៣ ម៉ាត់ដែលបង្ហាញថាអ្នកជាមនុស្សបែបណាយ៉ាងប្រាកដ តាមរយះសត្វដែលអ្នកជ្រើសរើស

  • 2021-02-25 02:20:00
  • ចំនួនមតិ 64 | ចំនួនចែករំលែក 45

ក្នុងចំនោមសត្វទន្សាយ មេអំបៅ ទីទុយ និង សត្វខ្លាឃ្មុំ​ តើអ្នកនឹងជ្រើសរើសសត្វមួយណា?

១. ទន្សាយ - (ស្មោះត្រង់ មិនលម្អៀង មានវិចារណញាណខ្ពស់)

អ្នកជាមនុស្សដែលតែងមានអារម្មណ៏ដឹងមុនថាគួរតែសម្រេចចិត្តបែបណា គួរតែធ្វើអ្វី ដែលជួយអោយអ្នកជ្រើសរើសផ្លូវដែលត្រឹមត្រូវជានិច្ច។ មិនថាជារឿងស្នេហា ឬ ជារឿងការងារនោះទេ អ្នកជាមនុស្សដែលប្រកាន់ភាពស្មោះត្រង់ជាប់ជានិច្ច មិនដែលចង់បានផលប្រយោជន៏ដោយងាយៗ ដោយមិនឆ្លងកាត់ការខិតខំប្រឹងប្រែងផ្ទាល់ខ្លួននោះទេ។ ព្រោះតែអត្តចរិតដ៏ស្មោះស គួបផ្សំនឹងញាណពិសេសរបស់អ្នកផងនោះ អ្នកមិនងាយនឹងអោយនរណាមកបោកប្រាស់អ្នកបាននោះទេ។

២. មេអំបៅ - (តស៊ូ ច្នៃប្រឌិតខ្ពស់ សកម្ម)

តាំងតែពីក្មេងមកម្ល៉េះ អ្នកតែងតែសម្លឹងមើលពិភពលោកនេះ ខុសប្លែកពីក្មេងដទៃ ដោយតែងតែមានភាពច្នៃប្រឌិតខ្ពស់ ដែលអាចជាហេតុធ្វើអោយអ្នកមានអាជីពទាក់ទង នឹង សិល្បៈដូចពេលបច្ចុប្បន្ន។ ក្នុងជីវិតនេះមិនទាមទារអ្វីច្រើន អោយតែអាចរស់នៅដោយមិនមានគំនាប អាចសម្រេចចិត្តរឿងតូចធំបាន តាមសតិសម្បជញ្ញៈខ្លួនឯង ក៏ពេញចិត្តតស៊ូដោយមិនរាថយទៅហើយ។

៣. ទីទុយ - (ប្រាជ្ញាខ្ពស់ សុភមង្គល និង ដៃគូដ៏ល្អ)

អ្នកជាប្រភេទមនុស្សដែលតែងតែចាត់ទុករឿងលំបាកក្នុងជីវិតជាមេរៀន ហើយក៏មិនខ្លាចក្នុងការប្រឈមមុននឹងបញ្ហាទាំងនោះទេ ព្រោះក្នុងចិត្តនេះពេញចិត្ត ហើយក៏គិតថាវាជាមេរៀនដែលមិនមានសាលារៀនណាអាចផ្ដល់អោយបាននោះទេ។ សុភមង្គលក្នុងជីវិត ជាអ្វីដែលអ្នកតែងតែស្វែងរក ហើយចង់បានបំផុត ហើយក៏ជឿជាក់ថាអ្នកប្រាកដជារកវាឃើញមិនខាន។ មនុស្សភាគច្រើនដែលស្គាល់អ្នកយ៉ាងជិតស្និទ្ធតែងធ្លោយមាត់សរសើរថា អ្នកជាមនុស្សដែលមានចិត្តល្អ អាចពឹងពាក់បាន និង ទុកចិត្តស្ទើរគ្រប់រឿង។

៤. ខ្លាឃ្មុំ - (ភក្តីភាព ស្មោះស្មគ្រ័ និង មានទំនុកចិត្តលើខ្លួនឯង)

ទោះជាអាចនឹងពិបាកស្ដាប់បន្តិចមែន តែអ្នកជឿជាក់ថា មានការពិត មិនបញ្ឆិតបញ្ឆៀងនោះទេ ទើបអាចធ្វើអោយមនុស្សអាចរៀនបានពីកំហុសរបស់ខ្លួន ហើយអាចក្លាយជាមនុស្សដ៏រឹងមាំម្នាក់បាន។ ដោយសារតែអ្នកមានចិត្តចង់ឃើញអ្នកដទៃរីកចម្រើន និង ជួបតែរឿងល្អៗ បែបនេះហើយ ទើបធ្វើអោយក្នុងភ្នែកអ្នកដទៃ អ្នកជាមិត្តដ៏ល្អម្នាក់។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen