ចូរធ្វើជាមនុស្សស្រីក្លាហាន ហ៊ានដើរចេញពីអ្វីដែលធ្វើឲ្យខ្លួនឯងមិនសប្បាយចិត្ត

  • 2021-02-21 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចូរ​ត្រូវ​ធ្វើ​ខ្លួន​ជា​មនុស្ស​ស្រី​ដែល​មាន​ភាព​ក្លាហាន​ពិត​ប្រាកដ ហ៊ាន​ដើរ​ចេញ​ពី​អ្វី​ដែល​មិន​នាំ​សុភមង្គល​ចូល​មក​ក្នុង​ជីវិត ហ៊ាន​ដើរ​ចេញ​ពី​មនុស្ស​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយ​ចិត្ត។

ចូរ​ធ្វើ​ជា​មនុស្ស​ស្រី​ដែល​អាច​រក្សា​ភាព​រឹងមាំ​​នៅ​​ក្នុង​ខ្លួន ​​ហ៊ាន​ធ្វើ​ចិត្ត​ដាច់​ជាមួយ​នឹង​អ្វី​ដែល​ពិស​ពុល​និង​នាំ​រឿង​មិនល្អ​ឲ្យ​ខ្លួន​ឯង។

ចូរ​ធ្វើ​ជា​មនុស្ស​ស្រី​រឹងប៉ឹង​ ហ៊ាន​បំភ្លេច​​​​មនុស្ស​ប្រុស​ដែល​មើល​មិន​ឃើញ​ពី​តម្លៃ មិន​ផ្តល់​ភាព​កក់ក្តៅ មិន​ផ្តល់​ក្តី​ស្រលាញ់​ពេញ​លេញ និង​មិន​ស័ក្តិសម​ទៅ​នឹង​ការ​លះ​បង់​របស់​អ្នក​បន្តិច​ណា​សោះ​។

រូបតំណាង

ចូរ​ធ្វើ​ជា​មនុស្ស​ស្រី ហ៊ាន​ដើរ​ចេញ​ពី​មនុស្ស​​ប្រុស ដែល​តែង​តែ​រិះគន់​មិន​ពេញ​ចិត្ត លើ​សម្រស់ ការ​តុប​តែង​ខ្លួន ការ​គិត ឬ​សូម្បី​តែ​ការ​​និយាយ​ស្តី​របស់​អ្នក​។ មនុស្ស​ប្រុស​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​ល្អ​ មិន​ស្កប់​ស្កល់ តូច​ចិត្ត​នឹង​ខ្លួន​ឯង​​ស្ទើរ​តែ​គ្រប់​​រឿង ទោះ​នៅ​បន្ត​ក៏​គ្មាន​អ្វី​​ពិសេស គ្មាន​ន័យ​អី​ទៀត​ដែរ។

ចូរ​ធ្វើ​ជា​មនុស្ស​ស្រី​រឹង​មាំ​គ្រប់​គ្រាន់​​ដើម្បី​ដើរ​ចេញ​ពី​ក្រុម​មិត្តភ័ក្តិ​ ដែល​មិន​​ចូល​រួម​អបអរ​សប្បាយ​ចិត្ត​នឹង​ភាព​ជោគជ័យ​របស់​អ្នក។ មនុស្ស​ដែល​នៅ​ចាំ​តែ​អង្គុយ​ច្រណែន​ឈ្នានីស បំបាក់​ទឹក​ចិត្ត ព្រោះ​បារម្ភ​ខ្លាច​អ្នក​ល្អ​ជាង បែប​នេះ​ទោះ​ទុក​ក៏​មិន​ចំណេញ​ដក​ចេញ​មិន​ខាត​ឡើយ។​​

ចូរ​ធ្វើ​ជា​មនុស្ស​ស្រី​រឹង​មាំ​ហ៊ាន​ដើរ​ចេញ​ពី​ប្រភេទ​មនុស្ស​ដែល​មក​រក​​រាប់អាន​តែ​ពេល​ត្រូវ​ការ ពឹង​ពាក់​ចង់​បាន​ផល​ប្រយោជន៍។ មនុស្ស​ដែល​ប៉ិន​ខាង​សម្តែង​ ធ្វើ​ដូច​ជា​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​អ្នក តែ​ធាតុ​ពិត ពួកគេ​ហុត​ទឹក​សម្លឹង​កាក​សោះ។ ដាច់​ខាត​កុំ​ចិត្ត​ទន់​ចំពោះ​ទង្វើ​មិន​ស្មោះ​ត្រង់​ ក្លែង​ក្លាយ មុខ​ពីរ​ ដែល​អាច​នាំ​ហានិភ័យ​ដល់​ខ្លួន​ឯង។

រូបតំណាង

ចូរ​ធ្វើ​ជា​មនុស្ស​ស្រី​រឹង​មាំ​ហ៊ាន​ដើរ​ចេញ​ពី​មនុស្ស​ដែល​រារាំង​​ផ្លូវ​អ្នក​ពី​ក្តី​សុបិន រារាំង​អ្នក​មិន​ឲ្យ​​ស្វែង​រក​សុភមង្គល​ពិត និង​មិន​​ជឿជាក់​លើ​សមត្ថភាព​របស់​អ្នក​។

ចូរ​ធ្វើ​ជា​មនុស្ស​ស្រី​ដែល​មិន​ភ័យ​ខ្លាច​នឹង​និយាយ​ពាក្យ​ពិត ឬ​បង្ហាញ​ពី​អារម្មណ៍​ពិត​។ ព្យាយាម​ការពារ​ខ្លួន​ឯង​​មិន​ឲ្យ​ដួល​រំលំ​ដោយ​សារ​ទង្វើ​អ្នក​ដទៃ​។

ទី​បំផុត​អ្នក​​ច្បាស់​ជា​ដឹង​ថា ខ្លួន​ឯង​​ត្រឹម​ជា​មនុស្ស​ទូ​ទៅ​​ម្នាក់​​មិន​មែន​​អាទិទេព ដូច្នេះ​គួរ​ថែរក្សា​​​នរណា​ដែល​អាច​ផ្តល់​ក្តី​ស្រលាញ់​ពិត​ប្រាកដ ទំនុក​ចិត្ត​ ការ​គោរព​ ពេល​វេលា​ និង​កម្លាំង​ចិត្ត​ទើប​មាន​តម្លៃ៕

រូបតំណាង

ចុចអានបន្ត៖ ធំ​ដឹង​ក្ដី​មែន​ទែន គឺ​នៅ​ពេល​កាន់​តែ​ឈឺ​ កាន់​តែ​សម្ងំមិន​ឲ្យ​អ្នក​ណា​ដឹង

ប្រភព៖ relrules ប្រែសម្រួល៖ ដេត ឈុនអ៊ី

អត្ថបទពេញនិយម