ស្អប់ខ្លួនឯងមែនទេ? កុំឲ្យសោះ! ហើយទាំងនេះជាវិធីដោះស្រាយ

  • 2021-02-18 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វាពិតជាពិបាកខ្លាំងណាស់នៅពេលដែលឃើញអ្នកដទៃល្អប្រើសើរជាងខ្លួន អ្នកនឹងចាំផ្តើមមិនពេញចិត្តនូវអ្វីដែលខ្លួនមាន នេះក៏ដោយសារតែអ្នកកំ​ពុងធ្វើការប្រៀបធៀប។ ហើយអ្វីដែលធ្វើឲ្យអ្នកស្អប់ខ្លួនឯងកាន់តែខ្លាំងនោះគឺនៅពេលឪពុកម្តាយ បងប្អូន សាច់ញាតិ មិត្តភក្តិប្រៀបធៀបអ្នកជាមួយមនុស្សផ្សេងទៀត។

នៅពេលដែលអ្នកស្អប់ខ្លួនឯងវានឹងផ្តល់ផលប៉ះពាល់ជាច្រើន ជាពិសេសនោះគឺសុខភាពផ្លូវចិត្តរបស់អ្នក ការបន្ទោស បន្ទាបឬស្អប់ខ្លួនឯង ធ្វើឲ្យអ្នកគិតជ្រុលហួសកំរិត បង្កជាភាពសោកសៅ មិនសប្បាយចិត្ត មានជំងឺបាក់ទឹកចិត្ត និងស្ត្រេស។ មិនមែនមានតែអ្នកនោះទេ សឹងតែគ្រប់គ្នាទៅហើយដែលបានឆ្លងកាត់រឿងនេះ។ ប្រសិនបើអ្នកកំពុងតែជួបបញ្ហានេះគួរតែព្យាយាមដោះស្រាយ និងព្យាបាលតាមវិធីទាំងនេះ៖

  • ចំណាយពេលជាមួយមិត្តភក្តិ ឬអ្នកណាដែលតែងតែធ្វើឲ្យអ្នកសប្បាយចិត្ត
  • ចាប់ផ្តើមធ្វើរឿងអ្វីៗដែលអ្នកចង់ធ្វើកាលពីមុន ឥលូវ ឬថ្ងៃអនាគត
  • ត្រូវតែស្វែងរកជំនួយ អ្នកពិភាក្សា អ្នកផ្តល់យោបល់ និងដំបូន្មាន ឬទៅពិគ្រោះយោបល់ជាមួយអ្នកចិត្តវិទ្យា
  • ធ្វើការលើកលែងទោសចំពោះមនុស្សទាំងនោះ ជាពិសេសនោះគឺខ្លួនឯង
  • ទទួលស្គាល់ការបរាជ័យ កំហុស តែមិនដែលបោះបង់ការព្យាយាមឡើយ
  • បញ្ចេញឲ្យអស់ពីអ្វីដែលធ្វើឲ្យអ្នកស្អប់ខ្លួនឯង ពីព្រោះវាជាអ្វីដែលអ្នកលាក់បាំងពីអ្នកដទៃដើម្បីបញ្ចៀសពីការចំអក ការបដិសេធ និងការធ្វើបាបនានាគ្រប់រូបភាព

មនុស្សភាគច្រើនគិតថាដឹងពីខ្លួនឯងច្បាស់ តែតាមពិតនោះគឺមិនមែនឡើយ វាត្រូវបានគេហៅថាជាការជឿ ឬជំនឿដើម្បីលើកដំកើងខ្លូនឯងនឹងបន្ទាបអ្នកដទៃតែប៉ុណ្ណោះ៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម