ក្នុង​ជីវិត​មនុស្ស មាន​រឿង​៣​យ៉ាង កាន់​តែ​ចៀស ជីវិត​កាន់​តែ​ស្ងប់ អត់​បញ្ហា

  • 2021-02-06 23:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​លើ​លោក​នេះ​ បើ​មាន​អ្វី​ខ្លួន​មិន​ចេះ​ច្បាស់​ សូម​កុំ​ធ្វើ​ការ​សម្រេច​ចិត្ត ត្បិត​កំហុស​មួយ​ចំនួន ទោះ​ចំណាយ​ពេញ​មួយ​ឆាក​ជីវិត​ក៏​មិន​អាច​កែ​បាន​ដែរ។ តែ​បើ​ដឹង​ខុស​ហើយ មិន​​ព្រម​កែ កំហុស​នេះ​រឹត​តែ​ធំជាង​មុន​​ទៅទៀត។ ខាង​ក្រោម​នេះ​គឺ​ជា​រឿង ៣​យ៉ាងដែល​អ្នក​គួរចៀស​​ឲ្យ​ឆ្ងាយ​ដើម្បី​ជីវិត​ឆ្ងាយ​​ពី​ភាព​រញ៉េរញ៉ៃ​នានា។

១. រឿង​ប្រាស​ចាក​ពី​ក្រម​សីលធម៌

អ្នក​ដែល​មាន​សីលធម៌​ប្រៀប​បាន​ដូច​ជា​ដី​ដែល​មាន​ជីជាតិ ធ្វើ​អ្វី​ក៏​សម្រេច ធ្វើ​អ្វី​ក៏​គ្មាន​​អី​រាំង​ស្ទះ។ អ្នក​ដែល​ធ្វើ​រឿង​ប្រាសចាក​ក្រម​សីលធម៌ ប្រៀប​ដូច​ដី​រាំង​ស្ងួត ធ្វើ​រឿង​ធំ​អ្វី​ក៏មិន​បាន​ការ។ បើ​អ្នក​ប្រឹង​រក​ចំណេញ​ពី​រឿង​ក្បត់​មនសិការ​នោះ បាន​តែ​ប្រយោជន៍​តូច តែ​គ្មាន​អនាគត​ឡើយ។

២. រឿង​ឆោត​ល្ងង់​ឥត​ប្រយោជន៍

អ្នក​ដែល​មាន​ចំណេះដឹង​ខ្ពស់ តែង​ដឹង​ថា ជីវិត​មួយ​នេះ​ទោះ​រៀន​យ៉ាង​ណា​ក៏​រៀន​មិន​អស់​​ រៀន​មិន​គ្រប់​ដែរ។ ជា​រៀង​រាល់​ថ្ងៃ​តែង​មាន​រឿង​ថ្មី​សម្រាប់​រៀន​ជា​និច្ច។ តែ​ផ្ទុយ​មក​វិញ អ្នក​អង្គុយ​បាត​អណ្ដូង​ មិន​គិត​បែប​នេះ​ឡើយ​ ដោយ​តែង​មាន​អំនួត គិត​ថា​ខ្លួន​អស្ចារ្យ ចេះ​សព្វ​បែប​យ៉ាង ទាំង​ដែល​ខ្លួន​ឯង​មិន​ទាន់​ដល់​អ្នក​ណា​ទាំង​អស់។ ដូច​នេះ​បាន​គេ​ថា ចេះ​មិន​ដល់​ ធ្វើ​មិន​ចេះ​ប្រសើរ​ជាង។

៣. រឿង​ហួស​ពី​សមត្ថភាព​ខ្លួន

ប្រសិន​បើ​យើង​ប្រឹង​លើក​ដុំ​ថ្ម​ដែល​ធំ​ជាង​យើង មិន​យូរ​មិន​ឆាប់ ថ្ម​នោះ​នឹង​សង្កត់​យើង​ស្លាប់ ឬ​អាច​ធ្វើ​ឲ្យ​យើង​រង​របួស។ ដូច​គ្នា​នឹង​រឿង​ដែល​ហួស​សមត្ថភាព​យើង​ដែរ បើ​គិត​ថា​យើង​ទូល​មិន​រួច​ទេ សូម​កុំ​យក​ទុក្ខ​ដាក់​ខ្លួន។ មនុស្ស​គ្រប់​រូប​ត្រូវ​ចេះ​ប្រមាណ​កម្លាំង​ខ្លួន​ឯង កុំ​ឃើញ​ដំរី​ជុះ ជុះ​តាម​ដំរី។ ត្រូវ​ដឹង​ថា​ ភ្នំ​មួយ​ខ្ពស់ មាន​ភ្នំ​មួយ​ខ្ពស់​ជាង​ហ្នឹង​ទៀត៕

ប្រភព៖ Phunutoday ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម