G-Dragon រក​ការ​រិះគន់​ភ្លូកទឹក​ភ្លូក​ដី ស្របពេល date ជាមួយ Jennie

  • 2021-02-26 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​​គាំទ្រ​មិន​ទាន់​បាន​សប្បាយ​អរ​ប៉ុន្មាន​ផង ​ក្រោយ​ពេល​ឃើញ Idol ស្រលាញ់​គ្នា ស្រាប់​តែ​តារា​ចម្រៀង​ល្បី​ឈ្មោះ G-Dragon ត្រូវ​គេ​រិះគន់​ជា​ខ្លាំង​ ដោយ​សារ​តែ​ការ​ធ្វេស​ប្រហែស​របស់​ខ្លួន។

មិន​យូរ​ប៉ុន្មាន​ក្រោយ​ពេល​បែក​ធ្លាយ​ព័ត៌មាន កំពូល​តារា​ចម្រៀង​កូរ៉េ​២​ដួង​គឺ G-Dragon និង Jennie ស្រលាញ់​គ្នា​នោះ ម្ចាស់​បទ Bang Bang Bang ស្រាប់​តែ​​ត្រូវ​ទស្សនិកជន​រិះគន់​ជា​ខ្លាំង ក្រោយ​ពេល​រូបភាព​លោក​ណាត់​ជួប​គ្នា​ជាមួយ​សមាជិក​ក្រុម Blackpink ត្រូវ​បាន​គេ​ចុះ​ផ្សាយ។

តាម​នោះ​ដែរ គេ​សង្កេត​ឃើញ​ថា នៅ​ក្នុង​កម្រង​រូបភាព​ដែល​បណ្ដាញ​ព័ត៌មាន Dispatch បញ្ចេញ​នោះ ប្រុ​ស​ស្អាត ៣២​ឆ្នាំ បាន​ទាញ​ម៉ាស​ចុះ​មក​ក្រោម​ដល់​ចង្ការ​ ខណៈ​ស្ថានភាព​ជំងឺ​កូវីដ ១៩ នៅ​តែ​រាល​ដាល​ពេញ​ប្រទេស​កូរ៉េ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រធាន​ក្រុម​ចម្រៀង Big Bang ថែម​ទាំង​ជក់​បារី​នៅ​ទី​សាធារណៈ​ទៀត​ផង ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ទប់​កំហឹង​មិន​បាន។

មនុស្ស​ជា​ច្រើន​បាន​​លើក​ឡើង​ថា ក្នុង​នាម​ជា​បុគ្គល​មាន​ឥទ្ធិពល​ម្នាក់ តារា​ប្រុស​រូប​នេះ​គួរ​ធ្វើ​ជា​គំរូ​ដល់​គេ មិន​មែន​បណ្ដោយ​ខ្លួន​យ៉ាង​នេះ​ឡើយ។ មុន​ G-Dragon តារា​កូរ៉េ​​ជា​ច្រើន​​ត្រូវ​បាន​រិះគន់​រួច​មក​ហើយ ដោយ​មិន​ពាក់​ម៉ាស​នៅ​ទីសាធារណៈ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម