តារានិករទាំងនេះ ត្រូវគេចាត់ទុកជាមនុស្សពូកែលាក់អារម្មណ៍បំផុត

  • 2021-02-07 02:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារានិករ​ខាង​ក្រោម​នេះ ត្រូវ​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​ពូ​កែ​លាក់​អារម្មណ៍​បំ​ផុត​ហើយ​។

​Cancer

​ជា​មនុស្ស​ដែល​ពូ​កែ​លាក់​អារម្មណ៍​ណាស់ ​ហើយ​ពួក​គេ​មាន​អារម្មណ៍​ថា​ពិបាក​នៅ​ពេល​ចង់​បង្ហាញ​អារម្មណ៍​ផ្ទាល់​ខ្លួន​ដល់​នរណា​ម្នាក់។ ​បើ​ទោះ​បី​​ជា​​ពេល​ខ្លះ ​ពួក​គេ​ចង់​បង្ហាញ​ការ​ស្ញើច​សរសើរ ​ឬ​ក្តី​ស្រលាញ់​ដល់​នរណា​ម្នាក់​ក៏​ដោយ ក៏​ពួក​គេ​តែង​តែ​រុញ​រា ​​និង​ស្ទាក់​ស្ទើរ​ចំពោះ​រឿង​ទាំង​នេះ​។ ​នេះ​ដោយសារ​តែ​ពួក​គេ​មាន​អារម្មណ៍​ថា​​ខ្មាស​អៀន និង​ខ្លាច​ត្រូវ​គេ​បដិសេធ។ ​តែ​យ៉ាង​ណា​ក៏​ដោយ ​នៅ​ពេល​មនុស្ស Cancer ​​ធ្លាក់​អន្លង់​ស្នេហ៍​លើ​នរណា​ម្នាក់ ​​គេ​​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ស្មោះ​ត្រង់​នឹង​រឿង​ស្នេហា​បំ​ផុត។

Virgo

​បើ​មើល​ពី​សម្បក​ក្រៅ Virgo ​ជា​មនុស្ស​ម៉ត់​ចត់ ​តែ​តាម​ការពិត​គេ​ជា​មនុស្ស​ទន់​ជ្រាយ​នោះ​ទេ។ ​​​ទោះ​បី​ជា​មាន​រឿង​រ៉ាវ​ច្រើន​ក្នុង​ចិត្ត​​ប៉ុនណា ​ក៏​មនុស្ស​នេះ​ព្យាយាម​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង ​មិន​ឲ្យ​នរណា​ដឹង​ងាយ​ៗ​ឡើយ។ ​ប៉ុន្តែ​នៅ​ពេល​មាន​​នរណា​យក​ចិត្ត​ទុក​ដាក់ ឬ​​បង្ហាញ​អារម្មណ៍​​​ស្រលាញ់​តែ​បន្តិច ​ Virgo ​នឹង​បង្ហាញ​អារម្មណ៍​អស់​ខ្ទេច​គ្មាន​សល់ ភ្លាម​ៗ​តែ​ម្តង។

Scorpio

​ថ្វី​បើ​មនុស្ស Scorpio ​ហាក់​មិន​សូវ​បើក​ចិត្ត​បង្ហាញ​អារម្មណ៍​ដល់​មនុស្ស​ទូ​ទៅ ​ក៏​មិន​​អាច​សន្មត់​បាន​ថា ​ពួក​គេ​​ជា​មនុស្ស​គ្មាន​បេះ​ដូង ​គ្មាន​ការ​ឈឺ​ចាប់​ដែរ។ ​ថ្វី​បើ​ពេល​ខ្លះ ​ពួក​គេ​មិន​សូវ​និយាយ​ស្តី​ច្រើន​ក៏​ដោយ ​តែ​ពួក​គេ​​ច្រើន​តែ​បង្ហាញ​តាម​រយៈ​សកម្មភាព។ ​ដូច្នេះ ​នៅ​ពេល​អ្នក​រាប់​អាន​ជិត​ស្និទ្ធ​ជាមួយ Scorpio ​យូរ​ទៅ ​អ្នក​នឹង​កត់​ចំណាំ​បាន​​ពី​ពួក​គេ ហើយ​ពួក​គេ​វិញ ​ក៏​ព្រម​បើ​ក​ចិត្ត​និយាយ​រឿង​សម្ងាត់​ប្រាប់​អ្នក​វិញ​ដូច​គ្នា។

Aquarius

​គេ​ជា​​ប្រភេទ​ក្រុម​មនុស្ស​ ​ដែល​ពូកែ​លាក់​អារម្មណ៍​ផ្ទាល់​ខ្លួន​ខ្លាំង​បំ​ផុត​ក្នុង​ចំណោម​តារា​និករ​ផ្សេង​ៗ។​ជា​រឿយ​ៗ ​ពួក​គេ​ច្រើន​តែ​ចង់​ដឹង​ពី​សុខ​ទុក្ខ​របស់​មនុស្ស​ជុំ​វិញ​​ជា​និច្ច ​តែ​​ពេល​ខ្លះ​មាន​វិធី​​មួយ​ចំនួន ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​ស្វែង​យល់​ពី​គ្នា ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​អសុវត្ថិភាព៕​

ប្រភព៖ emdep ប្រែសម្រួល៖ លឹម សុនា

អត្ថបទពេញនិយម