អ្នក​គាំទ្រ​ស្ដាយ​ជំនួស Sehun ធាត់ និង​បាក់​សម្រស់​មើល​លែង​ចង់​ស្គាល់

  • 2021-02-05 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ត្រឹម​តែ​អ្នក​គាំទ្រ​នៅ​ក្នុង​ស្រុក​នោះ​ទេ ដែល​ភ្ញាក់​ផ្អើល​នឹង​រូប​រាង​ថ្មី​របស់​តារា​ចម្រៀង​ល្បី​ឈ្មោះ​កូរ៉េ Sehun ដោយ​ទស្សនិកជន​ចិន​ក៏​អត់​ទ្រាំ​នឹង​មិន​ភ្ញាក់​មិន​បាន​ដូច​គ្នា។

មុន​នេះ​បន្តិច អ្នក​ប្រើប្រាស់​បណ្ដាញ​​សង្គម Weibo ​ប្រទេស​ចិន​បាន​នាំគ្នា​ចែក​រំលែក​រូបភាព​ថ្មី​បំផុត​របស់​តារា​ចម្រៀង​ប្រុស​ល្បី​ឈ្មោះកូរ៉េ Sehun សមាជិក​ក្រុម​ចម្រៀង EXO។ ជាក់​ស្ដែង​នៅ​ក្នុង​ចំណោម​រូប​ទាំង​នេះ មនុស្ស​ជា​ច្រើន​ស្ទើរ​តែ​មិន​ជឿ​ថា ប្រុស​ស្អាត​ដែល​ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​តារាង​បុរស​សង្ហា​ដាច់​គេ​ក្នុង​ពិភពលោក​បាន​ប្រែ​ទៅ​ជា​រូប​រាង​ដូច​បច្ចុប្បន្ន។

ជាក់​ស្ដែង hashtag “Sehun ធាត់​មិន​គួរ​ឲ្យ​ជឿ​” បាន​ក្លាយ​ទៅ​ជា​ឃ្លា​ដែល​ត្រូវ​បាន​គេ​ស្វែង​រក​ច្រើន​បំផុត​លើ Weibo ភ្លាម​ៗ។ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ធ្វើ​ចិត្ត​មិន​ទាន់​នោះ​គឺ មុន​នោះ តាំង​ពី​ទើប​តែ​ចូល​សិល្បៈ​ដល់​បច្ចុប្បន្ន ប្រុស​ស្អាត ២៧​ឆ្នាំ មិន​ដែល​ធាត់​លើស​គីឡូ​ទាល់​តែ​សោះ តែ​ទើប​តែ​ប៉ុន្មាន​ខែ​យ៉ាង​ខ្លី លោក​បាន​ប្រែ​ទៅ​ជា​​មើល​សឹង​លែង​ស្គាល់​បែប​នេះ។

ហ្វេន​របស់​ម្ចាស់​បទ Mama បាន​សម្ដែង​ការ​សោកស្ដាយ ហើយ​សង្ឃឹម​ថា ប្រុស​​ស្អាត​កើត​ឆ្នាំ ១៩៩៤ នឹង​សម្រក​គីឡូ​ដើម្បី​យក​រូបរាង កំពូល​ប្រុស​ស្អា​ត​មក​វិញ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម