មកដឹងពីដំបូន្មានពីទេវតាតាមថែរក្សាអ្នក តាមរយះសន្លឹកបៀរដែលអ្នកជ្រើសរើស

  • 2021-02-24 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្ចង់អារម្មណ៏មើលសន្លឹកបៀរទាំង ៤ នេះមើល ចាប់ចិត្តសន្លឹកមួយណាជាងគេ?

សន្លឹកបៀរទី ១ - ធម្មជាតិ

អ្វីដែលអ្នកត្រូវការបំផុតនៅក្នុងពេលនេះ គឺការចំនាយពេលម្នាក់ឯងជាមួយធម្មជាតិអោយបានច្រើន សូម្បីតែ ៥ នាទីក៏អាចជួយអារម្មណ៏អ្នកបានប្រសើរឡើងច្រើនមិនខាន។ ជីវិតអ្នកសព្វថ្ងៃនេះ អាចនឹងមានភាពស្មុគស្មាញយ៉ាងច្រើន បើអាចចំនាយពេលទៅរស់នៅតំបន់ដែលមិនសូវមានមនុស្សកកកុញមួយរយះ អ្នកអាចនឹងដោះស្រាយចម្ងល់ក្នុងចិត្តដែលអ្នកមានទាំងប៉ុន្មាននោះបានមិនខាន។

សន្លឹកបៀរទី ២ - សេរីភាព

អ្នកជាប្រភេទមនុស្សដែលមិនសូវជាមានទម្លាប់ចែករំលែកចិត្តគំនិត និង ការយល់ឃើញផ្ទាល់ខ្លួនអោយអ្នកដទៃបានដឹងនោះទេ។ អ្នកអាចនឹងមានអារម្មណ៏ថាជីវិតអ្នកជាប់គាំងមិនទៅមុខសោះមួយរយះនេះ ឬ ក៏មានអ្វីដែលអ្នកចង់គេចវេសមិនប្រឈមមុខជាមួយ។ ទេវតាប្រចាំខ្លួនអ្នកចង់បានអ្នកថា មានតែអ្នកម្នាក់គត់ដែលអាចសម្រេចចិត្តបានថា ដោះខ្លួនឯងចេញពីបញ្ហានេះដោយបែបណា។ ជំនួសដោយការប្រើពាក្យ "ខ្ញុំគួរតែ" អ្នកគួរតែប្រើពាក្យ "ខ្ញុំអាច" ព្រោះវាអាចជួយអោយអ្នកមានអារម្មណ៏ថា អ្នកមានជម្រើសច្រើន ហើយសម្រេចយ៉ាងណាវាស្ថិតលើអ្នកតែម្នាក់ឯងប៉ុណ្ណោះ។

សន្លឹកបៀរទី ៣ - គោលបំណង

ក្នុងពេលនេះ សួរខ្លួនឯងមើល ប្រាថ្នាចង់អោយអ្វីកើតឡើងបំផុត។ អ្វីដែលចាំបាច់បំផុតសម្រាប់អ្នកនៅពេលនេះនោះ គួរតែព្យាយាមជីកកកាយយកបទពិសោធជីវិតដែលអ្នកមានទាំងប៉ុន្មានយកមកប្រើប្រាស់មុនសម្រេចចិត្តលើរឿងធំដុំនៅក្នុងជីវិតអ្នក។ គោលបំណងនេះហើយដែលអាចអោយអ្នកដើរកាន់តែឆាប់ដល់ក្ដីស្រម៉ៃសម្រាប់ជីវិតទាំងប៉ុន្មានដែលអ្នកមាន។

សន្លឹកបៀរទី ៤ - ថែទាំខ្លួនឯង

ទោះជាពេលនេះអ្នកអាចនឹងកំពុងតែព្យាយាមខ្លាំងយ៉ាងណាក្ដី ក៏កុំភ្លេចមើលថែសុខភាពខ្លួនផង ញ៉ាំបាយអោយបានទៀងទាត់ផង។ បើសិនជាសុខភាពមិនល្អទេនោះ ទោះជាមានសមត្ថភាពយ៉ាងណាក៏មិនអាចសម្រេចការងារបានដែរ ដើម្បីអោយវាធ្វើការអោយអ្នកបាន លុះត្រាតែអ្នកយកចិត្តទុកដាក់ មើលថែទាំវាអោយបានគ្រប់គ្រាន់ផង។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen