាយ និង ខានទាក់ទងគ្នាជាយូរមកហើយ ឬ អាចនឹងជួបមនុស្សថ្មីដែលសំខាន់សម្រាប់ជីវិតអ្នកនាពេលអនាគត។ អ្នកគួរតែរៀនរស់ដោយអោយខ្លួនឯងសប្បាយចិត្ត ពេលខ្លះបើចង់និយាយអ្វីប្រាប់ទៅនរណាម្នាក់នោះ កុំរវល់តែគិតមុនគិតក្រោយច្រើនពេកអ្វី ជាពិសេសចំពោះមនុស្សដែលអ្នកស្រលាញ់ពេញចិត្តនេះតែម្ដង។

សន្លឹកបៀរទី ៣

ខែនេះ អ្នកនឹងទទួលបានលាភសំណាងជាច្រើនជាពិសេស ចំពោះរឿងលុយកាក់នេះតែម្ដង។ ភាគជោគជ័យមួយនេះ នឹងជួយអោយអ្នកអាចប្រាកដក្នុងចិត្តថា អ្នកកំពុងតែបោះជំហានឆ្ពោះទៅរកគោលដៅអ្នក។ ពេលនេះជាពេលដ៏សក្តិសមបំផុតហើយ ក្នុងការសម្រេចគម្រោងការដែលអ្នកខិតខំ មិនបានសំរាកកន្លងមក។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម