គ្រួសារបានសុខ មានទ្រព្យសម្បត្តិហូរហៀរ ព្រោះតែប្រពន្ធមានប្រជ្រុយនៅកន្លែងទាំង ៥ នេះ

  • 2021-02-26 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សស្រីដែលមានសំណាង និង ទ្រព្យលាភរត់តាមនោះ គឺមានប្រជ្រុយត្រង់កន្លែងទាំង ៥ នេះ៖

១. ថ្ងាស

ប្រជ្រុយនៅត្រង់ថ្ងាសអាចជាសញ្ញា ដែលបង្ហាញថាមនុស្សនេះមានសំណាងតាំងពីកើតមកម្ល៉េះ ដោយមានដូនតា និង ទេវតាតាមថែរក្សាជានិច្ច។ ព្រោះតែសំណាងតែងតែនៅខាងខ្លួនបែបនេះហើយធ្វើអោយមនុស្សប្រភេទនេះកាក់កបខ្លាំង មិនជាការប្រកបរបររកស៊ី ឬ ក៏ជាការងារនោះទេ តែងតែមានអ្នកតាមជួយជ្រោមជ្រែងមិនដែលខាន។ ទោះជាមិនសូវជាមានជីវិតធូរធារ និង ហ៊ឺហាខ្លាំងកាលពីក្មេងក្ដី តែដល់ពេលចាស់ទៅច្បាស់ជាសោយសុខលើគំនរទ្រព្យជាមិនខាន។

២. កញ្ចឹងក

មនុស្សដែលមានប្រជ្រុយចំកន្លែងនេះ ត្រូវបានគេទាយថាជាមនុស្សដែលមានសំណាង និង មិនមានការខ្វល់ខ្វាយរឿងលុយកាក់នោះទេ។ រីឯរឿងការងារទៀតសោត ថ្នាក់លើស្រលាញ់ពេញចិត្ត ឡើងដំណែងដូចជាឡើងកាំជណ្ដើរអញ្ចឹងឯង។ ចំពោះស្រ្តីដែលមានប្រជ្រុយចំកន្លែងនេះវិញ​ ពេលមានគ្រួសារទៅនឹងក្លាយជាសសរគ្រឹះដ៏រឹងមាំសម្រាប់គ្រួសារដោយចេះរៀបចំទុកដាក់រឿងលុយកាក់ និង នាំសំណាងដល់ប្ដីថែមទៀត។

៣. បាតដៃ

មនុស្សដែលមានប្រជ្រុយបែបនេះ ជាមនុស្សសំណាងរឿងលុយកាក់ក៏ព្រោះតែមានទម្លាប់ល្អចេះគិតគូរយ៉ាងម៉ត់ចត់ និង មិនចេះតែចាយវាយផ្ដេសផ្ដាសអត់ប្រយោជន៏នោះទេ គួបផ្សំនិងការដែលប៉ិនប្រសប់ក្នុងការរកស៊ីទៀតនោះ ចាប់ផ្ដើមពីបាតដៃទទេរ ក៏មនុស្សប្រភេទនេះអាចនៅតែដើរទន្ទឹមអ្នកដែលមានទ្រព្យស្រាប់បានដែរ។

៤. បាតជើង

មនុស្សស្រីដែលមានប្រជ្រុយចំកន្លែងនេះជាមនុស្សដែលកើតមកយកសំណាងមកតាមខ្លួនតែម្ដង ពេលដែលធំដឹងក្ដីមកសំណាងក៏ធំធាត់មកតាមដូចគ្នា មានសមត្ថភាព និង សក្តិសមជាអ្នកដឹកនាំគេ។ ចំពោះរឿងគ្រួសារវិញ ប្ដីសី នឹង កូនចៅបានមកសុទ្ធតែល្អៗ ហើយក៏មានសំណាងខ្លាំងក្លាណាស់ដែរ។

៥. ស្លឹកត្រចៀក

មនុស្សដែលមានប្រជ្រុយនៅកន្លែងនេះ ជាមនុស្សដែលមានសំណាងតាំងតែពីក្មេងៗមកម្ល៉េះ ការងារ រកស៊ីអ្វីក៏មានភាពប៉ិនប្រសប់ និង មានសំណាង មានអ្នកជួយជ្រោមជ្រែងមិនដាច់ មិនដែលអោយគ្រួសារមកពិបាកព្រោះតែខ្លួននោះទេ។ ចំពោះមនុស្សស្រីវិញ ពេលដែលរៀបការរួច និងក្លាយជាប្រភពនៃសំណាងសម្រាប់ក្រុមគ្រួសារទាំងមូល។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម