Nichkhun សមាជិកក្រុម 2PM ឡើងគីឡូជាងមុនបន្តិច ធ្វើឲ្យ Fan យល់បែបនេះ

  • 2021-02-22 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​មាន​ឈ្មោះ​ថា​ជា​តារា​ថៃ​ស្អាត​បំផុត​ក្នុង​វិស័យ​សិល្បៈ​កូរ៉េ នៅ​ពេល​នេះ​តារា​ចម្រៀង​ល្បី​ឈ្មោះ Nichkhun ត្រូវ​បាក់​សម្រស់​ដោយ​សារ​ឡើង​គីឡូ​។

កាល​ពី​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ កំពូល​តារា​ចម្រៀង​ថៃ Nichkhun ទើប​តែ​បង្ហោះ​វីដេអូ​ថ្មី ជូន​ពរ​ឆ្នាំ​ថ្មី​ដល់​អ្នក​គាំទ្ររបស់​ខ្លួន។ យ៉ាងណាក្ដី អ្វី​ដែល​គេ​ចាប់​អារម្មណ៍​លោក​ជាង​គេ​នោះ​គឺ រូប​សម្បត្តិ​របស់​សមាជិក​ក្រុម​ចម្រៀង 2PM ទៅ​វិញ។ តាម​នោះ​ដែរ ដោយ​សារ​តែ​ឡើង​គីឡូ ទស្សនិកជន​ស្ទើ​តែ​មើល​ប្រុស​ស្អាត ៣២​ឆ្នាំ​មិន​ស្គាល់។

តាម​នោះ​ដែរ នៅ​ពេល​សើច ថ្ពាល់​របស់​ម្ចាស់​បទ Put Your Hands Up ឡើង​ប៉ោង។ ហើយ​ការ​ឡើង​គីឡូ​នេះ​ដែរ ក៏​ធ្វើ​ឲ្យ​លោក​មើល​ទៅ​ចាស់​ជាង​មុន ធ្វើ​ឲ្យ​មើល​ទៅ​ដូច​ពូ ខុស​ពី​រូប​សម្បត្តិ​កំពូល​ប្រុស​ស្អាត​កាល​ពី​មុន។

រីឯ​មតិ​អ្នក​គាំទ្រ​របស់​តារា​ថៃ​បាន​លើក​ឡើង​ថា អាច​មក​ពី​លោក​កាត់​សក់​ខ្លី ដែល​ធ្វើ​ឲ្យ​លោក​មុខ​ធំ​ជាង​មុន មិន​មែន​មក​ពី​លោក​ធាត់​ឡើយ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ដោយ​សារ​មួយ​រយៈ​នេះ តារា​កើត​ឆ្នាំ ១៩៨៨ មិន​មាន​សកម្មភាព​ច្រើន​នៅ​ក្នុង​សិល្បៈ ទើប​ធ្វើ​ឲ្យ​លោក​សម្រាក​ច្រើន បណ្ដាល​ឲ្យ​ឡើង​គីឡូ៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel