មូលហេតុដែលពិបាករកសង្សារឥលូវនេះ

  • 2021-02-22 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ទើរតែមនុស្សគ្រប់គ្នាហើយដែលបានទទួលការព្រងើយកន្តើយរាល់ពេលបាននិយាយជាមួយនរណាម្នាក់ដែលគេមិនចាប់អារម្មណ៍ជាមួយយើង គេដើរចេញ ឬមិនឆ្លើយតបជាដើម។ តើអ្នកពិតជាអាក្រក់ដល់ថ្នាក់នឹងផង? ឬមួយក៏មកពីការតុបតែងខ្លួនមិនទាក់ទាញ ប្រហែលជាមិនមានរបស់ទំនើបៗ ឬអាចមកពីការនិយាយស្តីមិនសមរម្យ? រឿងបែបនេះ ការព្រងើយកន្តើយពិតជាធ្វើឲ្យមនុស្សសោកសៅពិបាកចិត្តខ្លាំងណាស់។

ធ្លាប់តែគិតថាចង់បានអ្នកដែលមានចិត្តដូចគ្នាទើបមិនសូវមានការឈ្លោះប្រកែក តែរកមិនបាន ហើយដល់ពេលគម្រោងចង់បានយ៉ាងម៉េចក៏ដោយ នៅតែមិនអាចរកបានមួយនឹងគេទៀត។ ជាពិសេសគឺតាំងពីពេលកូវីដចូលមក គឺរកមួយធ្វើថ្នាំមិនបានសោះ តាមពិតវាមិនមែនដោយសារតែកូវីដនោះទេ តែវាមកពីកត្តាទាំងនេះ៖

  • ដោយសារអ្នកគិតថាការមានសង្សារគឺសម្រាប់តែភាពផ្អែមល្ហែម
  • អ្នកចូលចិត្តធ្វើការប្រៀបធៀបមុននឹងធ្វើការជ្រើសរើស
  • គិតថាមនុស្សឥលូវទុកចិត្តមិនសូវបាន ហើយខ្លាចឆ្លងកូវីដ ខ្លាចគេបោកស៊ីហើយចោល
  • ពួកគេមានភាពខ្ចិលច្រអូស ក្រអើតក្រទម និងឬកពេកឥលូវនេះ
  • អ្នកនៅតែមិនទាន់បោះចោលបានចំពោះទំនោរនៃការរកបុរសឬស្ត្រីល្អពិតនោះ
  • ដោយសារមនុស្សភាគច្រើននៅតែគិតទៅលើរូបសម្រស់ ភាពទាក់ទាញនឹងទ្រព្យសម្បត្តិជាមុន ជាងគុណសម្បត្តិរបស់មនុស្សនោះ

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម