ខាង​ស្រី​ធ្ងន់​ជាង​ខាង​ប្រុស​២​ដង​សម្រេចចិត្ត​រៀបការ ធ្វើ​ឲ្យ​គេ​គ្រប់​គ្នា​ជឿ​លើ​ស្នេហា​ឡើង​វិញ

  • 2021-02-10 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ត្រូវ​បាន​គេ​និយាយ​ចេញ​ និយាយ​ចូល​ជា​ច្រើន ក៏​ដូច​ជា​ត្រូវ​គេ​សង្ស័យ​ថា ជា​មនោសញ្ចេតនា​​ពិត​ ឬ​ក្លែង​ក្លាយ​នោះ ចុង​បញ្ចប់​គូ​ស្នេហ៍​មួយ​គូ​នេះ​ក៏​បាន​កាន់​ដៃ​គ្នា​ចូល​រោង​ការ​ពេញ​សិទ្ធិ​ហើយ។

គូ​ស្នេហ៍​ដែល​មាន​ភាព​ខុស​គ្នា​ច្រើន មិន​ថា​ពី​រូប​សម្បត្តិ​ អាយុ ឬ​ទ្រព្យ​សម្បត្តិ​នោះ​ទេ តែងតែ​ត្រូវ​បាន​បាន​អ្នក​ផង​ចាប់​អារម្មណ៍​ជា​ពិសេស។ ខណៈ​អ្នក​ខ្លះ​គ្រាន់​តែ​ឆ្ងល់​នោះ ក៏​មាន​មនុស្ស​មិនតិច​ដែរ ដែល​មាត់​ចាប​មាត់​ព្រាប​ចេះ​ដឹង​រឿង​គេ និយាយ​មិន​ល្អ​ពី​គេ។

យ៉ាងណាក្ដី មុន​នេះ​បន្តិច ​គូ​ស្នេហ៍​​មួយ​គូ​ទៀត​មក​ពីប្រទេស​ចិន ដែល​ខាង​ស្រី​មាន​ទម្ងន់​ធ្ងន់ និង​ខាង​ប្រុស​ជា​ប្រុស​ស្អាត បាន​នាំ​គ្នា​ចុះ​ឈ្មោះ​រៀបការ បង្ករ​ការ​ចាប់​អារម្មណ៍​​ជា​ខ្លាំង។ តាម​នោះ​ដែរ កូន​ក្រមុំ​ឈ្មោះ Chen Xiao Guan និង កូន​កម្លោះ​ឈ្មោះ Liu Shen Yue អ្នក​ទាំង​២​សុទ្ធ​តែ​មាន​អាយុ ២៤​ឆ្នាំ​ទាំង​អស់។

គូ​ស្នេហ៍​វ័យ​ក្មេង​ទាំង​២​នាក់​បាន​ស្រលាញ់​គ្នា ៥​ឆ្នាំ​មក​ហើយ ពោល​គឺ​បាន​ទាក់ទង​គ្នា​តាំង​ពី​អាយុ ១៩​ឆ្នាំ​មក​​ម្ល៉េះ។ ដូច​គ្នា​នឹង​គូ​ស្នេហ៍​ដទៃ​ដែរ ក្នុង​រយៈ​ពេល ៥ឆ្នាំ​នេះ អ្នក​ទាំង​២​បាន​ឆ្លង​កាត់​រឿង​ជា​ច្រើន​ ហើយ​ក៏​ធ្លាប់​គិត​ដែរ​ថា នឹង​មិន​ឈាន​ដល់​ដូច​ថ្ងៃ​នេះ​ឡើយ។ ទន្ទឹម​នឹង​រឿង​ផ្ទាល់​ខ្លួន អ្នក​ទាំង​២​ក៏​ជួប​រឿង​ត្រូវ​អ្នក​ផង​និយាយ​មិន​តិច​ដែរ ព្រោះ​ខាង​ស្រី​មាន​ទម្ងន់​ធ្ងន់​ជាង​ខាង​ប្រុស​​ដល់​ទៅ ២​ដង។

យ៉ាងណាក្ដី អ្នក​ទាំង​២​បាន​ជម្នះ​រាល់​ការ​សង្ស័យ​របស់​អ្នក​ដទៃ ហើយ​បញ្ជាក់​ឲ្យ​គេ​ឃើញ​ថា ទោះ​មាន​រូប​សម្បត្តិ​ខុស​គ្នា​ក្ដី តែ​ឲ្យ​តែ​បេះដូង​ទាំង​២​តម្រង់​រក​គ្នា គឺ​គ្មាន​អ្វី​ដែល​ធ្វើ​មិន​បាន​នោះ​ឡើយ។ ក្រោយ​ពេល​ឃើញ​លិខិត​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​២ មនុស្ស​ជា​ច្រើន​បាន​លាន់​មាត់​ថា តាម​ការ​ពិត ស្នេហា​ស្មោះ​ស្ម័គ្រ​មិន​គិត​ពី​រូប​សម្បត្តិ​ពិត​ជា​នៅ​មាន​ពិត​មែន ដែល​ធ្វើ​ឲ្យ​ពួក​គេ​ជឿ​លើ​ស្នេហា​ឡើង​វិញ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម