ជួយទាំងសុខភាព និង សម្រស់ បើទទួលកូនប៉េងប៉ោះ Cherry Tomato ជាប្រចាំ

  • 2021-02-25 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើនិយាយពីផ្លែឈើដែលមនុស្សភាគច្រើនយល់ច្រឡំថាជាបន្លែមួយប្រភេទនេះវិញ ត្រូវបានគេនិយមទទួលទានព្រោះតែវាមានរសជាតិឆ្ងាញ់ប្លែកពីផ្លែប៉េងប៉ោះទូទៅ។ ថ្វីត្បិតតែមានរូបរាងតូច Cute Cute ក៏ពិតមែន តែកូនប៉េងប៉ោះប្រភេទនេះសម្បូរទៅដោយជាតិ កាបូនអ៊ីដ្រាត ជាតិកាកសរសៃ គ្លូកូស ប្រតេអ៊ីន សូដ្យូម វីតាមីន A វីតាមីន C វីតាមីន E កាល់ស៉្យូម និង ជាតិដែកជាដើម។ ខាងក្រោមនេះជាអត្ថប្រយោជន៏ដែលអ្នកអាចទទួលបានពីការទទួលផ្លែឈើមួយនេះជាប្រចាំ៖

  • ព្យាបាលមុន: ហាន់ជាចំនិតស្ដើងៗ យកមកបិតកន្លែងដែលមានបញ្ហាប្រហែល ៣០ នាទី លាងជម្រះដោយទឹកស្អាត។ ការអនុវត្តបែបនេះអាចជួយស្បែកដែលងាយប្រតិកម្ម និង ងាយកើតមុនបានយ៉ាងមានប្រសិទ្ធភាព។
  • ស្បែកមុខសខ្ចី៖ សម្រាប់អ្នកដែលចង់បានស្បែកមុខ ស ភ្លឺថ្លាមានសំណើម ក៏ប្រើប្រាស់ផ្លែប៉េងប៉ោះបាន ពេលព្រឹក និង មុនពេលចូលគេង។

  • ជួយសុខភាពភ្នែក៖ សារជាតិ បេការ៉ូទីន ដែលមាននៅក្នុងផ្លែ ប៉េងប៉ោះប្រភេទនេះអាចជួយសុខភាពភ្នែក និង កាន់បន្ថយហានីភ័យនៃការកើតជម្ងឺកន្ទុយថ្លែន។

  • ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ៖ ជួយបង្កើនការផលិតឈាមសនៃរាងកាយ ដែលប្រឆាំងការរុនរានពីមេរោគផ្សេងៗ។

  • សម្រួលសម្ពាធឈាម និង ការពារជម្ងឺបេះដូង៖ ជាតិប៉ូតាស្យ៉ូមដែលមាននៅក្នុងផ្លែឈើប្រភេទនេះអាចជួយអោយសម្ពាធឈាមដើរបានស្រួល ព្រមទាំងការពារការវិវត្តទៅកើតជម្ងឺបេះដូងថែមទៀត។

  • សម្រួលការបន្ទោរបង់៖ សម្រាប់អ្នកដែលមានបញ្ហាទល់លាមក កូនប៉េងប៉ោះអាចជួយបាន ដោយជាតិកាកសរសៃអាចជួយសម្អាតបំពង់រំលាយអាហារ ព្រមទាំងបណ្ដេញកាកសំណល់មិនល្អចេញពីរាងកាយថែមទៀត។

  • ជួយសម្រកទម្ងន់៖ ចំពោះអ្នកដែលចង់សម្រកទម្ងន់ គួរតែទទួលទានផ្លែប៉េងប៉ោះនេះជំនួសអោយចំនីកំដរមាត់ផ្សេងទៀត ព្រោះវាផ្ទុកជាតិទឹកនិងជាតិសរសៃច្រើន ជួយអោយមានអារម្មណ៏ថាឆ្អែតបានយូរ។

ប្រភព៖ Sanook ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម