មនុស្សស្រីឆ្លាតតែងបែងចែងយ៉ាងច្បាស់លាស់ថារឿងអ្វីដែលគួរតែបោះបង់ចោល និង រឿងដែលត្រូវចងចាំអស់មួយជីវិត

  • 2021-02-05 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុភមង្គលសម្រាប់មនុស្សទូទៅ អាចមិនមែនជាអ្វីដែលបានមកដោយងាយៗនោះទេ តែមនុស្សស្រីឆ្លាតអាចរកសេចក្ដីស្ងប់សុខអោយជីវិតខ្លួនឯងបាន ព្រោះតែការប្រកាន់គំនិតបែបនេះ៖

រឿងទាំង ២ យ៉ាងដែលមនុស្សស្រីគួរតែបោះបង់ចោល

រឿងចម្បងបំផុតដែលមនុស្សស្រីគួរតែព្យាយាមបំភ្លេចចោលនោះគឺ រឿងទាំងឡាយណាដែលធ្វើអោយអ្នកមានរបួសកន្លងមក។ មនុស្សភាពច្រើនប្រាកដជាឆ្លងកាត់រឿងរ៉ាវជូរច៉ត់មិនតិចនោះទេ តែមិនមែនមនុស្សទាំងអស់អាចដឹងថាគួរតែធ្វើបែបណាចំពោះបទពិសោធន៏ជីវិតមិនល្អទាំងនោះទេ។ មានតែមនុស្សស្រីក្លាហានទេ ទើបដឹងថាគួរតែទុករឿងរ៉ាវចាស់ៗ មិនល្អទាំងនោះអោយវានៅតែជាផ្នែកមួយនៃអតីតកាល ដែលមិនអាចកែប្រែ ហើយក៏មិនគួរវេចស្ពាយអោយមកឡូកឡំជាមួយនឹងបច្ចុប្បន្នកាលនោះទេ។

រឿងសំខាន់ទី ២ នោះគឺទំនាក់ទំនងមិនល្អកន្លងមក។ មិនថាជាទំនាក់ទំនងបែបស្នេហា ឬ ក៏ជាការទាក់ទងមនុស្សទូទៅនោះទេ មានពេលខ្លះអ្នកក៏ជួបប្រភេទមនុស្សដែលខ្សែលើ រាប់អានអ្នកព្រោះតែសម្លឹងឃើញផលប្រយោជន៏ណាមួយពីអ្នក។ ការរាប់អានគ្នា ចាំបាច់ទាល់តែមានការខិតខំប្រែងប្រែងទាំងសងខាង មិនមែនមានម្នាក់ចាំតែការពារ ឯម្នាក់ទៀតចាំតែបំផ្លាញអ្វីដែលសាងមកនោះទេ។ ពេលដែលអ្នកចាប់អារម្មណ៏ដឹងការប្រឹងប្រែងទាំងមានចេញតែពីអ្នកតែម្ខាង ដើរចេញមក ព្រោះមនុស្សទាំងអស់នោះមិនសក្តិសមនឹងទទួលបានការលះបង់របស់អ្នកនោះទេ។

រឿងទាំង ៣ យ៉ាងដែលមនុស្សស្រីត្រូវចងចាំមិនភ្លេច

អ្វីដែលមនុស្សស្រីឆ្លាតត្រូវតែគិតគូរខ្លាំងជាងគេនោះគឺ ខ្លួនឯងនេះហើយ ទោះជាឆ្លងកាត់រឿងរ៉ាវមិនសមបំណងយ៉ាងណា ក៏មិនត្រូវបណ្ដែតបណ្តោយរហូតបាត់បង់ខ្លួនឯងនោះទេ។ មុននឹងអាចអោយអ្នកដទៃស្រលាញ់ និង អោយតម្លៃអ្នកបាន ទាល់តែមនុស្សស្រីខ្លួនឯងនេះចេះស្រលាញ់ខ្លួនឯង អោយតម្លៃខ្លួនឯងជាមុនសិន។

ក្រុមគ្រួសារ និង សាច់ញាតិបងប្អូន ជាអ្វីដែលមនុស្សស្រីចេះគិតគូរទុកក្នុងចិត្តមិនដែលខាន ព្រោះថាទោះជាឆ្លងកាត់ព្យុះភ្លៀងយ៉ាង មិនថាត្រូវដួលប៉ុន្មានដងនោះទេ មានតែក្រុមគ្រួសារនេះហើយ ដែលនៅនឹងកន្លែងសុវត្តិភាពមួយនោះ ចាំជួយអ្នកអោយក្រោកឈរបានជាថ្មីម្ដងទៀត។

ចំពោះមនុស្សប្រុសដែលស្មោះត្រង់ ស្រលាញ់អ្នកអស់ពីពោះ មិនមែនមនុស្សស្រីទាំងអស់សុទ្ធមាននិស័្សយ មានភ័ព្វវាសនាបានជួបមនុស្សប្រុសបែបនេះនោះទេ តែបើអ្នកមានសំណាងមានមនុស្សប្រុសប្រភេទនេះក្បែរខ្លួនហើយត្រូវតែរក្សាគេអោយល្អ។

ប្រភព៖ bestie ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម