ក្នុង​នាម​ជា​ប្រពន្ធឆ្លាត​វៃ នឹង​មិន​បង្ហោះ​រឿង​ទាំង​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ឡើយ

  • 2021-02-25 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បណ្ដាញ​សង្គម​ប្រៀប​បាន​ដូច​ជា​កាំបិត​មុខ២ ប្រសិន​បើ​អ្នក​ប្រើ​ដោយ​ឆ្លាត​វៃ វា​នឹង​ផ្ដល់​ប្រយោជន៍ តែ​បើ​អ្នក​ប្រើ​វា​ទាំង​ងប់ងល់ វា​នឹង​នាំ​មក​នូវ​រឿង​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់។ ខាង​ក្រោម​នេះ​គឺ​ជារឿង​ទាំង​ឡាយ​ដែល​​ដែល​ក្នុង​នាម​ជា​ប្រពន្ធ ​ដាច់​ខាត​មិន​គួរ​ចែក​រំលែក​លើ​បណ្ដាញ​សង្គម។

១. និយាម​ដើម​ប្ដី

ដោយ​សារ​តែ​ឈ្លោះ​គ្នា មិន​ចុះ​សម្រុង​គ្នា​មួយ​ឆាវធ្វើ​ឲ្យ​ចិត្ត​មនុស្ស​ស្រី​ក្ដៅ​ទប់​មិន​ជាប់ ក៏​បង្ហោះ​រឿង​អាក្រក់​​មួយ​របស់​​ប្ដី​លើ​បណ្ដាញ​សង្គម​ឲ្យ​មនុស្ស​រាប់​ពាន់​អ្នក​បាន​ដឹង ទាំង​មុន​នោះប្ដី​បាន​ធ្វើ​រឿង​ល្អ​ៗ​ឲ្យ​យើង​ជា​ច្រើន​រាប់​មិន​អស់។ មាន​រឿង​អ្វី​ល្អក់​កករ​នឹង​គ្នា ហេតុអ្វី​មិន​និយាយ​ប្រាប់​គ្នា​ត្រង់ ចាំ​បាច់​យក​មក​ហែក​ហួរ​លើ​បណ្ដាញសង្គម​ធ្វើ​អ្វី។

២. ឈ្លោះ​គ្នា​ជាមួយ​ខាង​ប្ដី

មិន​ថា​អ្នក​ណា​ក៏​ដោយ ក៏​នឹង​ប៉ះពារ​ជាមួយ​នឹង​សាច់​ខាង​ប្ដី​ជៀស​មិន​ផុត ទោះ​តិច​ច្រើន​ក្ដី។ តែ​ការ​ដែល​ឈ្លោះ​គ្នា​ហើយ យក​មក​បង្ហោះ​លើ​បណ្ដាញ​សង្គម​ នឹង​ធ្វើ​ឲ្យ​រូបភាព​ដែល​ល្អ​របស់​អ្នក​បាក់​ស្រុត​ទាំង​ស្រុង​តែ​ម្ដង។ អ្នក​អាច​ឈ្លោះ​គ្នា​តែ​ជាមួយ​ម្នាក់​មែន​ពិត តែ​នៅ​ពេល​ដែល​អ្នក​បង្ហោះ​ហើយ គ្រួសារ​ខាង​ប្ដី​ទាំង​នោះ នឹង​ស្អប់​អ្នក​ជាក់​ជា​មិន​ខាន។

៣. រឿង​លុយ​កាក់​ក្នុង​គ្រួសារ

រឿង​ដែល​ត្រណម​បំផុត​​មិន​គួរ​បង្ហោះ​លើ​បណ្ដាញ​សង្គម គឺ​រឿង​លុយ​កាក់​ក្នុង​គ្រួសារ​តែ​ម្ដង។ មិន​ថា​អ្នក​ខ្វះ​លុយ ឬ​មាន​លុយ​ច្រើន​នោះ​ទេ គ្មាន​រឿង​អ្វី​ដែល​អ្នក​គួរ​​បង្ហោះ​ឲ្យ​គេ​ឯង​ដឹង​​ឡើយ។ នៅ​ពេល​អ្នក​ដែល​បង្ហោះ​ថា​គ្មាន​លុយ មាន​តែ​គេ​មើល​ស្រាល ហើយ​បើ​បង្ហោះ​ថា​មាន​លុយ​ច្រើន នោះ​នឹង​ធ្វើ​ឲ្យ​មិន​មាន​សុវត្ថិភាព។ ដូច​នេះ​ហើយ ទោះ​ក្នុង​ហេតុផល​ណា​ក៏​ដោយ ក៏​អ្នក​មិន​គួរ​បង្ហាញ​រឿង​នេះ​លើ​បណ្ដាញ​សង្គម​នោះ​ដែរ។

៤. បង្ហោះ​រឿង​ស្រពិច​ស្រពិល ដៀមដាន

នេះ​គឺ​ជា​រឿង​ដែល​គ្រោះ​ថ្នាក់​បំផុត នៅ​ពេល​អ្នក​បង្ហោះ​រឿង​មិន​ច្បាស់​លាស់។ ព្រោះ​ទោះ​បី​ជា​គ្រួសារ​អ្នក​កំពុង​មាន​សុភមង្គល​ក៏​ដោយ តែ​បើ​អ្នក​ហ៊ាន​បង្ហោះ​ស្រពិចស្រពិល​ភ្លាម នោះ​អ្នក​ផ្សេង​នឹង​គិត​ថា គ្រួសារ​អ្នក​កំពុង​តែ​មាន​រឿង​រកាំរកូស​ជា​មិន​ខាន។ ​មានរឿង​អី និយាយ​ត្រង់​នឹង​គ្នា កុំ​បង្ហោះ​រឿង​ដែល​ធ្វើ​ឲ្យ​គេ​សន្និដ្ឋាន៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម