មនុស្ស​វ័យ​ក្មេង​ ចុង​ខែ​ចាយ​សល់​ថ្ងៃ​ ព្រោះប្រកាន់​គំនិត មួយ​ជីវិត​រស់​នៅ​ម្ដង

  • 2021-02-11 03:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្ញុំ​មិន​សប្បាយ​ចិត្ត​សោះ នៅ​ពេល​លើក​​ដៃ​កាន់​ទូរសព្ទ iPhone តម្លៃ​ជាង​១​ពាន់​ដុល្លារ តែ​ចុង​ខែ​ត្រូវ​​រត់​គ្រប់​ទិស​ព្រោះ​គ្មាន​លុយ​បង់​រំលោះ។

នៅ​ក្រុមហ៊ុន​ដែល​ខ្ញុំ​ធ្វើ​ការ មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​មាន​សភាព​បែប ប្រាក់​ខែ​ ខែ​ណា ចាយ​អស់​ខែ​ហ្នឹង។ ប្រាក់​ខែ​ប្រមាណ ៥ -៦០០​ដុល្លារ តែ​ដៃ​ពេល​ណា​ក៏​កាន់​ iPhone ស៊េរី​ចុង​ក្រោយ​គេ​ដែរ។ រាល់​ថ្ងៃ​ត្រង់ គឺ​តែង​តែ​ផឹក​តែ​គុជ​ ២ - ៣​ដុល្លារ។ លុយ​ទិញ​ខោអាវ​មួយ​ខែ​២ ក៏​មិន​ក្រោម​រយ​ដុល្លារ​ដូច​គ្នា។

អ្វី​ដែល​គួរ​ឲ្យ​និយាយ​នៅ​ទី​នេះ​គឺ ទូរសព្ទ​ដែល​ពួក​គេ​ទិញ​គឺ​បាន​មក​ពី​ការ​បង់​រំលោះ ដែល​គ្រាន់​តែ​ការ​ប្រាក់​ក៏​ជិត​ស្មើ​ទូរសព្ទ​មួយ​គ្រឿង​ទៀត។ ហើយ​ក៏​ជា​ពួក​គេ​ដដែល​ ដែល​ដាច់​ឆ្នាំ​ដើរ​សួរ​គណនេយ្យ​ថា បាន​ប្រាក់​ខែ​ទី ១៣​ឬ​អត់ ព្រោះ​រក​តែ​លុយ​ទិញ​ទូរទស្សន៍​ដាក់​ផ្ទះ​មួយ​ក៏​គ្មាន។

ខ្ញុំ​អាយុ​ក្រៅ ៤០​ឆ្នាំ​ហើយ តែ​មិន​ដែល​ឃើញ​អ្នក​មាន​ណា ដែល​មិន​ចាយ​ត្បិតត្បៀត​ទាំង​អស់ លើក​លែង​តែ​អ្នក​ត្រូវ​ប៉ាន់ដី ឬ​ទីផ្សារ​ភាគហ៊ុន​ប៉ុណ្ណោះ។ រស់​នៅ​ដើម្បី​បច្ចុប្បន្ន​គឺ​ជា​គំនិត​បែប​សមាធិ​ដែល មិន​គួរ​ចំណាយ​ពេល​វេលា​ឥត​ប្រយោជន៍។ យ៉ាងណាក្ដី យុវវ័យ​កំពុងយក​គំនិត​មួយ​នេះ​មក​បិតបាំង​សម្រាប់​ទម្លាប់​ចាយ​វាយ​មិន​សន្សំសំ​ចៃ​​របស់​ខ្លួន។ ពួក​គេ​រស់​នៅ​ដោយ​ចាយ​លុយ​អស់​ៗ ព្រោះ​គិត​ថា​មួយ​ជីវិត​នេះ​រស់​នៅ​តែ​ម្ដង។

សួរ​ថា អ្នក​ណា​មិន​រស់​នៅ​តែ​ម្នាក់​ឯង​ក្នុង​ជីវិត​នេះ គ្រាន់​តែ​របៀប​រស់​នៅ​ផ្សេង​គ្នា​ប៉ុណ្ណោះ។ អ្នក​ម៉េច​នឹង​អាច​យក​ការ​សប្បាយ​នឹង​សម្ភារៈ​និយម ហើយ​ប្ដូរ​នឹង​អនាគត​របស់​ខ្លួន​បាន​នោះ? មាន​ទៅ​សប្បាយ​អរ​អ្វី ដែល​របស់​ល្អ​ៗ​នៅ​ក្នុង​ដៃ សុទ្ធ​តែ​ជា​បំណុល​អាក្រក់ ដែល​នឹង​មិន​ចំណេញ​ទៅ​ថ្ងៃ​ក្រោយ​នោះ? ឃើញ​ឡូយ​ឆា​យ​បែប​នេះ​មែន​ក្ដី តែ​នៅ​ក្នុង​គណនេយ្យ​សន្សំ​របស់​ពួក​គេ អាច​ទទេ​ស្អាត​ក៏​ថា​បាន៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ Caramel