មនុស្សស្រីបើចេះយល់ចិត្តមនុស្សប្រុសត្រង់ចំនុចនេះតែបន្តិច គ្មានថ្ងៃគេប្រែប្រួលចិត្តឡើយ

  • 2021-02-24 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សពេលដែលតាំងចិត្តថា អ្នកជានារីម្នាក់គត់សម្រាប់ជីវិតគេហើយនោះ​ គេច្បាស់ជាមិនខា្លចអោយអ្នកដឹងគ្រប់គន្លុកគន្លៀតនៃជីវិតគេនោះទេ ទាំងអាក្រក់ ទាំងល្អ។ គេនឹងកាន់តែប្រាកដចិត្តថែមទៀត នៅពេលដែលចាំឃ្លាំមើលសកម្មភាព និង ការឆ្លើយតបរបស់អ្នកទៅចំនុចខ្វះខាតទាំងនោះ៖

១. ជីវិតគ្រួសារគេ

ជីវិតគ្រួសារសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ហើយមនុស្សទូទៅក៏មិនចេះតែចែករំលែកផ្នែកមួយនេះនៃជីវតខ្លួនអោយគេឯងបានដឹងងាយៗនោះទេ។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានភ័ព្វសំណាង មានជីវិតគ្រួសារមួយដែលមានពោរពេញទៅដោយសុភមង្គល ជ្រកក្រោមទ្រនំជាមួយគ្នានោះទេ។ ចំពោះមនុស្សប្រុសវិញ គេតែងតែគិតថា វាជាចំនុចខ្សោយមួយដែលគេមិនអាចកែប្រែ ហើយក៏ចង់អោយអ្នកដទៃបានដឹងនោះដែរ មានតែមនុស្សស្រីដែលគេមានបំណងច្បាស់លាស់ជាមួយប៉ុណ្ណោះ ទើបគេពេញចិត្តនឹងបើកកកាយចំនុចខ្វះខាតមួយនេះដល់នោះ។

២. បំណុល

មនុស្សប្រុសភាគច្រើនតែងតែមានអារម្មណ៏ ខ្លួនគួរតែជាបុគ្គលដ៏រឹងមាំម្នាក់ ហើយអាចផ្គត់ផ្គង់គ្រប់តម្រូវការមនុស្សស្រីដែលជាអនាគតរបស់គេ។ នៅពេលដែលគេមិនច្បាស់លាស់ជាមួយអ្នក គេចាប់អារម្មណ៏ណាស់ពីរូបសម្រស់ខាងក្រៅ ហើយព្យាយាមទាក់ចិត្ត ទាក់អារម្មណ៏អ្នកដោយរូបសម្រស់ខាងក្រៅរបស់គេដូចគ្នា។ តែចំពោះមនុស្សប្រុសដែលប្រាថា្នចង់បានអ្នកជាគូអនាគតវិញ មិនខ្លាចទេក្នុងការចំណែករំលែករឿងដែលគេខំលាក់បាំងពីភ្នែកអ្នកផងនោះ។

៣. កំហុសដែលគេព្យាយាមបំភ្លេច

គ្មាននរណាម្នាក់ដែលចូលចិត្តជីកកាយកំហុសឆ្គងខ្លួនឯង ហើយចែករំលែកអោយអ្នកដទៃបានដឹងនោះទេ ជាពិសេសចំពោះកំហុសដែលគេមិនអាចកែប្រែនេះតែម្ដង។ ធ្លាប់បានធ្វើអោយប៉ាម៉ាក់ពិបាកចិត្តដោយសារ បែកបាក់មិត្តភាពព្រោះតែធ្វើអ្វីតាមចិត្តខ្លួនឯងមួយឆាវ។ កំហុសឆ្គងទាំងនេះ ទោះជាព្យាយាមបំភ្លេចយ៉ាងណាក្ដី ក៏ការពិតដែលកើតឡើងទៅនោះគ្មានថ្ងៃនឹងកែប្រែបាននោះទេ។ នៅពេលដែលមនុស្សប្រុសចាត់ទុកថាអ្នកជាផ្នែកធំមួយនៃជីវិតគេហើយនោះ គេស្ងប់ចិត្តណាស់ពេលដែលបានអោយអ្នកដឹងពីគេបែបនោះ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម