រើសបៀរមួយសន្លឹកដើម្បីដឹងថា អ្នកជាមនុស្សដែលងាយអោយអ្នកដទៃកេងចំនេញ ឬ​ អត់

  • 2021-02-25 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើចង់បានចម្លើយពិតៗនោះ រើសសន្លឹកបៀរដែលពេញចិត្តមើល៎

សន្លឹកបៀរទី ១

ចំពោះអ្នកដែលពេញចិត្តសន្លឹកបៀរមួយនេះ ភាគច្រើនជាមនុស្សដែលមានសន្តានចិត្តល្អ ទន់ភ្លន់ មិនចូលចិត្តផ្លាស់ប្តូរទម្លាប់ ឬ ផ្នែកណាមួយនៃជីវិតខ្លួននោះទេ។ ពេញចិត្តជានិច្ចក្នុងការជួយយកអាសារមនុស្សដែលត្រូវការ ជាពិសេសចំពោះមនុស្សដែលមានជីវភាពលំបាកជាងខ្លួន។ សម្រាប់អ្នក គ្មានអ្វីសប្បាយចិត្ត និង ស្ងប់ចិត្តជាងពេលដែលបានជួយយកអាសារអ្នកដទៃនោះទេ។ ព្រោះតែបែបនេះហើយ អ្នកដទៃងាយនឹងបោកប្រាស់ទឹកចិត្តដ៏ស្មោះសរបស់អ្នកនេះណាស់ ជាពិសេសពេលដឹងច្បាស់ថា អ្នកមិនមែនជាមនុស្សដែលមើលនឹងភ្នែក។

សន្លឹកបៀរទី ២

អ្នកជាប្រភេទមនុស្សដែលមានភាពវៃឆ្លាត ចាស់ទុំ មានការគិតគូរយ៉ាងម៉ត់ចត់ និង ជ្រៅជ្រះមុននឹងនិយាយស្ដី ឬ ធ្វើរឿងអ្វីមួយនោះ។ អ្នកមិនមែនជាប្រភេទមនុស្សដែលអាចអោយអ្នកដទៃងាយបញ្ចុះបញ្ចូលបាននោះទេ។ តែពេលដែលដាក់ចិត្តថាស្រលាញ់រាប់អាននរណាម្នាក់ហើយ ក៏ស្រលាញ់គេដោយអស់ពីពោះ។ ហេតុនេះហើយ បើស្រលាញ់មនុស្សខុស អ្នកច្បាស់ជាត្រូវបានគេប្រើប្រាស់ កេងចំណេញមិនខាន។

សន្លឹកបៀរទី ៣

ចំពោះអ្នក មនុស្សទាំងអស់សុទ្ធតែមានចិត្តគំនិតទៀងត្រង់ ប្រាថ្នាចង់រស់នៅជីវិតបែបសាមញ្ញ មិនចេះលាក់ចិត្តគំនិត និង មិនមានពុតត្បុតទាល់តែសោះ ព្រោះតែអ្នកគិតថា បើធ្វើល្អជាមួយអ្នកដទៃ គេច្បាស់ជាធ្វើល្អតបស្នងមកវិញមិនខាន។ អ្នកត្រូវតែទទួលស្គាល់ការពិតថា មិនមែនមនុស្សទាំងអស់លើលោកនេះសុទ្ធតែមានចិត្តគំនិតល្អស្អាតដូចអ្នកនោះទេ មនុស្សខ្លះមាន Filter ច្រើនរាប់មិនអស់ ហេតុនេះមុននឹងជឿសម្ដីអ្នកដទៃ គួរតែពិចារណាអោយគ្រប់ជ្រោយជាមុនសិន។

សន្លឹកបៀរទី ៤

អ្នកជាប្រភេទមនុស្សដែលអាចមានអារម្មណ៏ដឹងតែម្ដង ថាមនុស្សដែលចូលមកក្នុងជីវិតអ្នកជាមនុស្សប្រភេទណា។ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ អ្នកតែងតែចំនាយពេលគិតគូរពិចារណាយ៉ាងយូរ។ ទោះជាមិននិយាយទៅក្រៅពិតមែន តែនរណាមានចិត្តបែបណាក៏អ្នកអាចមើលដឺងបានដែរ។ មនុស្សទូទៅមិនឆ្លងកាត់ការវិភាគយ៉ាងម៉ត់ចត់របស់អ្នកនេះបាននោះទេ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen