៣ តិចនិចបង្កើតបរិយាកាសបន្ទប់គេងឲ្យមានក្តីសុខនិងស្រួលខ្លួន

  • 2021-02-17 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បន្ទាប់ពីត្រឡប់ពីធ្វើការនៅខាងក្រៅអស់រយៈពេលពេញមួយថ្ងៃ អ្នកប្រហែលជាអស់កម្លាំងខ្លំាង។ អ្នកខ្លះ​មាន​ទម្លាប់​ចេញ​ទៅរកអីញុំា ដើរស្រូបយកខ្យល់អាកាស ហើយអ្នកខ្លះទៀតក៏ត្រឡប់មកសម្រាកនៅផ្ទះ​ដោយ​ក្តី​ស្ងប់​ស្ងាត់។ ប្រសិនបើអ្នកគេងសម្រាកនៅក្នុងបន្ទប់បន្ទាប់ពីធ្វើការ ឬសិក្សាអស់កម្លាំងនោះ ខាង​ក្រោមនេះ ជា ៣ គន្លឹះងាយៗ​សម្រាប់បង្កើត​បរិយាកាសក្នុង​បន្ទប់របស់​អ្នកមាន​ផាសុកភាព​និងក្តីសុខចំពោះខ្លួនឯង។ ៣ ចំ​ណុច​ខ្លីៗងាយៗនោះរួមមាន៖

១. បង្កើតឲ្យមានខ្យល់ចេញចូលក្នុងបន្ទប់

ប្រសិនបើក្នុងបន្ទប់របស់អ្នកពោរពេញទៅដោយរបស់របរច្រើនឬមានសភាពសើម អ្នកនឹងមានអារម្មណ៍​ថាមិន​ស្រ​ណុក​ខ្លួនគឺធ្វើឲ្យអ្នកមិនចង់រស់នៅតែម្តង។ ដូច្នោះ អ្នកគប្បីបោសសម្អាត រក្សា​បន្ទប់​ឲ្យមាន​ខ្យល់​ចេញ​ចូល​និង​មានសណ្តាប់ធ្នាប់ជានិច្ច។

២. បង្កើតឲ្យមានក្លិនល្អនៅក្នុងបន្ទប់

ដើម្បីឲ្យអ្នកមានអារម្មណ៍កាន់តែល្អបន្ទាប់ពីភាពនឿយហត់ពេញមួយថ្ងៃ អ្នកអាចជ្រើសយកក្លិនណាមួយមក​ដាក់​តំាង​ក្នុងបន្ទប់អ្នក។ តែអ្នកពុំគួរជ្រើសរើសក្លិនណាដែលខ្លំាងពេកនិងមុតខ្លំាងពេកនោះទេ តែវាគួរតែជា​ក្លិន​ស្រាល​ស្រទន់ល្មម។ ពិសេសអ្នកគួរប្រើក្លិននោះ មុនពេលចូលគេងគឺធ្វើឲ្យអ្នកគេងលក់ស្រួលតែម្តង។

៣. គ្រែគេងស្រស់ស្អាតនិងមានអនាម័យ

ការជ្រើសរើសគ្រែគេងនិងប្រដាប់ប្រដាគេងក៏សំខាន់សម្រាប់អ្នកដែរដូចជា ពូក ខ្នើយ កម្រាលពូក ស្រោម​ខ្នើយជាដើម។ ប្រសិនបើអ្នកមានរបស់ល្អប្រើប្រាស់និងពណ៌ស្រស់ស្អាត តែបែរជាមិនគក់សម្អាតឲ្យបា​នញឹក​ញាប់​នោះ វាអាចនឹងបង្កជាបញ្ហាដល់ស្បែកដូចជាកើតមុន ឈឺខ្នងជាដើម។ ហេតុដូចនេះ អ្នកគួរចៀសវាង​ញុំា​នំ​ចំណីនៅកន្លែងគេង និងរក្សាឲ្យមានសណ្តាប់ធ្នាប់ក៏ដូច​ជាអនាម័យល្អ៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

គេងលក់ស្រួលដោយអាហារងាយរកប៉ុន្មានមុខនេះ សម្រាប់ស្រ្តីមានផ្ទៃពោះ

ប្រភព៖ tagsis ប្រែសម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម