សញ្ញាវិជ្ជមានទាំង ៥ នេះបញ្ចាក់ថាបុរសម្នាក់ស្រឡាញ់អ្នកប្រាកដនិងតែងតែការពារអ្នកគ្រប់ពេល

  • 2021-02-26 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលដែលស្ត្រីម្នាក់មានបញ្ហាឬស្រក់ទឹកភ្នែកដោយសារតែអស់កម្លាំង ឬថប់បារម្ភចំពោះរឿងអ្វីមួយនាងតែងតែត្រូវការការពារពីបុរសដែលជាដៃគូរបស់ខ្លួនគាំទ្រជានិច្ចក្នុងហេតុផលមួយសមស្រប។

សាកល្បងសង្កេតចំណុចទាំំង៥ ខាងក្រោមដែលបញ្ចាក់ពីសញ្ញាវិជ្ជមានមួយចំនួនអ្នកកំពុងទទួលសំណាងពីបុរសជាដៃគូខាងក្រោមដោតមិនដឹងខ្លួន៖

មិនដែលបាត់បង់អ្នកទោះកាលៈទេសៈណាក៏ដោយ

គាត់តែងតែស្រឡាញ់យល់ចិត្ត និងថ្នាក់ថ្នមអ្នកដូច្នេះសូម្បីតែគាត់ខឹងគាត់ក៏មិនអាចលូកដៃធ្វើរឿងផ្តេសផ្តាសចំពោះអ្នកបានដែរ។ ការអត់ទោស ឬដាក់ទោសនរណាម្នាក់គឺគាត់នឹងមិនដែលបោះបង់រូបអ្នក ហើយក៏មិនបន្ថែមការឈឺចាប់ឲ្យអ្នកកាន់តែខ្លាំងៗឡើងនោះទេគ្មានការឈ្លោះ ឬហឹង្សា។

កាន់ដៃអ្នកជានិច្ចទោះអ្នកនៅទីណាក៏ដោយ

គ្រាន់តែនៅក្បែរអ្នកកាន់ដៃអ្នក មិនថាសប្បាយ ឬទុក្ខ។ បុរសប្រភេទនេះតែងតែចង់ឲ្យអ្នកមានអារម្មណ៍កក់ក្តៅពីមនុស្សម្នាក់ដែលគាត់ស្រឡាញ់។ ហើយក្នុងពេលជាមួយគ្នានេះគាត់ចង់ឱ្យអ្នកដឹងថាគាត់ចង់បានភាពស្និទ្ធស្នាលនិងជិតស្និទ្ធជាមួយអ្នកកម្រិតណាដើម្បីជួយជាកម្លាំងពីក្រោយអ្នក។

លើកដៃឡើងដើម្បីការពារអ្នកនៅពេលចាំបាច់

ដៃដ៏រឹងមាំរបស់គាត់ប្រាកដជាការពារអ្នកនៅពេលចាំបាច់។ នៅពេលជួបស្ថានភាពគ្រោះថ្នាក់ ឬអកុសលផ្សេងៗគាត់តែងតែនៅទីនោះដើម្បីធានាសុវត្ថិភាពដ៏អ្នកនៅពេលនរណាម្នាក់ចង់ធ្វើបាបអ្នកគាត់នឹងពាំងជារនាំការពារអ្នកទាំងស្រុងដោយមិនខ្លាចគ្រោះថ្នាក់ចំពោះខ្លួនឯង។

ផ្តល់ភាពកក់ក្តៅ និងជូតទឹកភ្នែករបស់អ្នក

នៅពេលស្ត្រីស្រក់ទឹកភ្នែកចំពោះបញ្ហានិងរឿងអ្វីមួយក៏ដោយតែបុរសពិតប្រាកដគឺខ្លាចទឹកភ្នែកមនុស្សស្រីបំផុតមិនចង់ឲ្យស្រកចុះនោះទេ។ ពិសេសបុរសបែបនេះគឺមាន ការគាំទ្រខាងវិញ្ញាណស្មារតីសម្រាប់អ្នក។ មិនថាឆ្ងាយយ៉ាងណាទេគាត់នឹងរៀបចំពេលវេលាដើម្បីត្រលប់មកអ្នកវិញយ៉ាងឆាប់រហ័សនិងចាំជូតទឹកភ្នែកដល់អ្នក។

ឃាត់រាល់ជំហានអ្នកជានិច្ចនៅពេលអ្នកចង់ចាកចេញ

សម្រាប់បុរសនិងស្ត្រីដែលពួកគេស្រឡាញ់គឺមិនមានឧបសគ្គឬង្វីអាចរារាំងនឹងកាត់ថ្លៃបានទេ។ ដូច្នេះគាត់មិនដែលចង់អោយអ្នកចាកចេញពីកន្លែងណាមួយទេនៅពេលនៅចាប់ដៃនៅជាមួយគ្នាជាគូជីវិត។ ពេលអ្នកចង់ចាកចេញគាត់នឹងមិនព្រមឲ្យអ្នកចាកចេញនឹងរកគ្រប់មធ្យោបាយឃាត់អ្នកព្រោះហេតុផលខ្លាចបាត់បង់អ្នក។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម