លើសពីរសជាតិផ្អែមត្រជាក់ឈ្ងុយឆ្ងាញ់ ត្រសក់ស្រូវផ្ទុកគុណសម្បត្តិ ៧យ៉ាងជួយសម្រស់

  • 2021-02-26 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្លែត្រសក់ស្រូវជាផ្លែឈើមួយប្រភេទដែលមានក្លិននិងរសជាតិផ្អែមឈ្ងុយឆ្ងាញ់ជាប់មាត់។ ក្រៅពីមានរសជាតិ​ទាក់​ទាញ វាក៏ផ្តល់សារប្រយោជន៍សម្រាប់សុខភាពរបស់អ្នកដែរ។ នៅក្នុងផ្លែត្រសក់ស្រូវគឺសម្បូរទៅ​ដោយបេ​តា​ការ៉ូទីន និងវីតាមីន A។ មួយពែងនៃត្រសក់ស្រូវចំនួន ១៧៧ក្រាមមានសារធាតុចិញ្ចឹមជាច្រើនរួមមាន​ថាម​ពល ៦៤ កាឡូរី កាបូអ៊ីដ្រាត ១៦ក្រាម ជាតិសរសៃ ១,៤ក្រាម ជាតិប្រូតេអ៊ីន ១ក្រាម ខ្លាញ់ ០ក្រាម វីតាមីន​C៣%​នៃការទទួលទានប្រចាំថ្ងៃរបស់វីតាមីន B6 ៨% នៃបរិមាណអាហារូបត្ថម្ភដែលត្រូវបានណែនាំ។ ក្រៅពី​នេះ​វា​ផ្តល់សារប្រយោជន៍ធំៗសំខាន់ ៧យ៉ាងដូចជា៖

រូបតំណាង

**១. កាត់បន្ថយសម្ពាធឈាមខ្ពស់**

ផ្លែត្រសក់ស្រូវ គឺជាផ្លែឈើដែលមានជាតិសូដ្យូមទាបនិងមានប៉ូតាស្យូមខ្ពស់អាចជួយរក្សាកម្រិត​សម្ពាធ​ឈាម​ឱ្យមានសុខភាពល្អហើយវាក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺលើសឈាមនិងជំងឺបេះដូងផងដែរ។

២. ជួយចិញ្ចឹមឆ្អឹង

ផ្លែត្រសក់ស្រូវសំបូរទៅដោយជាតិ folate វីតាមីន K និង​កាល់ស្យូម​ដែលមានសារៈ​សំខាន់​ក្នុងការ​ថែរក្សា​ឆ្អឹង ក្រៅ​ពីនេះវាជួយការពារឆ្អឹងពាក់និងជួយពង្រឹងឆ្អឹងបានទៀតផង។

៣. បន្ថែមសំណើមដល់ស្បែក

បន្ទាប់ពីធ្វើលំហាត់ប្រាណហើយ អ្នកអាចទទួលទានត្រសក់ស្រូវស្រស់ឬទឹកត្រសក់​ស្រូវព្រោះវា​នឹងជួយ​បន្ថែម​ភាព​ស្រស់ស្រាយនិងសំណើមដល់ស្បែកបានយ៉ាងល្អ។

រូបតំណាង

៤. បង្កើនខូឡាជេនដល់ស្បែក

ផ្លែត្រសក់ស្រូវមានផ្ទុកវីតាមីន C ខ្ពស់ដែលវាទាក់ទងជាមួយនឹងការបង្កើនជាតិខូឡាជេន។ វាជាប្រតេអ៊ីន​ជួយ​បង្ការ​ភាពចាស់មុនអាយុ ជួយចិញ្ចឹមស្បែក និងប្រឆាំងជាតិអុកស៊ីតកម្មបានទៀតផង។

៥. ពង្រឹងប្រព័ន្ធសុំា

នរណាក៏ដឹងដែរថា វីតាមីន C ជួយពង្រឹងប្រព័ន្ធសុំា ការពារស្បែកពីកម្តៅថ្ងៃ។ បន្ថែមពីនេះ វាក៏​ជួយការពារ​ផ្លូវ​ដង្ហើម​ពីមេរោគនិងប្រព័ន្ធផ្សេងៗទៀតដូចជាសួតនិងរលាកសន្លាក់។

៦. ជួយដល់ប្រព័ន្ធរំលាយអាហារ

ផ្លែត្រសក់ស្រូវមានជាតិសរសៃខ្ពស់ ដូច្នោះវាជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារបានល្អ។ ក្រៅពីនេះ វាជួយ​ចិញ្ចឹម​បាក់តេរីល្អៗនៅក្នុងពោះវៀនទៀតផង។

៧. ជួយចិញ្ចឹមភ្នែក

សមាសធាតុ Carotenoid នៅក្នុងត្រសក់ស្រូវជួយធ្វើឱ្យប្រសើរ​ឡើងនូវសុខភាពភ្នែក​​ជួយឱ្យការមើលឃើញ​ធ្វើការ​កាន់​តែមានប្រសិទ្ធភាពល្អ៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

អាហារ ៤​មុខ​មិន​ត្រូវ​ញ៉ាំ​ក្រោយ​ពេល​ហាត់​ប្រាណ​​​ បើ​មិន​ចង់​ឡើង​គីឡូ​លើស​ដើម

ប្រភព៖ Sanook ប្រែសម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម