អ្នក​ណា​ថា មនុស្ស​ស្រី​ត្រូវ​ពឹង​លើ​មនុស្សប្រុស? ក្រោយ​រៀបការ មាន​តែ​មនុស្ស​ប្រុស​ទេ​ត្រូវ​ពឹង​មនុស្ស​ស្រី

  • 2021-02-19 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្ទះ​សម្បែង​ស្អាត​បាត​ក៏​បាន​ប្រពន្ធ​ជា​អ្នក​សម្អាត។ ខោអាវ​ត្រង់​មិន​ជ្រួញ ​ការងារ​ផ្ទះ​ក៏​​ប្រពន្ធ​ជា​អ្នក​រ៉ាប់រង។ អ្នក​ផង​ជិត​ខាង សាច់​ញាតិ​ជិត​ឆ្ងាយ ស្រលាញ់​ចូលចិត្ត​ ឬអត់​ក៏​ដោយ​សារ​ថ្វី​មាត់​ប្រពន្ធ។ ដូច​នេះ​ហើយ មនុស្ស​​ស្រី​មាន​ទៅ​បាន​ពឹង​ផ្អែក​លើ​មនុស្ស​ប្រុស​ឯណា មាន​តែ​មនុស្ស​ស្រី​ប៉ុណ្ណោះ​ដែល​ពឹង​ពាក់​លើ​មនុស្ស​ស្រី​ខ្លួន​ឯង។ “ពេល​ខ្លះ​ចង់​ធ្វើ​មនុស្ស​ស្រី មិន​បាច់​គិត​អី​ច្រើន ចាំ​តែ​មើល​កូន​ហើយ​ចាំ​ប្ដី​យក​លុយ​មក​ឲ្យ​គឺ​គ្រប់​គ្រាន់​ហើយ។ គ្មាន​អ្នក​ណា​ស្រួល​ជាង​មនុស្ស​ស្រី​នោះ​ឡើយ”។

នេះ​គឺ​ជា​គំនិត​របស់​មនសុ្ស​ប្រុស​ជា​ច្រើន​នៅ​សម័យ​នេះ ពួក​គេ​គិត​ថា​ធ្វើ​មនុស្ស​ស្រី​ងាយ​ស្រួល មិន​លំបាក គ្មាន​អ្វី​ត្រូវ​ធ្វើ​ច្រើន​ ហើយ​ក៏​គ្មាន​សម្ពាធ​​អ្វី។ ពេល​ណា​ក៏​ពួក​គេ​គិត​ថា មនុស្ស​ប្រុស​គឺ​ជា​សសរ​ទ្រូង​នៃ​គ្រួសារ រ៉ាបរង​អ្វី​គ្រប់​បែប​យ៉ាង។

ប៉ុន្តែ ពួក​គេ​មិន​បាន​ដឹង​ឡើយ​ថា​ ពេល​ខ្លះ​ មនុស្ស​ស្រី​នេះ​ហើយ ទើប​ជា​ខ្នង​បង្អែក​នៃ​គ្រួសារ​មួយ ដោយ​មិន​ចាំ​បាច់​និយាយ​រឿង​លុយ​កាក់ ព្រោះ​មនុស្ស​ស្រី​ក៏​រក​លុយ​បាន​ដូច​គ្នា។

ខណៈ​មនុស្ស​ប្រុស​អោប​កូន​គេង​ទល់​ភ្លឺ​នោះ ម៉ោង​៥​មនុស្ស​ស្រី​ត្រូវ​ងើប​រៀប​ចំ អាហារ​ពេល​ព្រឹក ផ្ទះ​សម្បែង​រួច​ទៅ​ហើយ។ ដាំ​បាយ​លាង​ចាន ហើយ​ដឹក​កូន​ទៅ​រៀន សុទ្ធ​តែ​ជា​ការងារ​ខាង​ស្រី​ទាំង​អស់។ ទន្ទឹម​នឹង​ពេល​នោះ ប្ដី​ធ្វើ​ការ​៨​ម៉ោង​ ចេញ​ពី​ធ្វើ​ការ​ ទៅ​ទាត់​បាល់ ទៅ​ផឹក ហើយ​មក​ដល់​ផ្ទះ​វិញ មក​រក​បាយ​ផ្ទះ ដូច​​ប្រពន្ធ​ជា​អ្នក​នៅ​ជាមួយ។

​ដល់​ពេល​បុណ្យ​ទាន សួរ​ថា ក្រៅ​ពី​ធ្វើ​ការ អ្នក​ណា​អ្នក​ឡើង​ផ្សារ អ្នក​ណា​រ៉ាប់រង​គ្រប់​ភារកិច្ច​ទាំង​អស់។ ក្រៅ​ពី​គ្រួសារ​សាច់​បង្កើត​ខ្លួនឯង មនុស្ស​ស្រី​ត្រូវ​មើល​ទាំង​ខាង​ប្ដី​ទៀត ព្រោះ​ខ្លាច​មាត់​ញាតិ។

សម័យ​នេះ សមត្ថភាព​ស្មើ​គ្នា សិទ្ធិ​ស្មើ​គ្នា ក្រៅអម្រែក​​ក្នុង​សង្គម ការងារ​នៅ​ក្នុង​គ្រួសារ​ទាំង​អស់ ភាគ​ច្រើន​គឺ​មនុស្ស​ស្រីជា​អ្នក​រ៉ាប់​រង ដូច​នេះ​ហើយ ពេល​ខ្លះ មនុស្ស​ស្រី​នេះ​ហើយ​ដែល​ជា​ទី​សម្រាប់​មនុស្ស​ប្រុស​ផ្អែក​លើ​វិញ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម