រើសបៀរមួយសន្លឹក ដើម្បីដឹងថាមានសំណាងអ្វីរងចាំអ្នកក្នុងពេលខាងមុខនេះ

  • 2021-02-23 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ដាប់តាមអារម្មណ៏ខ្លួនឯងមើល៎ តើអ្នកពេញចិត្តសន្លឹកបៀរមួយណា?

សន្លឹកបៀរទី ១

ពេលខាងមុននេះ ត្រចះត្រចង់ណាស់សម្រាប់អ្នក ជាពិសេសអ្នកនឹងស្វែងរកបានមិត្តដ៏ល្អម្នាក់ដែលអ្នកអាចពឹងពាក់បាន ជួយតម្រែតម្រង់ផ្លូវអ្នក និង ការពារអ្នកពីរឿងរ៉ាវលំបាកនានា។ គេអាចនឹងមានចិត្តចង់ការពារអ្នកជ្រុលហួសហេតុបន្តិច តែកុំបារម្ភអីគេធ្វើនោះ ព្រោះតែចង់ឃើញអ្នកបានល្អនោះទេ។ អ្នកអាចនឹងទទួលបានដំណឹងល្អរឿងលុយកាក់ក្នុងពេលខាងមុននេះ ដែលធ្វើអោយជីវភាពរស់នៅអ្នកបានប្រសើរឡើងមួយកម្រិតទៀត។

សន្លឹកបៀរទី ២

អ្នកគួរតែបង្កើនការប្រុងប្រយ័ត្នចំពោះមនុស្សដែលមានចិត្តមិនស្មោះត្រង់នៅក្បែរៗ ខ្លនអ្នក។ បើសិនជាអ្នកតែងតែមិនប្រាកដក្នុងចិត្តថាគេគិតបែបណាមកលើអ្នកអោយជាក់លាក់នោះ គួរតែសួរនាំគេអោយច្បាស់លាស់តែម្ដងទៅ។ គេអាចជាប្រភេទមនុស្សដែលចេះតែពោលពាក្យសម្ដីចេញទៅទាំងមិនពិត តែសំណាងល្អដែរដែលអ្នកអាចមានអារម្មណ៏ដឹង ហើយអាចរំដោះខ្លួនអោយឆ្ងាយពីមនុស្សប្រភេទនេះបាន។ បំណងប្រាថា្ន និង ក្ដីសុបិន្តអ្នកទាំងប៉ុន្មាននឹងក្លាយជាការពិតមិនខាន បើមិនយល់ព្រមចុះចាញ់ងាយទេនោះ។

សន្លឹកបៀរទី ៣

ស្ងប់ចិត្តចុះ ភាគជោគជ័យនឹងធ្វើដំណើរមករកអ្នកមិនខាន។ ជីវិតខាងផ្នែកហិរញ្ញវត្ថុនឹងប្រសើរជាមិនខាន។ ចំពោះរឿងការងារអ្នកនឹងអាចទទួលបានដំណឹងល្អឆាប់ៗនេះមិនខាន។ សម្រាប់អ្នកដែលមានបញ្ហាសុខភាពក៏ប្រសើរឡើងជាបណ្ដើរៗ។ មិនជាគម្រោងប្រភេទអ្វីនោះទេ នឹងដំណើរការទៅយ៉ាងរលូន គ្មានអ្វីចោតជាបញ្ហានោះទេ។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម