រឿង​ទាំង ៣​ដែល​មាន​តែ​នារី​វ័យ ជិត​៤០​ឆ្នាំ​ទើប​ជ្រាប​បាន​ជ្រៅ​ជ្រះ​បំផុត បើ​ដឹង​មុន​ហ្នឹង​មិន​ដឹង​ល្អ​យ៉ាងណា

  • 2021-02-22 15:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សូម​បញ្ឈប់​ការ​បន្ទោស​ខ្លួន​ឯង​សម្រាប់​ការ​មិន​ទាន់​ធ្វើ​បាន​អ្វី​ជា​ដុំ​កំភួន។ មាន​តែ​ពេល​ដែល​អ្នក​អាច​រៀន​បាន​វិធី​បោះបង់​ចោល​ប៉ុណ្ណោះ ទើប​អ្នក​អាច​មាន​សុភមង្គល។​ ខាង​ក្រោម​នេះ​គឺ​ជា​រឿង​ទាំង​ ៥​ដែល​មាន​តែ​នារី​ជិត​ខិត​ដល់​វ័យ ៤០​ឆ្នាំ​យល់​ច្បាស់។

១. រឿង​ការងារ ធ្វើ​ការ​ឆ្លាត​ គឺ​ប្រសើរ​ជាង​ធ្វើ​ដល់​តែ​ដាច់​ខ្យល់

ជា​រៀង​រាល់​ថ្ងៃ មនុស្ស​ស្រី​ទោះ​បី​​​ជា​ធ្វើ​ការ​១៦​ម៉ោង ក៏​មិន​ប្រាកដ​ថា​គ្រប់​គ្រាន់​ដែរ។ តែ​អ្នក​ដែល​ឆ្លាត អាច​ចំណាយ​ពេល​ត្រឹម​តែ ៨​ម៉ោង គឺ​គ្រប់​ហើយ។ និយាយ​ពី​ការងារ​វិញ ធ្វើ​យ៉ាង​ណា​ក៏​មិ​ន​ចប់​ដែរ ដូច​នេះ​ត្រូវ​រៀប​ចំ​ផ្ដល់​អាទិភាព​ការងារ​សំខាន់​មុន និង​ពេល​វេលា​របស់​ខ្លួន​ឲ្យសម​ស្រប។

២. កុំ​រស់​នៅ​លើ​អណ្ដាត​របស់​គេ

គ្មាន​អ្នក​ណា​មួយ​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ហើយ​យើង​ក៏​ដូច​គ្នា។ តែ​បើ​មិន​ល្អ​ឥត​ខ្ចោះហើយ យើង​ត្រូវ​រៀន​រស់​នៅ​ដោយ​មិន​យក​សម្ដី​រិះគន់​ជា​ធំ។ ព្រោះ​ចំនួន​អ្នក​ដែល​ស្រលាញ់​យើង និងចំនួន​ដែល​មិន​បំពេញ​ចិត្ត​យើង​គឺ​ប្រហាក់ប្រហែល​គ្នា។ បើ​អ្នក​រស់​នៅ​លើ​អណ្ដាត​របស់​គេ អ្នក​នឹង​មិន​អាច​រស់​បាន​ធូរទ្រូង​ឡើយ។

៣. ចេះ​លើក​លែង​ឲ្យ​ខ្លួន​ឯង

នៅ​ពេល​ដែល​ឃើញ​គេ​អាយុ​ស្របាល​គ្នា​មាន​អ្វី​ធំដុំ​ជាង​យើង​ សូម​កុំ​ទាន់​អាលអាក់អន់​ស្រពន់​ចិត្ត។ បញ្ឈប់​ការ​បន្ទោស​ខ្លួន​ឯង​​ព្រោះ​មិន​ដល់​គេ​ ត្បិតបន្ទោស​ខ្លួន​ឯង​ក៏​នឹង​មិន​ជួយ​ឲ្យ​អ្នក​សម្រេច​បាន​គោល​ដៅ​ណា​នោះ​ទេ។ មាន​តែ​ការ​តស៊ូ ព្យាយាម​បន្ថែម​ទៀត​ប៉ុណ្ណោះ ទើប​ជួយ​ឲ្យ​អ្នក​សម្រេច​គោលដៅ​បាន៕

ប្រភព៖ Phunutoday ប្រែសម្រួល៖ caramel

អត្ថបទពេញនិយម