មិនបាច់ហាត់ប្រាណក៏ស្រកគីឡូបាន អោយតែទទួលទានតែបៃតងបែបនេះ​

  • 2021-02-25 02:25:00
  • ចំនួនមតិ 34 | ចំនួនចែករំលែក 341

តែបៃតងជាប្រភពនៃជាតិរ៉ែ សាជាតិប្រឆាំងអុកស៊ីតកម្ម ថែមទៀតល្អសម្រាប់សុខភាពបេះដូង ប្រព័ន្ធរំលាយអាហារ និង ជួយអោយស្រកគីឡូបានកាន់តែឆាប់រហ័ស៖

១. ម៉ោង ១០ ព្រឹក

ការទទួលទានតែពីព្រលឺមពេល មិនតែអាចធ្វើអោយប៉ះពាល់ដល់សុខភាពថ្លើមនោះទេ ថែមទាំងអាចធ្វើអោយមានការប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារថែមទៀត។ យោងតាមអ្នកជំនាញផ្នែក អាហារូបត្ថម្ភបានលើកឡើងថា ដើម្បីទទួលបានប្រសិទ្ធភាពយ៉ាងពេញលេញនោះ តែបៃតងគួរតែទទួលនៅម៉ោង ១០ ទៅ ១១ ព្រឹក ព្រោះវាជួយបង្កើនការរំលាយអាហារ ដែលជួយដុតបំផ្លាញជាតិខ្លាញ់ ជួយអោយស្រកគីឡូកាន់តែឆាប់រហ័ស។

២. ក្រោយពេលទទួលទានអាហារ

សម្រាប់អ្នកដែលមានបំណងចង់ថែរាង គួរតែទទួលទានតែបៃតងមុន និង ក្រោយពេលទទួលទានអាហាររួច ២ ម៉ោង ព្រោះវាអាចជួយអោយរាងកាយស្រូបយកជីវជាតិចិញ្ចឹមពីរាងកាយកាន់តែប្រសើរ និង មានប្រសិទ្ធភាពជួយក្នុងការដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយថែមទៀត។

៣. មុនពេលហាត់ប្រាណ

ចំពោះអ្នកដែលមានទម្លាប់ហាត់ប្រាណជាប្រចាំវិញ ការទទួលទានតែបៃតងមុនពេលចាប់ផ្ដើមហាត់គឺជារឿងដ័ត្រឹមត្រូវបំផុតហើយ។ ការទទួលទានបែបនេះអាចជួយអោយរាងកាយអ្នកដុតបំផ្លាញជាតិខ្លាញ់កាន់តែច្រើនទ្វេដង ព្រមទាំងជាតិកាហ្វេអ៊ីនដែលមាននៅក្នុងតែប្រភេទនេះអាចជួយបង្កើនថាមពល អាចបន្តហាត់បានកាន់តែយូរជាងមុន។

៤. ២ ម៉ោងមុនពេលចូលគេង

ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងតែប្រភេទនេះ អាចធ្វើអោយអ្នកគេងមិនបានស្កប់ស្កល់ល្អ ពេលទទួលមុនពេលចូលគេងភ្លាមៗ។ ហេតុនេះហើយគួរតែទទួលទាន ២ ទៅ ៣ ម៉ោងមុនពេលចូលគេង ព្រមទាំងអាចជួយសម្រួល អោយអាហារល្ងាចដែលអ្នកទទួលទានឆាប់បានរំលាយ ដោយមិនអោយជាតិខ្លាញ់នៅកកកុញក្នុងរាងកាយថែមទៀត។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen