Zheng Shuang ត្រូវ​បាន​អ្នក​មាន​ជាង​គេ​ខេត្ត Anhui សុំ​រៀបការ ឲ្យ​បណ្ណាការ ១.៥​លាន​ដុល្លារ

  • 2021-02-25 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មួយ​ខែ​គត់​ក្រោយ​ពេល​ជាប់​រឿង​អាស្រូវ​បោះបង់​កូន​ចោល ធ្វើ​ឲ្យ​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Zheng Shuang ត្រូវ​បង្ខំ​ចិត្ត​លាចាក​ពី​សិល្បៈ​នោះ នាង​ត្រូវ​បាន​បុរស​ម្នាក់​ទទួល​ស្គាល់​ខ្លួន​ឯង​ជា​អ្នក​មាន​ សុំ​រៀបការ។

កាល​ពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា បុរស​ម្នាក់​​ទទួល​ស្គាល់​ខ្លួន​ឯង​ថា ជា​បុរស​អ្នក​មាន​ជាង​គេ​ខេត្ត Anhui ប្រទេស​ចិន​បាន​បង្ហោះ​វីដេអូ​​នៅ​លើ​បណ្ដាញ​សង្គម​ដើម្បី​សុំ​ស្រី​ស្អាត តួ​រឿង F4 រៀបការ។

នៅ​ក្នុង​វីដេអូ បុរស​ខាង​លើ​ស្លៀក​ឈុត​ពណ៌​ផ្កាឈូក និង​លើក​ប៉ាយ​ថា៖ Zheng Shuang បង​ចង់​រៀបការ​នឹង​អូន បង​នឹង​ស្រលាញ់​អូន​រហូត។ ១០​លាន​យាន់ (១.៥​លាន​ដុល្លារ​តើ​គ្រប់​ដើម្បី​បងរៀបការ​នឹង​អូន​ឬ​អត់។ មិន​បញ្ឃប់​ត្រឹម​នេះ បុរស​រូប​នេះ​ថែម​ទាំង​សន្យា​ថា​នឹងជួយ​ស្រី​ស្អាត ៣០​ឆ្នាំ​ចិញ្ចឹម​កូន​នាង​ទៀត​ផង ដោយ​លោក​បង្ហើប​ថា លោក​គឺ​ជា​អ្នក​គាំទ្រ​យូរ​ឆ្នាំ​របស់​នាង។

Sina បា​ន​ឲ្យ​ដឹង​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ឡើយ​ដែល​តារា​កើត​ឆ្នាំ ១៩៩០ ត្រូវ​បាន​គេ​សុំ​រៀបការ តែ​កាល​នៅ​ឈរ​លើ​កំពូល ស្រី​ស្អាត​នេះ​មិន​ដែល​យក​ភ្នែក​មើល​​ឡើយ។ តែ​នៅ​ពេល​នេះ នៅពេល​ដែល​អាជីព​ត្រូវ​ប៉ះពាល់​ហើយ​នោះ បុរស​ទាំង​នេះ​ចាប់​ផ្ដើម​សុំ​នាង​រៀបការ​ឡើង​វិញ ដោយ​សង្ឃឹម​ថា​នាង​នឹង​គិត​ឡើង​វិញ​ដូច​គ្នា​៕

ប្រភព៖ Thanhnien ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម