កំពូល​តារា​ស្រី​ទាំង​ឡាយ​ដែល​ធ្លាប់​មាន​ស្នេហា​ជាមួយ G-Dragon

  • 2021-03-01 03:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រៅ​ពី​តារា​ចម្រៀង​ស្រី​កូរ៉េ Jennie តារា​ចម្រៀង​ប្រុស​លំដាប់ A G-Dragon ធ្លាប់​មាន​ព័ត៌មានស្នេហា​ជា​មួយ​សិល្បការិនី​ជា​ច្រើន ខណៈ​ខាង​ស្រី​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ តារា​ចម្រៀង​ប្រុស Kai ក្រុម EXO។

កាល​ពី​ថ្ងៃ​ទី ២៤ ខែកុម្ភៈ​មុន​នេះ បណ្ដាញព័ត៌មាន Dispatch បាន​ធ្វើ​ឲ្យ​កក្រើក​វិថី​សិល្បៈ​កូរ៉េ ដោយ​ប្រកាស​ថា កំពូល​តារា​ចម្រៀង G-Dragon និង Jennie បាន​​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​ជាង​១​ឆ្នាំ​មក​ហើយ។ ដោយ​តារា​លំដាប់ A ទាំង​២​តែងតែ​ណាត់​គ្នា​នៅ​ភូមិគ្រឹះ​របស់​ខាង​ប្រុស។ យ៉ាងណាក្ដី ម្ចាស់​បទ Solo មិន​មែន​ជា​ស្នេហា​ទី​១​ក្នុង​សិល្បៈ​ G-Dragon ឡើយ ដោយ​មុន​នោះ​ លោក​ធ្លាប់​មាន​ចំណង​ស្នេហា​ជាមួយ​តារា​ស្រី​​ជា​ច្រើន​ដូច​ជា៖

១. Kiko Mizuhara

ព័ត៌មានស្រលាញ់​គ្នា​រវាង​ម្ចាស់​បទ Heart Breaker និង​តារា​ម៉ូដែល​ជួរ​មុខ​ជប៉ុនចាប់​ផ្ដើម​លេច​ឡើង​កាល​ពី​ឆ្នាំ ២០១២ និង២០១៣។ ដល់​ឆ្នាំ ២០១៤ Dispatch បាន​បញ្ចេញ​រូប​​ផ្អែមល្ហែម​របស់​គូ​ស្នេហ៍​នេះ​ជា​ច្រើន​សន្លឹក។

២. Nana Komatsu

ខែ​ឧសភា​ឆ្នាំ ២០១៦ សារព័ត៌មាន​ក្នុង​ និង​ក្រៅ​ប្រទេស​បាន​ចុះផ្សាយ​ថា តារា​ទាំង​២​បាន​ស្រលាញ់​គ្នា​ ក្រោយ​មាន​ឱកាស​ថត​រូប​ឲ្យ​ទស្សនាវដ្ដី​មួយ។

៣. Lee Joo Yeon (After School)

ឆ្នាំ ២០១៨ រូបភាព​ដើរ​លេង​ជាមួយ​គ្នា​ជា​ច្រើន​សន្លឹក​របស់​ Lee Joo Yeon និង G-Dragon ត្រូវ​បាន​បែក​ធ្លាយ ហើយ Dispatch ក៏​ផ្ដិត​បាន​រូប​ខាង​ស្រី​ចេញ​ចូល​ផ្ទះ​ខាង​ប្រុស​ដូច​គ្នា៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម