ឧបមាថាអ្នកត្រូវរង្វាន់ឆ្នោតបានលុយយ៉ាងច្រើន តើអ្នកនឹងសម្រេចចិត្តទិញផ្ទះមួយណា?

  • 2021-02-26 04:05:00
  • ចំនួនមតិ 179 | ចំនួនចែករំលែក 78

ផ្ទះដែលអ្នកជ្រើសរើសទិញ អាចបង្ហាញថាពីរឿងលុយកាក់ ទ្រព្យសម្បត្តិអ្នកទៅថ្ងៃអនាគត

ផ្ទះទី ១

អ្នកមិនមែនជាប្រភេទមនុស្សដែលដាក់សម្ពាធខ្លួនឯងលើរឿងលុយកាក់ច្រើននោះ អោយតែមានល្មមគ្រប់គ្រាន់ក៏ពេញចិត្តទៅហើយ មិនចាំបាច់ទាល់តែមានច្រើនចាយមិនអស់នោះទេ។ សម្រាប់អ្នក អ្វីដែលសំខាន់បំផុតនោះ គឺសេចក្ដីសុខខាងផ្នែកផ្លូវចិត្ត ផ្លូវអារម្មណ៏ ជៀសជាងទៅគិតគូរស្មុគស្មាញតែរឿងលុយកាក់ពេកនោះ។ ព្រោះតែបែបនេះហើយ ជីវិតអ្នកតែងតែមានភាពងាយស្រួលជាងអ្នកដទៃ ដោយមិនរស់នៅដោយការដាក់កំហិតខ្លួន ធ្វើនេះមិនបាន ធ្វើនោះបានពេកនោះទេ។ តែវាក៏អាចជាបញ្ហាមួយសម្រាប់អ្នកផងដែរ ព្រោះមិនសូវជាមានចំនង់ ចង់រកស៊ី ប្រឹងប្រែងធ្វើការដូចអ្នកដទៃនោះទេ។

ផ្ទះទី ២

អ្នកជាប្រភេទមនុស្សដែលរឹងមាំមិនងាយនឹងចុះចាញ់ងាយៗនោះទេ មិនថាត្រូវឆ្លងកាត់ការលំបាកយ៉ាងណានោះទេ។ អ្វីដែលអ្នកប្រាថ្នាចង់បានបំផុតនៅក្នុងជីវិតនេះ គឺការស់នៅដោយភាពស្ងប់សុខ មិនមានជម្លោះ មានការស្រុះស្រួលគ្នា។ ចំពោះរឿងការងារវិញក៏ដូចគ្នា ចូលចិត្តកន្លែងណាដែលអាចអោយអ្នកមានអារម្មណ៏ថាស្ងប់ចិត្ត មិនត្រូវខ្លាចមុខខ្លាចក្រោយ។ ព្រោះតែបែបនេះហើយអ្នកតែងតែឃុំឃាំងខ្លួនឯងនៅកន្លែងដែលមិនអាចអោយលូតលាស់ ខ្លាចក្នុងការសាកល្បងធ្វើអ្វីថ្មី។ ហេតុនេះហើយបើមិនកែប្រែការគិតបែបនេះចោលនោះ ច្បាស់ជាពិបាកមានបាននឹងគេណាស់។

ផ្ទះទី ៣

ច្បាស់តែម្ដងថា អ្នកនឹងក្លាយជាសេដ្ឋីនៅពេលអនាគតនេះមិនខាន។ ទោះជាមិនបានកើតក្នុងត្រកូលអ្នកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភពិតមែន តែអ្នកជាមនុស្សដែលមានមហិជ្ជតា មានការប្រឹងប្រែង តាំងចិត្តយ៉ាងមុតមាំក្នុងការឈោងចាប់អ្វីដែលខ្លួនចង់បាន លំបាកបន្ដិតក៏មិនស្ទាក់ស្ទើរក្នុងការដើរទៅមុខ។

ផ្ទះទី ៤

អ្នកជាមនុស្សដែលសាមញ្ញ មិនចេះស៊ាំញ៊ាំច្រើននោះទេ។ ឆ្នាំនេះអ្នកអាចទទួលបានឱកាសថ្មីៗជាច្រើន ដំណឹងល្អៗតម្រង់ជួរដើរមករកអ្នកមិនខាន។ មិនត្រឹមតែពូកែរកលុយនោះទេ អ្នកក៏ជាមនុស្សដែលពូកែគិតគូ ចាយវាយដោយមានគម្រោង មានគោលដៅច្បាស់លាស់។ ហេតុនេះអនាគតទៅ មិនត្រឹមតែមានទ្រព្យសម្បត្តិនោះទេ បានទាំងសេចក្ដីសុខ និង សុភមង្គលក្នុងជីវិតថែមទៀត៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen