អាយុ២៥ឆ្នាំហើយ គួរតែខ្វាយខ្វល់ពីខ្លួនឯងអោយបានច្រើន ជាងចំណាយពេលគិតពីរឿងស្នេហា

  • 2021-02-09 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មានអ្វីសំខាន់ជាងខ្លួនឯងនោះទេមុនពេលអាយុ២៥ឆ្នាំ មនុស្សស្រីជាច្រើនតែងតែជ្រើសរើសយកសេចក្តីស្នេហា ប៉ុន្តែនៅពេលដែលជួបប្រទះបទពិសោធន៍ឈឺចាប់ ពិបាកចិត្ត គិតថាខ្លួនឯងមិនមានតម្លៃនៅក្នុងភ្នែកអ្នកដទៃ ពួកគេឆ្អែតឆ្អន់ មិនចង់លះបង់ខ្លួនឯងដោយសាររឿងស្នេហាទៀតទេ។ ខាងក្រោមនេះយើងនឹងរៀបរាប់ប្រាប់អ្នកអំពីការពិតទាំង១០យ៉ាងនៃស្នេហា ដែលមនុស្សស្រីអាយុ២៦ឆ្នាំឡើងយល់ឃើញពីវា។

១/ បើសិនជាមនុស្សប្រុសមិនមានពាក្យសន្យាច្បាស់លាស់នឹងអ្នក អ្នកកុំបង្ខំគេ បើសិនជាគេស្រលាញ់អ្នក គេនឹងមានទំនួលខុសត្រូវចំពោះអ្នក មានគម្រោងច្បាស់លាស់នឹងអ្នក ប៉ុន្តែបើសិនជាគេមិនមាននោះទេ កុំបាច់ស្តាយគេធ្វើអ្វី អោយគេទៅៗ។

២/ បើសិនជាគេធ្វើល្អដាក់អ្នក អ្នកគួរតែរក្សាទុកក្នុងចិត្ត ហើយគិតថាវាជាសុភមង្គលសម្រាប់អ្នក។ ប៉ុន្តែអ្នកពុំចាំបាច់ប្រាប់អ្នកដទៃច្រើននាក់ដែរ ព្រោះថាទោះបីជាអ្នកនិយាយ ក៏សុភមង្គលនោះមិនឃើញលើសទៅណាដែរ។

៣/ ថែរក្សាអ្វីដែលនៅចំពោះអ្នកតាមតែអាចធ្វើបាន ពីព្រោះអ្នកមិនដឹងថាវិនាទីក្រោយនឹងមានរឿងអ្វីកើតឡើង។

៤/ មនុស្សប្រុសមានអ្វីគ្រប់យ៉ាង ប៉ុន្តែបើសិនជាគេមិនបានល្អនឹងអ្នក អ្នកគួរតែរកមនុស្សណាដែលមានចិត្តស្មោះស្រលាញ់អ្នក គ្រាន់បើជាងមនុស្សប្រុសដែលមានគ្រប់យ៉ាង។

៥/ មិនបាច់ទៅផ្គាប់ចិត្តនរណាម្នាក់ទេ ទោះបីជាអ្នកល្អក៏គេមិនបានមើលឃើញដែរ កុំបង្ខំខ្លួនឯងអោយកែប្រែដោយសារតែគេ។

៦/ កុំរំពឹងលុយកាក់របស់គេ លុយដែលកើតឡើងដោយការខំប្រឹងរបស់អ្នកទើបមានប្រយោជន៍។

៧/ មនុស្សប្រុសម្នាក់ណាក៏សម្លឹងតែរូបរាងស្អាតដែរ ប៉ុន្តែត្រូវបា្រប់ខ្លួនឯងថាអ្នកធ្វើខ្លួនស្អាតបាតរាល់ថ្ងៃមិនមែនដោយសារប្រុសទេ គឺដើម្បីខ្លួនឯង អ្នកត្រូវមានទំនុកចិត្តលើខ្លួនអ្នកជានិច្ច។

៨/ អ្នកជួបបុរសម្នាក់ដែលសរសើរអ្នកថាមិនបាច់តុបតែងខ្លួនក៏ស្អាតជាងតុបតែងខ្លួនដែរ អ្នកធាត់តិចៗក៏នៅតែគួរអោយស្រលាញ់ តែត្រូវចាំថាមានតែលោកប៉ាអ្នកតែម្នាក់ប៉ុណ្ណោះ។

៩/ បើសិនជានៅជាមួយដៃគូអ្នកហើយអ្នកមានអារម្មណ៍ថានៅតែម្នាក់ឯងសុខស្រួលជាង អ្នកគួរតែសម្រេចចិត្តរស់នៅតែម្នាក់ឯង ផ្តល់សេចក្តីសុខដល់ខ្លួនឯងវិញប្រសើរជាង។

១០/ បើសិនជាមនុស្សប្រុសចង់កុហកអ្នក ពាក្យលេសទាំងប៉ុន្មានគេនិយាយចេញមក បើសិនជាមនុស្សស្រីជឿសម្តីគេតែមួយឆាវ នោះពាក្យកុហកក៏អាចក្លាយជាពាក្យពិតដែរ។

រូបភាព៖ pinterest

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម