មិនមែនខ្វះមនុស្សចែចង់នោះទេ! មូលហេតុនេះដែលមនុស្សស្រីជោគជ័យ មិនចង់គិតគូរឿងស្នេហា

  • 2021-02-23 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាចង់បានមនុស្សដែលចាំតែហៃអ៊ើ តាមតែចិត្តខ្លួនឯងនោះ កុំប្រាថ្នាមនុស្សស្រីជោគជ័យអី៖

១. អាចពឹងពាក់ និង ផ្គត់ផ្គង់ខ្លួនឯងបាន

ទម្រាំទទួលបានងារជាមនុស្សស្រីជោគជ័យម្នាក់ ច្បាស់ណាស់នាងត្រូវឆ្លងកាត់ការលំបាក រឿងរ៉ាវខកបំណងជាច្រើនមកហើយនៅក្នុងជីវិតនេះ។ តែដោយសារតែការលំបាកទាំងនោះហើយ ដែលលត់ដំអោយមនុស្សស្រី ក្លាហាន រឹងមាំ មិនងាយនឹងចុះចាញ់។ មនុស្សស្រីសម័យថ្មីទាំងនេះហើយ ដែលធំធាត់ឡើងដោយការគិតដែលថាមិនត្រូវការពឹងពាក់លើមនុស្សប្រុសណាម្នាក់ ដើម្បីអោយជីវិតខ្លួនឯងនេះបានជោគជ័យនោះទេ។ មនុស្សប្រុសអាចធ្វើអ្វីបាន មនុស្សស្រីក៏អាចធ្វើបាននោះគ្នា ហេតុនេះហើយក៏ចេះតស៊ូក្នុងការផ្គត់ផ្គង់ខ្លួនឯង។ មនុស្សស្រីដែលឯករាជ្យពិតប្រាកដនោះ ចាប់ពីការដេកដើរអង្គុយ អាជីពការងារ រឿងលុយកាក់ សុទ្ធតែចេះគិតគូរបានច្បាស់លាស់ណាស់ ចេះស្វែងរកសេចក្ដីសុខអោយខ្លួនឯងបានគ្រប់គ្រាន់ហើយ មិនយល់ថាហេតុអ្វីត្រូវតែគោរពតាមគំនាបសង្គមដែលមនុស្សស្រីត្រូវតែរៀបការ នៅផ្ទះមើលថែកូនចៅនោះទេ។

២. ប្រកាន់គំនិតថា ស៊ូនៅម្នាក់ឯង ជៀសជាងទៅស្រលាញ់មនុស្សខុស

ចំពោះមនុស្សស្រីដែលមានភាពវៃឆ្លាត តែងតែយកចិត្តទុកដាក់ចំពោះអារម្មណ៏ និង សេចក្ដីសុខខ្លួនឯងខ្លាំងជាងអ្វីៗទាំងអស់។ ពួកគេអាចនឹងគិតថា វាមិនមែនជារឿងខុសឆ្គងនោះទេក្នុងការប្រើប្រាស់ជីវិតម្នាក់ឯង ជាងការដែលទៅផ្ញើរជីវិតនឹងមនុស្សប្រុសដែលនាំតែទុក្ខសោក នឹង ទឹកភ្នែកមកអោយគ្រប់ពេលនោះទេ។ មិនមែនមនុស្សប្រុសទាំងអស់សុទ្ធតែចង់អោយមនុស្សស្រីដែលគេទាក់ទង មានមុខមានមាត់ ហើយជោគជ័យជាងគេនោះទេ ហើយបើសិនជាសេពគប់ជាមួយមនុស្សប្រុសដែលមិនជូយចុកជួយចែវអោយជីវិតពួកគេកាន់តែជោគជ័យថែមទៀតទេនោះ រាប់អានគ្នាបានន័យអ្វី។

៣. ប្រាថ្នាចង់បានមនុស្សប្រុសដែលមាន Standard ប្រហាក់ប្រហែលនឹងខ្លួន

មិនខុសពីរឿងរ៉ាវតូចធំទាំងឡាយនៅក្នុងជីវិតនាងនោះទេ មនុស្សស្រីដែលជោគជ័យប្រាកដជាគិតគូរយ៉ាងម៉ត់ចត់ បំផុតហើយពីលក្ខណះមនុស្សប្រុសណាមួយដែលគេប្រាថ្នាចង់បានជាគូអនាគតនោះ។ មិនថាជាមុខរបរ អត្តចរិត គោលគំនិតនៅក្នុងជីវិតជាដើមនោះ។ នាងជឿជាក់ថា អត្តចរិត និង បុគ្គលិកលក្ខណះនេះហើយ ដែលជាអ្នកកំណត់ថាមនុស្សពីរនាក់អាចចាប់ដៃគ្នាទៅមុខបានយូរប៉ុណ្ណា ហើយមានតែមនុស្សច្បាស់លាស់ទេ ទើបចំនាយពេលគិតគូរពិចារណាពីររឿងរ៉ាវទាំងអស់នេះ មុននឹងទាក់ទងនរណាម្នាក់។

៤. មិនចូលចិត្តបញ្ឆិតបញ្ឆៀងអត់ប្រយោជន៏

ឆ្លងកាត់រឿងរ៉ាវលំបាកមកមិនតិចនោះទេ ដែលអាចបង្រៀនអោយមនុស្សស្រីរឹងមាំ ជោគជ័យម្នាក់ មិនជឿទៅលើពិភពលោលពណ៌ស៊ីជម្ពូអ្វីទៀតនោះទេ។ មនុស្សស្រីប្រភេទនេះ មិនជឿជាក់ទៅលើព្រេងវាសនាទៀតនោះទេ តែចង់បានអ្វីដែលច្បាស់លាស់ តួលេខពិតៗ ដែលពេលខ្លះមនុស្សប្រុសល្មមៗ មិនហ៊ានចូលក្បែរព្រោះតែគិតថាខ្លួន មិនទាល់ល្អគ្រប់គ្រាន់ទៅ ដើម្បីទៅទាក់ទងមនុស្សស្រីប៉ិនប្រសប់បែបនេះនោះទេ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម